សម្តេច​តេ​ជោ​ថ្លែង​សារ​អបអរ​ខួប​៣​ឆ្នាំ​នៃ​ការ​ដាក់បញ្ចូល​ចាប៉ី​ដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ

ភ្នំពេញ ​៖ ​ទន្ទឹមពេល​នៃ​ខួប​៣​ឆ្នាំ​នៃ​ការ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ បា​នស​ម្តែ​ង​ការចូលរួម​អបអរ​នេះដែរ​ សម្តេច​តេ​ជោ ហ៊ុ ន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ ​ក៏បាន​ថ្លែង​សារ​ចូល​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ផងដែរ។

បើ​យោងតាម​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៩​ជា​ខួប​៣​ឆ្នាំ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០១៩)​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​អា​ឌី​សអា​បា​បា ប្រទេស​អេ​ត្យូ​ពី​។​

សម្តេច​តេ​ជោ​មានប្រសាសន៍​បញ្ជាក់ថា​ចាប៉ីដងវែង​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ដែលជា​ឧបករណ៍​ដែលមាន​ឆ្លា​ក់នៅ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ផងដែរ ចាប៉ី​អាច​លេង​បាន​មាន​អម​ជាមួយ​បទ​ចម្រៀង​ព្រមទាំង​អាច​ច្នៃប្រឌិត​និង​បង្កើត​បទ​ថ្មីៗ​ដោយ​ខ្លួនឯង​ទៀតផង​។​បទ​ចម្រៀង​ចាប៉ី​ជាទូទៅ​រៀបរាប់​អំពី​រឿងបុរាណ​ឬ​រឿង​អប់រំ​ខ្លីៗ​ដល់​ប្រជាជន​ពី​គុណធម៌ និង​វប្បធម៌​ជាដើម។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​អរគុណ​ដល់​ព្រឹទ្ធាចារ្យ​សិល្បករ​ចាប៉ីដងវែង​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុងការ​ថែរក្សា​នូវ​សិល្បៈ​មួយ​នេះ​អោយបាន​គង់វង្ស​និង​អរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​តែងតែ​ខ្នះខ្នែង​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ក៏ដូចជា​រៀបចំ​ស្នើ​ទៅ​អង្គការ​យូណេស្កូ ក្នុងការ​ដាក់បញ្ចូល​ស​ម្ប​ត្តិ​វប្បធម៌​របស់​កម្ពុ​ជាមួយ​ចំ​នួ ចូលក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

សម្តេច​តេ​ជោ ហ៊ុន សែន​ក៏មាន​ប្រសាសន៍​អំពាវនាវ​ទៀតថា​សូម​បងប្អូន​ជនរួមជាតិ​បន្ត​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​យើង​ឱ្យនៅ​គង់វង្ស​ជា​បន្តបន្ទាប់​ទៀត​។​គួរ​ម្លឹ​ថា​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ដើម្បី​ការការពារ​កេរ​មរតក​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​បាន​ចុះបញ្ជី​ចាប៉ីដងវែង​របស់​កម្ពុ​ជា​នៅក្នុង​បញ្ជី​មរតក​វប្បធម៌​អរូបី​ដែល​ត្រូវការ​ការការពារ​ជាបន្ទាន់​។​ចាប៉ីដងវែង​គឺជា​ឧបករណ៍​សិល្បៈ​ប្រពៃណី​ខ្មែរ​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ជីវិត ទំនៀម​ទំលាប់ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​ចាប៉ីដងវែង​អាច​ប្រើ​សម្រាប់​លេង​នៅក្នុង​វង់ភ្លេង​ការ វង់ភ្លេង​បុណ្យ និង​វង់ភ្លេង​មហោរី​ជាដើម។

ចាប៉ីដងវែង​នេះ ក៏​អាច​ប្រើ​ទោល​សម្រាប់​លេង​កំណ​អារម្មណ៍ ឬ​សម្រាប់​គោលបំណង​អប់រំ​ផ្សេងៗ​ផងដែរ ដោយ​ក្នុងនោះ អ្នក​ដេញចាប៉ី​នេះ​អាច​ច្រៀង ឬ​ពោល​ប្រកបដោយ​ពាក្យពេចន៍​សារសព្ទ កំណាព្យ​កាប​ឃ្លោង​ចុង​ជួន​នានា ដើម្បី​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​ឲ្យ​លន្លង់លន្លោច​ទៅតាម​សាច់រឿង៕

Related posts