សា​រ៉ា​យ លក្ខិណា ធ្វើ​ពិធី​ទស្សន៍ទាយ​ភេទ​កូន​តាម​ប្រពៃណី​បែប​អឺរ៉ុប​ប្លែក​ពី​តារា​ខ្មែរ​ឯទៀត

ភ្នំពេញ ៖ តារា​ស្រី​អ្នកនាង សា​រ៉ា​យ ស​ក្ខិ​ណា ក្រោយពេល​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​ជាមួយ​ស្វាមី​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ហើយ​នោះ​ នាង​ក៏បាន​សម្រេច​ចាកចេញ​ពី​វិថី​សិល្បៈ​ទៅ​រួមរស់​សាង​សុភមង្គល​ស្នេហ៍​ជាមួយ​ប្តី​នៅឯ​ទឹកដី​សហរដ្ឋអាមេរិក។ ចំណង​ស្នេហា​របស់​នាង​ពេលនេះ​គឺ​ទទួល​បាន​កាដូ​កូន​ចំនួន​២​នាក់​ទាំង​កំពុង​ពពោះ​ក្នុង​ផ្ទៃ។

ស្របពេល ​ដែល​កូន​ក្នុង​ផ្ទៃ​របស់​តារា​ស្រី​អ្នកនាង សា​រ៉ា​យ ស​ក្ខិ​ណា កាន់​តែមាន​អាយុ​ច្រើន​ខែ​នោះ​ថ្មីៗ​នេះ​នាង ​បានរៀបចំ​ពិធីជប់លៀង​អបអរ​និង​កាន់តែ​ពិសេស​ហើយ​ប្លែក​ថែមទៀត​នោះ​គឺ​គេ​សង្កេតឃើញ​តារា​ស្រី​រូបនេះ​និង​ស្វាមី​ក៏បាន​ធ្វើ​ពិធី​នៃ​ការ​ទស្សន៍ទាយ​ភេទ​កូន​ទី​២​របស់​នាង​តាមបែប​ប្រពៃណី​បែប​អឺរ៉ុប​ផងដែរ​។​

អ្នកនាង សា​រ៉ា​យ ស​ក្ខិ​ណា បាន​បង្ហោះ​វីដេអូ​ដោយ​រាប់រៀបថា​ តោះៗ​ចម្លើយ​ចេញ​ហើយ ចង់ដឹងថា​កូន ស​ក្ខ​ណា ស្រី​ឬ​ប្រុស​តោះ​ចូល​មើល​Video​នេះ​ទាំងអស់គ្នា​។ ​សំខាន់​ពេល monkey Mataysia​ដឹង​ចម្លើយ​គឺ​យំ​ខ្លាំង​ណាស់​។​ ក្នុងការ​ទស្សន៍ទាយ​នោះដែរ​មាន​អ្នកខ្លះ​ទាយ​ថា​ជា​កូនប្រុស និង​ខ្លះ​ថា​កូនស្រី ដែលជា​ចម្លើយ​ផ្សេងៗ​ពីគ្នា។

យ៉ាងណាមិញ​ជា​ចម្លើយ​ដែល​ត្រូវបាន​សាមីខ្លួន​អ្នកនាង សារាយ ស​ក្ខ​ណា និង​ស្វាមី​ប្រាថ្នា​ចង់បាន​នេះ​គឺ​កូន​ទី​២​សូម​ឲ្យ​ជា​កូនប្រុស​ដើម្បី​ឆ្លាស់គ្នា​នឹង​កូន​ដំបូង​(​ច្បង​)​ដែលជា​ស្រី​។​ជា​លទ្ធ​ផល​នៃ​ការ​ទស្សន៍ទាយ​បានបញ្ជាក់​ថា ​កូន​ទី​២​របស់ សារាយ ស​ក្ខ​ណា ក្នុង​ផ្ទៃ​គឺជា​ប្រុស ដែល​ធ្វើ​ឲ្យ​រូបនាង​ផ្ទាល់ និង​ស្វាមី សប្បាយចិត្ត​ជាខ្លាំង ព្រោះ​សម​នឹង​អ្វីដែល​នាង​ប្រាថ្នា​។​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា៖៕

Related posts