ស៊ុន ស្រី​ពេជ្រ ចូល​រោងការ​ថ្ងៃ​ស្អែក​ បញ្ចប់​ភាព​នៅ​លីវ

ភ្នំពេញ ​៖​ តារា​ចម្រៀង​ល្បីឈ្មោះ​មួយ​រូប​ក្នុង​វិថី​សិល្បៈ​ កញ្ញា​ស៊ុន ស្រី​ពេជ្រ នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩ ស្អែក​នេះ​ហើយ ជាមួយ​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​សិល្បករ សិល្បការិនី​រួម​អាជីព​ជាច្រើន​នាក់​ផងដែរ។

មុននឹង​​សាមី​ខ្លួន ​ប្រកាស​ពី​ដំណឹង​ចូល​រោងការ​នេះ​ដែរ​ ក៏​មាន​ការ​ទម្លាយ​នូវ​រូបថត​Pre Wedding​របស់​នាង​ ជាច្រើន​សន្លឹក​ផង​ដែរ ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​មិត្ត​ភក្ដិ​របស់​នាង ចូលរួម​ជូនពរ​ព្រោងព្រាត​ឲ្យ​ពួកគេ​មាន​សុភមង្គល​ក្នុង​គ្រួសារ និង​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង។

ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Sothea Piseth បាន​បង្ហោះ​រូបភាព​Pre Wedding​របស់​នាង​ជាច្រើន​សន្លឹក​ជាមួយ​នឹង​ការ​ជូនពរ​ដូច្នេះ​ថា « ជូនពរ​ថ្ងៃ​ពិសេសរ​បស់បង​សម្លាញ់​ទាំងពីរ​?​ប្អូន​សូម​ជូនពរ​អោយ​បង​មាន​សេចក្ដីសុខ​?​សុភមង្គល​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​ណា​បង​ណា​?​ស្រឡាញ់​ណាស់​សំណព្វចិត្ត​ប្អូន​? ​សុន ស្រី​ពេជ្រ Bong Pov Smile ២៣_១០_២០១៩»។

ងាក​មក​មើល​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​សាមីខ្លួន​ផ្ទាល់ គឺ​កញ្ញា ស៊ុន ស្រី​ពេច្រ ឯណោះ​វិញ ​ក៏បាន​ធ្វើការ​បង្ហោះ​រូបភាព​Pre Wedding​ផងដែរ ជាមួយនឹង​ការប្រកាស​ដំណឹង​ល្អ​ដូច្នេះ​ថា « ស្អែក​ជួបគ្នា​ណា​ពុក​ម៉ែ​បងប្អូន​និង​ភ្ញៀវកិត្តិយស​ជាទីគោរព  ដោយ​ការស្រលាញ់ គោរព រាប់អាន​
តិច សុខ​ដា Vs សុន ពេជ្រ ព្រឹក និង ល្ងាច​រៀបចំ​នៅ វិមាន​ពិភពថ្មី​សែន​សុខ អាគា E ដោយ​មេត្រីភាព»៕

 

Related posts