ហួសចិត្ត​ខ្លាំង! តៃកុង​ឡាន​ដឹក​ស៊ីម៉ងត៍​​ចរិត​ឈ្លើយ​ចុច​ស៊ីផ្លេ​​ខ្លាំងៗ​ហើយ​រោទ៍​ម៉ាស៊ីន​រថយន្ត​ឌឺ​សមត្ថកិច្ច​ ពេល​កំពុង​ធ្វើ​ចរាចរណ៍​នាំ​សិស្ស​ឆ្លងផ្លូវ

ភ្នំពេញ​ ៖​ មានការ​ចែក​រំ​លែក​រូបភាព​បង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ខ្លាំង​ពោះ​តៃកុង​រថយន្ត​ដឹក​ស៊ីម៉ងត៍​គ្មាន​សុវជី​ធម៌ ​និង​ផ្គើន​ហ៊ាន​ជេរ​សមត្ថកិច្ច​ ខណៈពេល​ដែល​កំពុង​ឈរ​សម្រួល​ចរាចរណ៍​ដើម្បី​នាំ​សិស្ស​ឆ្លង​ផ្លូវ​ចូល​សាលារៀន។ ករណី​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​ការរិះគន់​ និង​បន្ត​ការ​ចែករំលែក​ផងដែរ។

ផ្អែក​តាម​ការ​បង្ហោះ​នៅលើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Neang Nak បាន​រៀបរាប់ថា​ខ្ញុំ​មិន​នឹកស្មានថា​អ្នកបើកបរ​យានយន្ត​​​នេះ​ព្រៃផ្សៃ​យ៉ាង​នេះ​សោះ។ នៅពេល​ខ្ញុំ​កំពុង​សម្រួល​ចរាចរណ៍​ជូន​សិស្ស​ឆ្លង​ថ្នល់ ​ស្រាប់តែ​យានយន្ត​នេះ​មិន​ស្តាប់​បញ្ជា​របស់​នគរបាល​ចរាចរណ៍​ទេ​ ថែមទាំង​រោទ៍​ម៉ាស៊ីន​ឲ្យ​ឮ ហើយ​ចុច​ស៊ីផ្លេ​​ឲ្យ​រំពង​នៅមុខ​សាលារៀន។

ប្រភព​ បាន​បន្តថា ​មិនតែប៉ុណ្ណោះ​គាត់​(​តៃ​តុង​ឡាន​)​ប្រគល់​ក្តរ​អោយ​ទៀត​ តើ​គាត់​រៀន​បើកបរ​នៅ​សាលា​ណា​?​ ហើយ​គាត់​បើកបរ​អោយ​ក្រុមហ៊ុន​ណា ?​កូន​គេ កូន​យើង លោក​ម្ចាស់​អា​ថោក​គិត​ផង​….!​។​ភ្ជាប់​ជាមួយគ្នា​នៃ​ការ​បង្ហោះ​នេះដែរ​ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បានស្នើ​​ឲ្យ​សមត្ថកិច្ច​ត្រូវមាន​វិធានការ​ក្តៅ​ចំពោះ​អ្នកបើកបរ​បែបនេះ​។​

ជាក់ស្ដែង​មានការ​លើកឡើង​ថា បើ​ឃាត់ ​បាន​គឺ​ហៅ​តៃកុង​ឡាន​មក​ដុះក្អែល​ចេញទៅ​។​សូម​បងៗ​សមត្ថកិច្ច​ជួយ​មើល​ផង តៃកុង​ឡាន​ក្រឡុក​ស៊ីម៉ងត៍​នឹង​ឈ្លើយ​ៗ​​ណាស់​ជាពិសេស​នៅ​ពេលយប់​តែម្តង​ ពេល​យើង​បើក​វ៉ា​មិន​ឲ្យ​វ៉ា​ទេ ​រេ​ពេញ​ផ្លូវ​ពេល​វ៉ា​ផុត​ដេញ​តាម​ពីក្រោយ​ស៊ីផ្លេ​ស្ទើរ​បែក​ឡាន​។​ស្តាយ​អត់​បាន​ថត​ផ្លូវជាតិ​លេខ​៥​ប្រហែល​ក្រុម​តែមួយ​ទេ​មើល​ទៅ​សូម​មេត្តា​មាន​សុជីវធម៌​ក្នុង​ការ​បើកបរ​ផង​ការ​ចេះ​យោ​ជ​យល់​គ្នា​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា មិន​បៀតបៀន​គ្នា​រមែង​នាំមក​នូវ​សេចក្តីសុខ។

ដោយឡែក​តារា​ចម្រៀង​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន ក៏​ផ្ទុះ​ការរិះគន់​ដែរ​ថា​ អ្នក​បើក​រថយន្ត​ធំៗ​ខ្លះ​ឈ្លើយ​ណាស់ ព្រោះ​គាត់​អាង​មិនមែន​ឡាន​គាត់​ប្រហែល​កូន​គាត់​អត់​ចូល​សាលា​ហើយ​ទើប​គាត់​មិន​យល់​ពី​ក្មេងៗ​ឆ្លង​ថ្នល់​ចូល​សាលា។ គួរ​ឲ្យ​ស្តាយ​លើក​ទង្វើ​បុគ្គល​បែបនេះ​ណាស់​ ព្រោះ​ខ្លួន​ជា​មនុស្ស​ដូច​គេ​ដែរ​តែ​​ចរិត​មិនបាន​ស្មើ​​សត្វ​ឆ្កែ​ទៀត៕

Related posts