ស្វាមី ពេជ្រ សូលី​កា បញ្ចេញ​សារ​សោក​ស្តាយ ក្រោយ​កើតមាន​រឿង​ច្របូកច្របល់

ភ្នំពេញ ​៖ លោក គឹម ហាន ដែលជា​ម្ចាស់​បេះដូង ​តារា​ស្រី ពេជ្រ សូលី​កា បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​សោកស្តាយ​ខ្លាំង​ ក្រោយពេល​ដែលមាន​ការផ្សាយ​ព័ត៌មាន​មួយចំនួន​ហាក់​គ្មាន​ភាពជាក់លាក់​ដែល​នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​លើ​សាច់រឿង​ដែល​ម្តាយក្មេក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ខណៈដែល​ការផ្សាយ​មួយចំនួន​បាន​ភ្ជាប់​នឹង​រូបភាព ពេជ្រ សូលី​កា។

ស្វាមី ពេជ្រ សូលី​កា បាន​រៀបរាប់​ដូច្នេះ​ថា ​ខ្ញុំ​មាន​ក្ដី​សុបិន​ដែល​ថ្ងៃមួយ ​ខ្ញុំ​នឹង​បាន​អង្គុយ​មើល​មេឃ ដ៏​ស្រស់ស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​ ដែលជា​កន្លែង​ដែលមាន​តែ​សន្តិភាព តែ​វា​នៅតែមាន​រឿងរ៉ាវ និង​ភាព​ច្របូកច្របល់ វា​ជា​កន្លែង​ដែល​បាន​រីក​ដុះដាល ទៅជា​ចង្កោម​មួយ​ក្នុង​សិល្បៈ​ខ្មែរ តែមួយគត់ ដែល​និយាយ​ពី​យើង​សព្វថ្ងៃនេះ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​បានឃើញ។

​លោក​បន្តថា ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​ចែកចាយ​រឿងរ៉ាវ​ណាមួយ​ដែល​ល្អ សម្រាប់​ព្រះរាជាណាចក្រ​ដ៏​អស្ចារ្យ របស់​ប្រទេស​កម្ពុជា​យើង​។ តែ​សម្រាប់​ពេលនេះ ខ្ញុំ​មានការ​សោកស្ដាយ ដែលមាន​ផ្នែក​ព័ត៌មាន​ខ្លះ​មិនបាន​ផ្ដោតទៅលើ​ខ្លឹមសារ​នៃ​អត្ថបទ និង​រាយការណ៍​នូវ​អ្វី​ដែលជា​ការពិត ហើយ​មិនបាន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ម៉ត់ចត់​។ ប៉ុន្តែ​ផ្ទុយទៅវិញ​បង្កើត​ឲ្យ​មាន​រូប​ភាពខុស​ទៅនឹង​អ្វីដែល​ខ្ញុំ​មិនអាច​នឹកស្មាន​ដល់។

ប្រភព​ខាងលើ​បន្ថែមទៀតថា​ មិនតែប៉ុណ្ណោះ​បែរជា​បង្កើត​ឲ្យ​មានការ​ជ្រួលច្របល់​ទៅវិញ​ខ្ញុំ​សង្ឃឹមថា យើង​រីករាយ​ក្នុង​ការធ្វើ​អ្វីមួយ ដែល​វា​ជា​រឿងរ៉ាវ​ប្លែកៗ ជាច្រើន ដែល​បង្កើតឡើង​ដោយ​ប្រើ​នូវ​គំនិត នាពេល​អនាគត ចេះ​បង្កើត​នូវ​ទស្សនវិស័យ​សុទិដ្ឋិនិយម នាពេល​អនាគត ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ​។ យើង​ត្រូវបដិសេធ​នូវ​អ្វី​ដែលជា​ពេលនេះ ដើម្បី​ឈាន​រក​អ្វីដែល​យើង​អាចធ្វើ​ទៅបាន៕

Related posts