ម៉ៃ សុគន្ធ ទ្រាំ​លែង​បាន​ ចេញ​មុខ​​ពន្លះ​លើ​វិស័យ​កីឡាបាល់ទាត់​ខ្មែរ​ ​ មិន​ស្មើ​ការប្រកួត​ប្រឡង​ចម្រៀង​កូនក្មេង​ផង

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ជាប់​ងារ​ជា​តា​រា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បាន​ផ្ទុះ​ការរិះគន់ ​និង​ពន្លះ​យ៉ាង​ចាស់ដៃ​ទៅលើ​វិស័យ​កីឡាបាល់ទាត់​របស់​ខ្មែរ​ ពិសេស​ចង់​សំដៅ​ទៅលើ​សហព័ន្ធ​កីឡាបាល់ទាត់​ដែល​មិន​ឲ្យ​តម្លៃ​ខ្ពស់​លើ​វិស័យ​មួយ​នេះ។

លោក ម៉ៃ សុគន្ធ ​កាល​ពី​ម្សិលមិញ ​បាន​សរសេរ​​​រិះគន់​ដូច្នេះ​ថា ​លី​គ​កម្ពុជា​១៥០០០​ដុល្លារ​មិន​ស្មើ​ការប្រកួត​ប្រឡង​ចម្រៀង​កូនក្មេង​ច្រៀង​ផង​ ២៥០០០​ដុល្លារ Idol Junior​ពេលណា​ទៅ​បាន​រីកចម្រើន​។ ​ក្រឡេក​មើលទៅ​ថៃ​ស្មើ​៣៣​ដុល្លារ​, វៀតណាម​ជាង​១៣​ម៉ឺន​ដុល្លារ​, សិង្ហ​បុរី​១៥​ម៉ឺន​ដុល្លារ​រីឯ កម្ពុជា​យើង​ក៏​ម៉ឺន​ដែរ​…​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ។

ដោយ​មិន​អស់​ចិត្ត​ចំពោះ​បញ្ហា​ខាង​លើ ​នៅ​មុន​នេះ​បន្តិច ​ម្ចាស់​បទ«គូទ​ឆ្កែ»​ លោក​ម៉ៃ សុគន្ធ ​បាន​បន្ត​ដៀមដាម​ដល់​វិស័យ​បាល់ទាត់​ស្រុក​ខ្មែរ​ ដោយ​Mention ទៅ​កាន់​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​លោក​ជឿន ប៊ុនចក់​ ​ភ្ជាប់ជាមួយរូបកាត់តដូច្នេះថា ទៅ​ទទួល​ពាន លី​គកម្ពុជា ជាមួយ​ពូដូ60លាន​រៀល
សួរ ពូដូ ពូដូ ថា លុយ​ចាញ់​ក្មេង​ប្រលង​ច្រៀង​ផង​So sad ពូដូ​តែ Background ពូចក់ គេ​រឹងណាស់។

ជាមួយគ្នា​នៃ​ការលើកឡើង​របស់លោក ម៉ៃ សុគន្ធ នេះ​ បានធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​បង្ហាញ​ការ​គាំទ្រ​និង​មាន​ខ្លះទៀត​បាន​បញ្ចេញ​ទស្សនៈ​បែប​លេងសើច​បែបនេះ​ថា​ លុយ​ប៉ុណ្ណឹង​បង ម៉ៃ សុគន្ធ ផឹក​តែ​២​អាទិត្យ​អស់​បាត់​ហើយ​។​ តើ​មហាជន​យល់ឃើញ​យ៉ាង​ណា​ដែរ?៕

Related posts