សូម​ប្រយ័ត្ន​! អាកាសធាតុ​នឹង​ចុះ​ត្រជាក់​១៧​អង្សា​នៅ​តំបន់​មួយចំនួន​ចាប់ពី​ថ្ងៃទី​១៤ មករា​នេះ​

ភ្នំពេញ ​៖​ អាកាសធាតុ ​នឹងមាន​ការប្រែប្រួល ​ហើយ​ចាប់ផ្តើម​ចុះ​ត្រជាក់​រហូតដល់​១៧​អស្សា​ស្ថិតនៅតាម​តំបន់​នៃ​បណ្តា​រាជធានី​/​ខេត្ត​មួយចំនួន​របស់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២០​ខែ​មករា ​ឆ្នាំ​២០២០។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​បានប្រកាសថា ជ្រលង​សម្ពាធ​ខ្ពស់​នឹង​រំកិល​ចុះមក​ក្រោម ជាមួយនឹង​ខ្យល់មូសុង​ឦសាន​មាន​ឥទ្ធិពល​បង្គួរ​លើ​កម្ពុជា ដែល​ស្ថានភាព​មានការ​ប្រែប្រួល​អាកាសធាតុ​ដូចខាងក្រោម​៖ ១-​ចាប់ពី​ថ្ងៃទី​១៥​ដល់​១៧ ខែមករា​៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​ជាអាទិ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន ធាតុអាកាស​នឹង​ចុះ​ត្រជាក់​នៅពេល​ព្រឹក​ដោយ​៖​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២០​អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២​អង្សា​។​ ២- តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២​អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២​អង្សា​។​៣- តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣​អង្សា​។​សូម​អាន​សេចក្តីជូនដំណឹង​ខាង​ក្រោ​៖៕​

Related posts