សូម​សរសើរ រវល់​ប៉ុណ្ណឹង​ហើយ សុខ ពិសី នៅតែ​ឆ្លៀត​ទៅ​បាន​១២​វត្ត​ទៀត

ភ្នំពេញ ៖ ពិតជា​គួរ​ឲ្យ​សរសើរ​មែនទែន​ចំពោះ​ទឹកចិត្ត​របស់​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់​ដេ ដែល​បាន​ញែក​ពេលវេលា​ដ៏​មមាញឹក ឆ្លៀត​ទៅ​ធ្វើ​បុណ្យទាន​បាន​រហូតដល់​១២​វត្ត​ឯណោះ គិត​ត្រឹម​បិណ្ឌ​ទី​១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ។

គេ​សង្កេតឃើញថា ក្នុងការ​ទៅ​វត្ត​ធ្វើបុណ្យ​ម្ដងៗ តារាចម្រៀង​សំឡេង​ស្រទន់​រូបនេះ បាន​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​របស់​ខ្មែរ​យើង ដែល​មើលទៅ​ពិតជា​ស្រស់​ស្អាត​មែនទែន ហើយ​នេះ​ក៏​ជាការ​រួមចំណែក​ថែរក្សា លើក​តម្កើង​នូវ​តម្លៃ​វប្បធម៌​របស់​របស់​ខ្មែរ​ផងដែរ។

ជាក់ស្ដែង​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដារ​ក្រាម ក៏​ដូច​ផេ​ក​ផ្លូវការ​របស់​តារាចម្រៀង​ខាងលើនេះ បាន​បង្ហោះ​នូវ​រូបថត​នាង​​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ក្នុង​ពេល​ទៅ​វត្ត​ថា «​នាង​ខ្ញុំ សុខ​ពិសី បាន​12​វត្ត​ហើយ ចុះ​បងប្អូន​វិញ​?​?​ សូម​ជូន​មគ្គផល​ជូន​ដល់​បងប្អូន​គ្រប់ៗ​គ្នា​ផង​ចា»។

ជាមួយគ្នា​នេះ អ្នកគាំទ្រ​របស់​នាង ពេល​ឃើញ​រូប​នេះ បាន​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​រូប​សម្រស់​របស់​នាង ជាពិសេស​ការ​ជ្រើសរើស​ស្លៀក​សំលៀកបំពាក់​របស់​ខ្មែរ។ តួយ៉ាង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ ​មាន​ឈ្មោះថា​Ah Ta Sweeties​ទំនងជា​ម្ចាស់​ហាង បាន​ខម​មិន​ថា​» ស្រស់ស្អាត​ណាស់​បងស្រី​ជាមួយ​នឹង​ឈុត​សំលៀកបំពាក់​ខ្មែរ​មួយ​នេះ​?? ​អរគុណ​បង​ដែល​ស្រលាញ់​និង​ពេញចិត្ត​រាល់​ការ​ច្នៃ​ម៉ូត​របស់​ហាង​ ​ ណាវី​តា​ ​កាត់ដេរ​អូន​រហូត​មក​…Love b my idol» ៕




Related posts