វ៉ាន វ​ល័​ក្ខ ប្រាប់ថា ​គ្មាន​បុរស​ណា​ម្នា​ក់ មាន​សិទ្ធិមក​បញ្ជា​នាង​ក្រៅពី​ឪពុក​ខ្លួន​នោះទេ

ភ្នំពេញ ៖​ តារា​សម្តែង​ស្រី​កញ្ញា វ៉ាន់ វ​ល័​ក្ខ មិនដឹង​មាន​ចេតនា​ចង់​សំដៅលើ​បុគ្គល​រូប​ណា​នោះឡើយ​ទើបបានជា​តារា​ស្រី​រូបនេះ​ បាន​បញ្ចេញ​សារ​ហាក់​មាន​កំហឹង​និង​ផ្តាំ​ទៅ​បុគ្គល​រូបនោះ​ថា ​គ្មាន​សិទ្ធិមក​បញ្ជា​ជីវិត​នាង​ក្រៅ​តែ​ក្រុមគ្រួសារ​ដែលជា​ឪពុកម្តាយ​នោះទេ។

តារា​សម្តែង​ស្រី​សិច​ស៊ី​មាន​ដើមកំណើត​មកពី​ខេត្តកមពង់ធំ​កញ្ញា​វ៉ាន់ វ​ល័​ក្ខ បាន​រៀបរាប់​ភ្ជាប់​ជាមួយ​សារ​មិន​សប្បាយចិត្ត​ដូច្នេះ​ថា មនុស្ស​ប្រុស​ដែល​ស្ដីថា អោយ​ខ្ញុំ​បាន​មានតែ​អាណាព្យាបាល​ខ្ញុំ​តែប៉ុណ្ណោះ​ មនុស្ស​ប្រុស​ផ្សេង​មិន​ថា​អ្នក​ស្គាល់​ខ្ញុំ​ក្នុងនាម​ជា​អ្វី​ក៏ដោយ ​គឺ​គ្មាន​សិទ្ធ​មក​ថាអោយ​ខ្ញុំ​បានឡើយ​។​ នេះ​គឺជា​ច​រិ​ត​របស់ខ្ញុំ។

ថ្វីត្បិតតែ​តារា​ស្រី​កញ្ញា វ៉ាន់ វ​ល័​ក្ខ​ បាន​ថ្លែង​សារ​ដូច​ខាងលើនេះ​ក៏ពិតមែន ​តែ​គេ​មិនដឹង​ទេ​ថា នាង​មាន​កំពុងមាន​ចេតនា​សំ​ដៅ​លើ​បុគ្គល​រូប​ណា​នោះទេ​ ដឹង​ត្រឹម​ថា​សារ​នេះ​ នាង​ប្រកាស​ផ្តាំផ្ញើ​ទៅ​ប្រុសៗ ​ដែលមាន​ចេតនា​មក​ត្រួតត្រា​លើ​ជីវិត​របស់​នាង​។​ កញ្ញា វ៉ាន់ វ​ល័​ក្ខ បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា ​ទីផ្សារ​សិល្បៈ​កាន់តែ​មាន​ស្ទុះ​ហក់​ឡើង​ខ្លាំង​ព្រម​ជាមួយ​នឹង​ភាព​ហ៊ឺហា​នៃ​ការប្រើប្រាស់​សម្ភារៈ​ថ្លៃៗ​ និង​ទំនើប​ទៀតផង៕

Related posts