រក​ទឹកចិត្ត​ឯណា​បាន! សុខ ពិសី សុខចិត្ត​ឈរ​រហូត​២​ម៉ោង​ដើម្បី​តម្រូវ​ចិត្ត​អ្នកគាំទ្រ​ទាំងអស់

ភ្នំពេញ ​៖ ​កញ្ញា​សុខ ពិសី បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប ​និង​អរគុណ​ខ្លាំង​ចំពោះ​មហាជន​ដែល​នៅតែ​បន្ត​ការ​គាំទ្រ​ និង​ឲ្យ​តម្លៃ​មកលើ​នាង​ បើទោះបីជា​អាជីព​សិល្បៈ​មក​ទល់​ពេល​នេះ ​មាន​រយៈពេល​យូរ​ឆ្នាំ​ហើយក៏​ពិតមែន។ មិនតែប៉ុណ្ណោះ​កញ្ញា សុខ ពិសី ក៏បាន​លើកឡើងថា​ ពេលដែល​នាង​ឃើញ​ការគាំទ្រ​ពី​សំណាក់​​​ប្អូន​ដូច្នេះ​ គឺ​ធ្វើ​ឲ្យ​អារម្មណ៍​រំភើប​ខ្លាំង​និង​មាន​ពេលខ្លះ​ថែមទាំង​រលីងលោង​ទឹកភ្នែក​ទៀតផង។

ការលើកឡើង​របស់​តារា​ស្រី​កញ្ញា សុខ ពិសី ខាងលើនេះ ​បានធ្វើ​ឡើង​ស្របពេល​ដែលមាន​អ្នកគាំទ្រ​និង​ម្ចាស់ Account Facebook ឈ្មោះ Eloop បាន​និយាយ​បង្ហាញ​ចេញពី​អារម្មណ៍​ពិត​ដោយ​លើក​សរសើរ​នាង​ថា សុខ ពិសី មិន​ត្រឹមតែ​ស្អាត​នោះទេ​គឺ​ថែមទាំង​មាន​ច​រិ​ត​ល្អ​គួរ​ឲ្យ​គោរព​ទៀតផង។​ ប្រភព​បញ្ជាក់​បែបនេះ​ថា​ស្អាត មិន​ឬ​ក មិន​ឆ្មើងឆ្មៃ នេះហើយ​ជា​មូល​ហេតុដែល​មនុស្ស​ជាច្រើន​តែងតែ​ស្រឡាញ់​ចូលចិត្ត​គាត់។

ម្ចាស់ Account Facebook ខាងលើ​បន្ថែមថា ​ក្នុង​កម្មវិធី Vivo V17 Concert​និយាយ​ពី​ថា​ មនុស្ស​ច្រើន​អើយ​ច្រើន មក​ចោមរោម​សុំ​ថត បង ពិសី ក៏បាន​ឈរ​ឲ្យ​ថត​រហូត​អស់​មនុស្ស ….​។​ គិត​មើល​មាន​តារា​ប៉ុន្មាន​នាក់​ដែល​តែងតែ​ចំណាយ​ជាមួយ​ហ្វេ​ន​យ៉ាងយូរ​បែបនេះ​កម្មវិធី​ចប់​តាំង​ម៉ោង​៧​និង​៣០​នាទី​យប់​តែ​ម៉ោងជាង​៩​យប់​ទើបបាន​ទៅផ្ទះ​។​ មិន​ខុសគ្នា​ពី​ម្ចាស់​ហ្វេ​ស​ប៊ុន​នេះ​ភ្លាមៗ​នោះ​ក៏មាន​ទស្សនិកជន​ជាច្រើន​ទៀត ​បាននាំគ្នា​គាំទ្រ​និង​លើក​សរសើរ​ពី​ច​រិ​តរ​បស់ ពិសី ដូចៗ​គ្នា​ផងដែរ។

កំពូល​តារាចម្រៀង​កញ្ញា សុខ ពិសី បញ្ជាក់​ឲ្យ​ដឹងថា​ ជាការ​ពិត​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង​ស្ទើរ​​រលីង​រលោង​ទឹកភ្នែក​ក្រោយពេល​ទទួល​បាន​ការគាំទ្រ​និង​ផ្តល់​តម្លៃ​ពី​សំណាក់​បងប្អូន​ប្អូន​អ្នកគាំទ្រ​ហើយ​មិត្តៗ​យុវវ័យ​ដែល​អាច​រក្សា​បាន​ប្រជាប្រិយភាព​និង​កេរ្តិ៍ឈ្មោះ​មក​ដល់ពេល​បច្ចុប្បន្ននេះ​។​ ម្យ៉ាង​ទៀង​គ្រា​ដែល​ខ្ញុំ​ង​បង្ហាញ​វត្តមាន​ច្រៀង​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​កាលពី​ថ្ងៃទី​០៧ ខែតុលា​កន្លងមកនេះ ​គឺ​បាន​ចំណាយពេល​ប្រមាណ​២​ម៉ោង​ដើម្បី​ថតរូប​ជាមួយ​អ្នកគាំទ្រ​ជាច្រើន​ទៀតផង៕

Related posts