ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គិតមកទល់ពេលនេះ ថវិកាដែលប្រមូលបានពីសប្បុរសជនបូករួមទាំងថវិការដ្ឋដើម្បីជួយដល់មន្ទីរពេទ្យកាលម៉ែត មានចំនួនជាង៩៤លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើផេកផ្លូវការរបស់សម្តេចនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៩នេះថា បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត មកដល់
ពេលនេះសប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន64,043,561$។ បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផងមានចំនួន94,043,561$។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថាសូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្គ្រោះជីវិតមនុស្សនិងសង្ឃឹមថានឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមានលក្ខណៈទំនើបនិងពហុឯកទេស៕