ស៊ឹម ស្រី​និ​ច ថត​រហូត​ដួលសន្លប់​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា ស៊ឹម ស្រី​និ​ច ព្រោះតែ​ស្រលាញ់​អាជីព​សិល្បៈ​និង​លុយ​ពេក​ ខំ​រហូត​ដួលសន្លប់​ ត្រូវបាន​ក្រុមការងារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ ខណៈ​មាន​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការព្រួយបារម្ភ​និង​ផ្ញើ​សារ​ជូនពរ​ឲ្យ​ឆាប់​ជាសះស្បើយ​ជាង​មុន។

បើតាម​ប្រភព​ស្និទ្ធស្នាល​ជាមួយ​តារា​ស្រី​កញ្ញា ស៊ឹម ស្រី​និ​ច បានបញ្ជាក់​ឲ្យ​ដឹងថា​ ដោយសារតែ​នាង​ខិតខំ​ធ្វើការ​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ​ ហើយ​ដួលសន្លប់​តែម្ដង បច្ចុប្បន្ន​នាង​មាន​អា​ការៈល្អប្រសើ​រហើយ ​ប៉ុន្តែ​មិនទាន់​ដឹងខ្លួន​នោះទេ យ៉ាងណាមិញ អ្នកគាំទ្រ​ក៏​ជូនពរ​ឲ្យ​នាង​ឆាប់​ជាសះស្បើយ​ឡើងវិញ​ផងដែរ។

ជាមួយគ្នានេះដែរ​លោក ខាំ ភូ​រិ ដែលជា​អ្នកដឹកនាំ​ល្បីឈ្មោះ​ប្រចាំ​ស្រុក​ខ្មែរ​ក៏បាន​ផ្ញើ​សារ​ជូនពរ​ដូច្នេះ​ថា​សូម​ឆាប់​បាន​ធូរស្រាល​….. !​ គេហទំព័រ​Kh Stars ​នៅ​រសៀល​ថ្ងៃ​នេះ ​នៅ​មិនទាន់​អាច​ទំនាក់ទំនង​ស​សុំ​ការសួរនាំ​ពី​តារា​ស្រី​កញ្ញា ស៊ឹម ស្រី​និ​ច បាន​នៅឡើយ​ទេ​ជុំវិញ​ដំណឹង​មួយ​នេះ៕

Related posts