សុ​ភ័​គ្រ កុ​សុ​ម៉ា ទ្រាំ​មិនបាន​ ស្រាប់តែ​ចេញ​មុខ​ឈឺឆ្អាល​

ភ្នំពេញ ​៖​ ស្រប​ពេល ​ដែល​កំពុង​មាន​ការ​ចុះ​ផ្សាយ​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ជុំវិញ​ករណី​របស់​ម្តាយ​តារា​ស្រី​កញ្ញា ពេជ្រ សូលី​កា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ព្រោះតែ​រឿង​ស្នេហា​នៃ​ការ​ប្រចណ្ឌ​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា​នោះ​ ក៏​ស្រាប់តែ​តារា​ស្រី​កញ្ញា សុ​ភ័​គ្រ កុ​សុ​ម៉ា បាន​ចេញមុខ​និយាយ​ពី​បញ្ហា​នេះ​តែ​ម្តង។

ការ​ចេញមុខ​របស់​តារា​និង​ជា​ពិធី​ការិនី​ស្រី​កញ្ញា ពេជ្រ សូលី​កា នេះ​គឺធ្វើឡើង​បន្ទាប់ពី​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​សរសេរ​ភ្ជាប់​នឹង​ការ​ផុស​រូប​រវាង​កញ្ញា ពេជ្រ សូលី​កា ជាមួយ​នឹង​ម្តាយ​របស់​នាង​ ដែល​ត្រូវជា​ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​នេះ។ កញ្ញា សុ​ភ័​គ្រ កុ​សុ​ម៉ា បាន​លើកឡើង​ថា ​រឿង​ម្តាយ​ជា​រឿង​របស់​ម្តាយ ហេតុអ្វី​ចាំបាច់​ដាក់​រូប​គាត់​ដែរ អាច​គិត​ទេ​ថា​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​គាត់ ហ៊ឹម។

ពិធី​ការិនី​កញ្ញា សុ​ភ័​គ្រ កុ​សុ​ម៉ា បាន​បន្ថែម​ថា ភាគច្រើន​មានតែ​ម្តាយ​នាំ​លាភ​នាំ​ជ័យ​ជូន​កូន ចុះ​ហេតុ​អី​អ្នក​មីង​ធ្វើបែបនេះ។

សូម​បញ្ជាក់​ថា ​បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០​បង្ក​ការ​ភ្ញាក់ផ្អើល​នោះ ទីបំផុត​ជង​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ខណៈដែល​ឃាតក ត្រូវបាន​គេ​ស្គាល់​ថា​ជា​ម្តាយ​របស់​តារា​ចម្រៀង​ស្រី​កញ្ញា ពេជ្រ សូលី​កា មានឈ្មោះ ស៊ិន ស្រី​នាង​អាយុ​៤៥​ឆ្នាំ។

បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នោះ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ ជនសង្ស័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ដែល​ខ្លួន​បានធ្វើ​សម្លាប់​ជនរងគ្រោះ​នៅ​នឹង​កន្លែង​ទីតាំង​ផ្ទះ​ជនសង្ស័យ​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី៕

 

Related posts