លោក​ជំទាវ ឡោក ខេង មោទនភាព​ ក្រោយពី​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​”​របប​សន្តិសុខ​សង្គម​”

ភ្នំពេញ​ ៖​ លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវ​នីតិ​សប្ប​ទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​កិច្ចការនារី​នៃ​រដ្ឋសភា ​បានបង្ហាញ​ពី​មោទនភាព​ខ្លាំង​ណាស់ ​ស្រប​ពេលដែល​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​”​របប​សន្តិសុខ​សង្គម​”​ កាលពី​ថ្ងៃទី​០៨ ខែតុលា​ ឆ្នាំ​២០១៩​។​ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កន្លងមក​ តែង​បាន​ចុះ​ជួប​កម្មករ​កម្មការិនី​ដោយ​គ្មាន​គិតការ​នឿយហត់។

ជាមួយគ្នានេះ​លោកជំទាវ ឡោក ខេង បានបញ្ជាក់​ឲ្យ​ដឹងថា ​នាង​ខ្ញុំ​ពិតជា​មាន​មោទនភាពខ្លាំង​ណាស់​ជាមួយ​រាជរដ្ឋាភិបាល​ពិសេស​សម្តេច​តេ​ជោ ​ដែល​បាន​ចុះ​ជួប​កម្មករ​កម្មការិនី​ដោយ​គ្មាន​គិត​នឿយហត់​គន្លង​មក។ តើ​មាន​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ណា​ចុះ​ជួប​កម្មករ​កម្មការិនី​ដូច​សម្តេច?។

លោកជំទាវ​បាន​បន្តថា​ នៅពេល​ចុះ​ជួប​សម្តេច​បានឃើញ​សភាព​ជាក់ស្តែង​ត្រលប់​មកវិញ​គឺ​សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទ​: និង ការប្តេជ្ញាចិត្ត​មុះ​មុត​ដោយ​ក្តី​ក្លាហាន​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​ដើម្បី​លើ​កម្ពស់​សុខភាព​លើកកម្ពស់​ជីវភាព និង​ភាព​សុខ​ដម​រម្យ​នា​ជូន​កម្មករ​-​កម្មការិនី​ពេល​ចាស់ជរា ពេល​មាន​ហានិភ័យ​ណាមួយ ពិសេស​គឺ​ចង់បាន​សង្គម​មួយ​ប្រកបដោយ​សមធម៌ និង​សាមគ្គីធម៌។

លោកជំទាវ ឡោក ខេង ប​បន្ថែមទៀតថា ​ដូជ្នេះ​ទើប​”​របប​សន្តិសុខ​សង្គម​”​កើតចេញ​ជា​រូបរាង​ឡើង​នៅក្នុង​ថ្ងៃនេះ​។ ​សូម​ទាំងអស់គ្នា​ជួយ​ចែករំលែក​ព័ត៌មាន​នេះ​អោយដល់​គ្រប់​សមាជិក ប​. ស​.​ស ផង​ចុះ​។​ទន្ទឹមគ្នានេះ​លោកជំទាវ​ក៏បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​និង​សារៈសំខាន់​មួយចំនួន​ដូច​ខាង​ក្រោម​៖ ១-​តើ​អ្នកណា​ជា​អ្នកទទួលផល​?២-​តើ​ទទួលបាន​ផល​នូវ​របប​អ្វីខ្លះ​? ៣-​តើ​មាន​អាទិភាព​ប៉ុណ្ណា​?៤-​តើ​មាន​កាតព្វកិច្ច​អ្វីខ្លះ​?​។​

កន្លងមក ៖ កម្មករ​កម្មការិនី ទទួលបាន ( របប​ថែ​រទាំ​សុខភាព​,​របប​ហានិភ័យ​ការងារ​)​។​គ្មាន​៖ របប​សោធន និង​របប​និកម្មភាព​ការងារ​។ មន្ត្រី​សាធារណ​: ទទួលបាន​៖( របប​សោធន ,​របប​ថែ​រទាំ​សុខភាព​) គ្មាន​៖ របប​ហានិភ័យ​ការងារ​និង​និកម្មភាព​ការងារ។

