សូមប្រុងប្រយ័ត្ន ! អ្នកតុតែងសំអាងការម្នាក់ធ្វេសប្រហែសក្អកធ្លាក់ម្ជុលចូលសួតប៊ិះបាត់បង់ជីវិត

ភ្នំពេញ៖នេះចាត់ទុកថាជាសារដាសតឿនស្មារតីហើយក៏ជាមេរៀនមួយដើម្បីឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះបងប្អូនដែលប្រកបមុខរបរតាមសំអាងការនានាក្រោយពេលដែលជាងសំអាងការម្នាក់ធ្វេសប្រហែលដោយយកម្ជុលបៀមនឹងមាត់បែរជាចៃដន្យក្អកក៏ធ្លាក់ម្ជុលនោះចូលសួចតែសំណាងល្អជួយសង្គ្រោះទាន់ពេល។

ផ្អែកតាមម្ចាស់Account Facebook ឈ្មោះ Ménghak Héng បានសរសេរនៅលើហ្វេសប៊ុកថាករណីជោគជ័យទី២អ្នកជំងឺលេបម្ជុលចូលក្នុងទងសួតដែលបានជួយសង្គ្រោះដោយគ្រូពេទ្យឯកទេសសួត Dr. Chhar Bunpaul and Prof. Sarin Chan និងគ្រូពេទ្យផ្នែកសន្តំ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត PneumoTheam»។

ជាមួយគ្នានៃការបង្ហោះនេះដែរភ្លាមៗនោះគេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានផ្ញើសារសួរនាំថា ចេះលេបម្ជុល?ឆ្លើយនឹងសំនួរនេះហ្វេសប៊ុកឈ្មោះ Ménghak Héng បានបញ្ជាក់វិញថា អ្នកតែងការ បៀមម្ជុលនៅនឹងម៉ាត់ហើយក្អករួចក៏ធ្លាក់ម្ជុលចូលក្នុងទងសួត ៕

Related posts