ហុង ភា​រិ​ន ថ្វី​ត្បិត​មិន​ទទួលជោគជ័យ​នៅ​ចិន​ តែ​អាច​សម្រេច​បំណង​កាលពី​ជាង​១​ឆ្នាំមុន

ភ្នំពេញ ​៖ ​ទោះបីជា​បញ្ចប់​ការប្រកួត​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th World Memory Championships) ដែល​បាន​រៀបចំឡើង​នៅក្នុង​ក្រុង អ៊ូ​ហាន​ប្រទេស​ចិន​ដោយ​មិន​ទទួលបាន​ជោគជ័យ​ត្រឡប់មកវិញ​ក៏​ពិតមែន តែ​បេក្ខជន​របស់​ខ្មែរ​គឺ​និស្សិត ហុង ភា​រិ​ន នៅតែមាន​ជំនឿ​លើ​ខ្លួន​ថា ​នឹង​អាចធ្វើ​បាន​ពេល​ ក្រោយ​ខណៈដែល​លោក​អះអាង​ដែរ​ថា​លោក​បានសម្រេច​បំណង​កាលពី​១​ឆ្នាំមុន​ហើយ។

ចំពោះ​កម្មវិធី​ប្រកួត​ការចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th World Memory Championships) គឺមាន​ការចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០​នាក់​មកពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក។ កម្មវិធី​ប្រកួត​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​ដែលមាន​រយៈពេល​៣​ថ្ងៃ។

បន្ទាប់ពី​ការបញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​នេះ​និស្សិត ហុង ភា​រិ​ន បាន​រៀបរាប់​ពី​ឆន្ទៈ​របស់ខ្លួន​ថា​រយៈពេល​២៨​ឆ្នាំ​នៃ​ការបង្កើត​កម្មវិធី​ប្រកួត​ការចងចាំ​ពិភពលោក មិនទាន់មាន​ខ្មែរ​នាំយក​ទង់ជាតិ​មកដល់​វេទិកា​នេះ​ទេ​។​ នេះ​ជា​បំណង​របស់ខ្ញុំ​តាំងពី​ជាង​១​ឆ្នាំមុន​ម្ល៉េះ ថ្ងៃនេះ​បាន​បំពេញ​បំណង​ខ្លួនឯង​ចប់សព្វគ្រប់​ហើយ ចប់​ភារកិច្ច​ហើយ ត្រលប់​ទៅ​រៀន​វិញ។

គួរ​រម្លឹក​ថា ​និស្សិត ហុង ភា​រិ​ន កន្លងមក​បានបង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​នៃ​ការចងចាំ​របស់ខ្លួន​នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ «Super 100» ដោយ​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​គណៈកម្មការ ក៏ដូចជា​មហាជន​ជាច្រើន​ទូទាំងប្រទេស ហើយ​ត្រូវបាន​គេ​ហៅថា​ជា «​អច្ឆរិយ​កម្ពុជា​» ទៀតផង៕

Related posts