* អ្នកធ្វើការ​តាម​អាកាស តាម​នាវា​សមុទ្រ អ្នកបម្រើ​ក្នុងផ្ទះ និង បុគ្គល​ស្វ័យនិយោន៍ គ្មាន​របប អ្វី​ទាំងអស់​ ​ប៉ុន្តែ​នៅពេល​ច្បាប់​”​របប​សន្តិសុខ​សង្គម​”​នេះ​ចូល​ជា​ធរមាន​គឺ​(​មន្ត្រី​សាធារណ​: , កម្មករ​កម្មការិនី​, បុគ្គលិក​ធ្វើការ​តាម​អាកាស តាម​នាវា​សមុទ្រ អ្នកបម្រើ​ផ្ទះ ,​បុគ្គល​ស្វយ័​និ​យោជន៍​ អ្នក​ទាំងអស់​ខាងលើនេះ ​នឹង​ទទួលបាន​របប​ទាំង ៤​ដូចៗ គ្នា​នៅពេល​បាន​បំពេញ​នូវ​លក្ខខណ្ឌ​តាម​ការកំណត់​នៃ​ច្បាប់​គឺ ១- របប​សោធន​,២-​របប​ថែ​រទាំ​សុខភាព​,៣-​របប​ហានិភ័យ​ការងារ​
៤-​របប​និកម្មភាព​ការងារ​(​ការជួយ​ពេល​អត់​ការធ្វើ​ហើយ​កំពង់​ស្វះ​ស្វែងរក​ការធ្វើ​ឬ​កំពុង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ដើម្បី​ធ្វើការ​តាម​ជំនាញ​)​។

ដើម្បី​បានទទួល​របប​ទាំង​៤ គឺ ម្ចាស់​រោងចក្រ​សហគ្រាស​តូចធំ​ចាប់ពី​កម្មករ​ម្នាក់​ឡើងទៅ ត្រូវ​ទៅ​ចុះបញ្ជិការ​នៅ​មន្ទី​រនៃ​ក្រសួង​ការងារ​ពី​ចំនួន​កម្មករ​កម្មការិនី និង​ទៅ​ចុះឈ្មោះ​កម្មករ​កម្មការិនី​នៅ​នាយកដ្ឋាន​ឬ​ការិយាល័យ​នៃ​ប​.​ស​.​ស​ដើម្បី​ទទួលបាន​ប័ណ្ណ​និង​លេខ​កូដ​សម្គាល់​សមាជិក​ពី ប​.​ស​.​ស។ មន្ត្រីរាជការ​កម្មករ​កម្មការិនី​ទាំងអស់ យ​ក​ប័ណ្ណ ប​.​ស​.​ស ទៅប្រើ​ជា​អាទិភាព​នៅពេល​មាន​បញ្ហា​ទាំង​៤​ខាងលើ​ ព្រោះ​ទាំងអស់គ្នា​បាន​តម្កល់​លុយ​ទុក​ទាំង​៤​ប្រភេទ​នៅ​ស្ថាប័ន​ប​.​ស​.​ស​រួចហើយ។

តើ​ទាំងអស់គ្នា​មានការ​ត​ព្វ​កិច្ច​អ្វីខ្លះ​ដើម្បី​ការពារ​នូវ​អត្ថប្រយោជន៍​នេះ​អោយមាន​និរន្តរភាព​យូរ​អង្វែង ជៀសវាង​នូវ​ហានិភ័យ​គឺ​ទាំងអស់គ្នា​ត្រូវ​ប្រើ​ភាពជា​ម្ចាស់​ដោយ​សុចរិត​ដោយ​ឆ្លាត​វៃ ក្នុងការ​តាមដាន​ត្រួតពិនិត្យ ការអនុវត្តន៍​រាល់​នីតិវិធី​នៃប្រតិបត្តិ​ការណ៍​ទាំងអស់​នៃ​របប​សន្តិសុខ​សង្គម​នេះ អោយមាន​តម្លាភាព មាន​គណនេយ្យភាព និង​មាន​ប្រសិទ្ធភាព។

ចំពោះ​ប្រសិទ្ធភាព​លើ​អ្វី​គឺ ប្រសិទ្ធភាព​លើ​សេវា​សុខាភិបាល​ទាំងអស់​ដែល​មូលដ្ឋាន​សុខាភិបាល​ត្រូវ​បំរើ​ដោយ​សុច្ចរិត គុណធម៌ គុណភាព ទឹក​ចិត្តជា​ម្តាយ​របស់​កូន។ ពិសេស​មូលដ្ឋាន​សុខាភិបាល​ទាំងអស់​ត្រូវតែទទួលស្គាល់​ថា​សមាជិក ប​.​ស​.ស​ គឺជា​សមាជិក​ដែលមាន​លុយ​តម្កល់ទុក​រួចជាស្រេច​សម្រាប់​ការពិនិត្យ​ព្យាបាល​ប្រាកដ​ណាស់​ថា​គ្រប់​សមាជិក​ប​.​ស​.​ស មិនបាន​ជំពាក់​សេវា​របស់​មូលដ្ឋាន​សុខាភិបាល​ណា​ទេ ។ ហេតុនេះ​សូម​យកចិត្តទុកដាក់​អោយបាន​ខ្ពស់​កុំ​មានការ​ភ័ន្តច្រឡំ​ជាដើម​៕​

Related posts