ម៉ា ដូ​ណា ​ប្រកាសចាត់​ទុក​​​​​​ ទេព បូ​ព្រឹក្ស ​ជា​សត្រូវ​ស៊ីសាច់ហុតឈាម

ភ្នំពេញ ​៖​ លោក ម៉ា ដូ​ណា ហៅ មី​សេះ​បានប្រកាសថា​លោក​និង​កញ្ញា ពេ​ទ បូ​ព្រឹក្ស គឺជា​សត្រូវ​ស៊ីសាច់ហុតឈាម​ជាមួយគ្នា​ដោយសារ​រឿង​ដណ្តើម​ប្រុស​តែ​ម្នាក់ ​ទើប​ធ្វើ​ឲ្យ​លោក​ដាច់ចិត្ត​ទម្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ។

ខ្លឹមសា​របស់​លោក ម៉ា ដូ​ណា បាន​រៀបរាប់ថា មួយ​យប់​ទល់​ភ្លឺ​ដេក​មិន​លក់ នឹក​ឡើង​ឈឺចិត្ត​ជួយ​ចែករំលែក​អោយ ទេព បូ​ព្រឹក្ស ជាស​ត្រូវ​របស់ខ្ញុំ​បានឃើញ​ទាំងអស់គ្នា​ផង​ណា​ ហើយ​សូមជួយ​ពិចារណា និង ចុច​ចូល​មើល​រូបថត​នីមួយៗ​ហើយ​ពង្រីក​មើល​អោយ​ជាក់លាក់​ទាំងអស់​។ ទេព បូ​ព្រឹក្ស និ​ង ដេវីត តោះ​ចាប់ផ្តើម​សុំ​កញ្ញា ទេព បូ​ព្រឹក្ស ជួយ​បើកភ្នែក​មើល​អោយ​ច្បាស់​ថា ការបង្ហាញ​ពី​ក្តី​ស្រលាញ់​ពិតប្រាកដ​វា​មិន​ផ្តោត​ត្រឹម​ថា​រស់នៅ​ជាមួយគ្នា​គឺជា​ក្តី​ស្រលាញ់​ពិតប្រាកដ​នោះទេ។

លោក ម៉ា ដូ​ណា និយាយ​ថា សំខាន់​រូបភាព​ទាំង​អស់នេះ​វា​បានបង្ហាញ​ពី​ភាព​ជាក់លាក់​ថា ដេវីត​គឺ​ស្រលាញ់​ខ្ញុំ​យ៉ាងពិត​ប្រាកដ​ខ្ញុំ​ចង់​ប្រាប់ បូ​ព្រឹក្ស ថា​ទោះ​នៅពេលនេះ​ខ្ញុំ​មិនបាន​រូប​កាយ ដេវីត មែន​តែ​ចិត្ត​គេ​នៅ​នឹង​រូបថត​ទាំងអស់ នេះ​ហើយ​បញ្ជាក់​អោយ​ច្បាស់លាស់​ថា​សូម្បីតែ​ការថត ដេវីត​ចង់​នៅ​ជិត​ខ្ញុំ កៀកក​​ខ្ញុំ លើក​មេដៃ​ថា​ខ្ញុំ​អែម​ណាស់​សំខាន់​លូកដៃ​ចាប់​កូរ​សមុទ្រ​ភ្នំ​ដោះ​ក្រមុំ​របស់ខ្ញុំ​ទៀត​គួរតែ​យល់​ហើយ ថា ដេវីត ស្រលាញ់​ខ្ញុំ​យ៉ាងពិត​ប្រាកដ​គឺ​មិន​ក្លែងបន្លំ​ឡើយ​ព្រោះ​ខ្ញុំ​បាន​ចំណាយលុយ​ច្រើនណាស់​ទៅលើ​រូបគាត់​តើ បូ​ព្រឹក្ស បាន​ចំណាយ​អ្វី​ទៅលើ​រូបគាត់​ហើយ​ឬ​នៅ។

តារា​ភេទ​ទី​៣ ម៉ា ដូ​ណា បញ្ជាក់ថា មានបាន​មើល​ខ្សែកពេជ្រ​ដែល​គាត់​ពាក់​ទេ​មាន​ឃើញ​ខ្សែដៃ នាឡិកា កងដៃ ក្រវិល ចិញ្ចៀន​ពេជ្រ​ដែលគាត់​ពាក់​ទេ សុទ្ធតែ​ខ្ញុំ​ទិញ​អោយ​គាត់​ទាំងអស់​សរុប​ជា​លុយ​ជាង​២០​ម៉ឺន​ដុល្លារ​។ ​ខ្ញុំ​ខំ​លក់​ផ្ទះ​ម៉ែ​ខ្ញុំ​ដែល​គាត់​អោយ​លួច​យក​ប្លង់ដី​ក្នុង​បន្ទប់​ម៉ែ​ខ្ញុំ​យកទៅ​បញ្ចាំ​លក់​របស់​គ្រប់យ៉ាង​ដែល​ម៉ែ​ខ្ញុំ​មាន​គឺ​ដើម្បី​ប្រុស​ទាំងអស់ ចុងក្រោយ​គឺ ដេវីត​យក​ស្រី​ដដែល អត់​យល់ ហួសចិត្ត​ចុងក្រោយ​គឺ​ខ្ទើយ​ទៅ​នៅ​វត្ត​អាស៊ី​ក៏​មិនបាន​ស៊ីលុយ​ក៏​អស់ ផ្ទះ​ក៏​អត់ ចុងក្រោយ​នៅ​វត្ត​គួរតែ​យល់​ហើយ​បងប្អូន​ភេទ​ទី​បី​មួយចំនួន​តូច និពន្ធ​នឹង​កែសម្រួល​ដោយ ខ្ទើយ​ទុ​រ​គត មុខសេះ។ ទោះ​យ៉ាង​ណា​សំណេរ​ទាំង​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ធ្វើ​ឡើង​គ្រាន់​ជា​ការ​លេង​សើច​ប៉ុណ្ណោះ ​ព្រោះ​លោក​តែង​ធ្វើ​រឿង​បែប​នេះ​ជា​រឿយៗ៕

Related posts