សរសើរ​ទឹកចិត្ត! ព្រាប សុវត្ថិ បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​សាងសង់​សាលា​នៅ​ស្រុក​ព្រះ​ស្តេច​ខេត្ត​ព្រៃវែង

ភ្នំពេញ​ ៖ ​កំពូល​តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក ព្រាប សុវត្ថិ កាលពី​ថ្មីៗ​នេះ ​បាន​សម្រេចចិត្ត​ នាំ​គ្រួសារ​ចុះទៅ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​សិស្ស​ជាច្រើន​នាក់ ​និង​បានប្រកាស​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​សាងសង់​សាលា​​រៀន​នៅ​តំបន់​ដាច់​ស្រយាល​មួយកន្លែង​នៃ​ខេត្ត​ព្រៃវែង។

សាលា​ចំណាស់ ​ដែល​លោក ព្រាប សុវត្ថិ ចុះទៅ​ជួប​សួរសុខទុក្ខ​ដល់​សិស្ស​ជាច្រើន​នាក់​នៅ​គឺមាន​ទីតាំង​ស្ថិតនៅ​សាលាបឋមសិក្សា ស្វាយ នៅក្នុង​ភូមិ ស្វាយ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។

តាមរយៈ​ការប្រកាស​របស់លោក ព្រាប សុវត្ថិ ខាងលើនេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​ជាច្រើន​បង្ហាញ​កោតសរសើរ​ទឹកចិត្ត​ចំពោះ​ការចែករំលែក​នេះ។

សូមបញ្ជាក់ថា ​តារាចម្រៀង​លោក ព្រាប សុវត្ថិ មិន​ត្រឹមតែ​ទទួល ​បានការ​គាំទ្រ​និង​រក្សាបាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​មហាជន​នោះទេ ​គឺ​ថែមទាំង​ទទួល​បាក​ការលើកសរសើរ​ពី​អត្ត​ចរិត​រួសរាយ​រាក់ទាក់​ផងដែរ៕

Related posts