សូម​ជួយ​សង្គ្រោះ​ជីវិត​គាត់​ផង!​ អតីត​តារា​ចម្រៀង​រ៉ក​ម្ចាស់​បទ ស្នេហា​ត្រីកោណ កំពុង​ជួយសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

ភ្នំពេញ ​៖ ​អតីត​តារាចម្រៀង​ប្រុស​ម្ចាស់​បទ ស្នេហា​ត្រីកោណ លោក មករា​វុ​ឌ ពេលនេះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ អំឡុងពេល​នេះដែរ​ ​​ស្ថានភាព​គ្រួសារ​មាន​ភាព​ខ្វះខាត​នោះ ​ក៏បាន​ប្រកាស​អំពាវនាវ​ស្វែងរក​ជំនួយ​សង្គ្រោះ​ជីវិត​ពី​សប្បុរសជន​ផងដែរ។

បើតាម​ការ​បញ្ជាក់​នៅ​លើ​ផេ​ក​សិល្បករ​របស់​លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់ថា ​សូមជួយ​ស៊ែ​របង​​ប្អូន​អតីត​តារាចម្រៀង​ផលិតកម្ម​រ៉ុ​ក​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត​កាលពីពេល​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៩ ខែតុលា​នេះ​។​ អតីត​តារាចម្រៀង​លោក មករា​វុ​ឌ នៅ​ផលិតកម្ម​រ៉ុ​ក​ពីមុន​ម្ចាស់​បទ​ស្នេហា​ត្រីកោណ។

ប្រភព​បាន​បន្តថា​ បច្ចុប្បន្ន​លោក​បាន​និង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​ជំងឺ​ប្រចាំ​យូរ​មកហើយ​ តែ​គ្មាន​លទ្ធភាព​ព្យាបាល​ ទើប​បណ្តាល​ឲ្យ​ជំងឺ​ធ្វើទុក្ខ​ភ្លាមៗ​នៅ​នឹង​កន្លែងធ្វើការ​ ខណៈ​លោក​មាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម​និង​បេះដូង​ជាដើម​។​ នេះ​បើតាម​អ្នកនាង យិន ស្រី​ពៅ បាន​ជូនដំណឹង​មក​ផេ​ក​សិល្បករ​កម្ពុជា។

បើតាម​ប្រភពពី​អ្នកនាង យិន ស្រី​ពៅ បាន​បន្តទៀតថា ជីវិត​គាត់​ល្បី​តែ​ឈ្មោះ​ទេ​ ហើយ​សព្វថ្ងៃ​ក្រ​ណាស់​ធ្វើការ​ពេលខ្លះ​ភ្ញៀវ​ឲ្យ​ផឹក​គាត់​ថា​ឈឺ​បែរជា​ថា​គាត់​ឫក​ម្ល៉េះ​មកជួប​ម្ដងថា ​ឈឺ​ដល់​ភ្ញៀវ​ខឹង គេ​មិន​ចូលចិត្ត​អញ្ចឹង​ធីប​ក៏​អត់ ច្រៀង​បាន​តិចតួច​ទៀត​ចិញ្ចឹម​ប្រពន្ធ​និង​កូន​ក៏​លំបាក​គឺ​ពឹង​ទៅលើ​គាត់​ម្នាក់​គត់​ក្នុង​គ្រួសារ។

អ្នកនាង​បន្ថែមទៀតថា​ នេះ​ជីវិត​ពិត​គាត់​ដែល​ខ្ញុំ​រួម​អាជីព​មួយ​គ្នា​ហើយក៏​មិន​ខុសពី​ខ្ញុំ​ដែរ យើង​ត្រូវ​ចេះ​ជួយ​គ្នា​នៅ​គ្រា​លំបាក​ខ្មែរ​ជួយ​ខ្មែរ​បងប្អូន​ចង់​ជួយ​គាត់​មានចិត្ត​ធម៌​និង​សប្ប​រសធម៌​ដល់​រូបគាត់​។​សូម​ទាក់ទង​នឹង​ខ្ញុំ យិន ស្រី​ពៅ លេខ​ទូរស័ព្ទ​៖ 070996417 ,090996417៕

Related posts