សិល្បករ​-​សិល្បការិនី​ល្បីៗ​ ចូលរួម​អបអរ​លើកទឹកចិត្ត​ជន​​​ពិការ​ក្នុង​ទិវា​ជន​ពិការភាព​ជាង​៥​ពាន់​នាក់​

ភ្នំពេញ ​៖​ តារា​សិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​រួមមាន​តារា​សម្តែង ចម្រៀង​និង​កំប្លែង​នៅ​ព្រឹក​ថ្ងៃទី​០៣ ​ខែធ្នូ​ ឆ្នាំ​២០១៩​ ​បានបង្ហាញ​វត្តមាន​ចូលរួម​អបអរ​និង​លើកទឹកចិត្ត​ជន ពិការ​ជាង​៥​ពាន់​នាក់​ក្នុង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង​អន្តរជាតិ​ទៅ​៣៧ ក្នុង​ប្រធានបទ​«​លុបបំបាត់​ឧបសគ្គ​រារាំង​ជន​មាន​ពិការភាព ដើម្បី​សង្គម​មួយ​ប្រកបដោយ​បរិ​យ​បន្ន»។

ពិធី​នេះ ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្ដេច​ក្រឡាហោម ស ខេង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ដែល​បាន​កៀរគរ​ដឹកនាំ​តារា​សិល្បៈ​ចូលរួម​នៅ​ព្រឹក​ថ្ងៃនេះ។

វត្តមាន​របស់​តារា​សិល្បៈ​ដែល​បាន​ចូលរួម​អបអរ​លើកទឹកចិត្ត​ដល់​ជនពិការ​ជាង​៥​ពាន់​នាក់​នោះ​មានដូចជា​៖​នាយ ក្រឹម ,​នាយ ចាប ចៀន ,​នាយ ពែ​កមី​,​លោក ខេ​ម ,​លោក ជុំ លី​ណូ ,​លោក ខាន់ ជេ​ម​ស៍ ,​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ,​កញ្ញា ឌួង ហ្សូ​រី​ដា ,​លោកគ្រូ ណ​យ វ៉ាន់ណេត រួម​នឹង​សិល្បករ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​ទៀត។

ដោយឡែក​ជាមួយគ្នានេះដែរ​ គេ​ក៏​សង្កេតឃើញ​តារាចម្រៀង​លោក ខេ​ម បាន​បង្ហោះ​សារ​អំពាវនាវ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា​ ព្រឹក​នេះ​ខ្ញុំ​បានមក​ចូលរួម​សន្និបាទ ដើម្បី​លើកកម្ពស់​បងប្អូន​ប្រជាជន​ខ្មែរ​ដែលមាន​ពិការភាព ខ្ញុំ​ពេញចិត្ត​ណាស់​ក្មួយប្រុស​មាន​ពិការភាព​តាំងពី​កំណើត សូមកុំ​រើសអើង​បងប្អូន​មាន​ពិការភាព​អី​។​ដូច្នេះ​សូម​ទស្សនា​រូបភាព​តារា​សិល្បៈ​ល្បីៗ​ដែលមាន​វត្តមាន​ចូលរួម​អបអរ​លើកទឹកចិត្ត​ជនពិការ​ដូចខាងក្រោម៕

Related posts