លៀង ចាន់​ឡា ផ្ទុះ​ប្រតិកម្ម​ ក្រោយ​មានការ​រិះគន់​ស្នាម​សាក់​លើ​ដើមទ្រូង

ភ្នំពេញ ​៖​ តារាចម្រៀង​កញ្ញា លៀង ចាន់​ឡា កាលពី​ថ្មីៗ​នេះ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ស្នាម​សាក់​នៅលើ​ដើមទ្រូង​ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​និង​ទស្សនិកជន​ ដោយ​ក្នុងនោះ​មាន​ខ្លះ​បាន​លើកសរសើរ​ និង​ខ្លះទៀត​នាំគ្នា​រិះគន់។

ឆ្លើយតប​នឹង​ការរិះគន់​នោះ​ តារាចម្រៀង​ស្រី​កញ្ញា លៀង ចាន់​ឡា បានលើកឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​ ចូលចិត្ត​ជាន់ពន្លិច​គ្នា​ណាស់​មែន​ទេ ខ្មែរ​ដូចគ្នា​សោះ​ចូលចិត្ត​ជាន់ពន្លិច​គេ​ម៉េស ​បើ​ប៉ះចំ​គ្រួសារ​អ្នក​វិញ​ អ្នក​គិត​ម៉េច ​ជូន​មនុស្ស​មួយ​ចំនួន​ ដែល​ចូលចិត្ត​ជាន់​ពន្លិច​គេ។

ប្រតិកម្ម​របស់​ស្រី​ស្រស់​សម្បូរ​សាច់​ដើមទ្រូង​មូលក្លុំ ​កញ្ញា លៀង ចាន់​ឡា ខាងលើនេះ ​បានធ្វើ​ឡើង​ស្របពេល​មានការ​រិះគន់​ បន្ទាប់ពី​នាង​បាន​បង្ហោះ​រៀម​រាប់​ជាមួយ​រូបភាព​ស្នាម​សាក់​លើក​ដើមទ្រូង​ដូច្នេះ​ថា​ សុំ​បញ្ចេញ​ហើយ​អត់​លាក់​ទៀត​ទេ​ លើ​លោក​នេះ​គ្មានអ្វី​អាថ៌កំបាំង​ឡើយ​មែន​ទេ​បងប្អូន​?​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ?៕

Related posts