ហួសចិត្ត ! សុគន្ធ ថេរ៉ាយុ ទើបទិញឡានថ្មីបែរជាជួបរឿងស៊យហើយថែមទាំងពួៗរត់កង់បីព្រួតស្តីឲ្យទៀត

ភ្នំពេញ៖តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ទើបតែបង្ហាញរថយន្តស៊េរីទំនើបម៉ាកLexus 570 ពណ៌សតម្លៃជាង១០ម៉ឺនដុល្លារមិនទាន់បានប៉ុន្មានថ្ងៃផងពេលនេះក៏ស្រាប់តែជួបរឿងស៊យ ត្រូវកង់បីឥណ្ឌាបើកទៅគៀបណ្តាលឲ្យក្រឡិតថ្នាំផ្នែកកាងខាងមុខ រហូតធ្វើឲ្យសាមីខ្លួនបង្ហាញអារម្មណ៍ហួសចិត្តខ្លាំង។ចំណែកអ្វីដែលមិននឹកស្មាននោះគឺមានបងប្អូនអ្នករត់កង់បីឥណ្ឌាថែមទាំងចូលទៅComment ថាឲ្យលោកទៀតផង។

លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះភ្ជាប់រូបភាពនោះថាខ្ញុំអត់ដឹងនិយាយយ៉ាងម៉េច ជាមួយអ្នកបើកតុកៗអស់ហ្នឹងទេ អាងអ្វីលើកដៃសំពះសុំទោស ឡានខ្ញុំពីរបីគ្រឿងហើយលោកបងតុៗកៅឆាយរហូត ឆ្ងល់បើកបរគ្មានយកគ្រាប់ភ្នែកមើលឆ្វេង ស្តាំ មើលក្រោយខ្លះទេអី ឡានគេថ្លៃៗណាស់មិនមែនទិញមកជិះហើយ អោយអ្នកឯងបើកប៉ះហើយ ចេះតែលើកដៃសំពះសុំទោសនោះទេ។

មិនមែនថាខ្ញុំសន្សំរឿងជាមួយបងៗតុៗទេ ប៉ុន្តែគ្នាគាត់មួយចំនួននាំគ្នាចូលមកcomments ថាអោយខ្ញុំជាអ្នកខុស កាលពីគ្នាគាត់មកប៉ះឡានខ្ញុំម្សិលមិញ ហើយកាន់ជើងគ្នាគាត់ទាំងទទឹងទិសទៀត សំខាន់អ្នកបង្ករហេតុគាត់បានដឹងខុសសុំទោសហើយ តែគ្នាគាត់នៅមិនសុខចិត្ត អញ្ជឹងបងប្អូនទស្សនាការបើកបររបស់គាត់មួយចំនួន ថាតើបើកបររបៀបម៉េចដែរ។លោក សុគន្ធ ថេរ៉ាយុ បន្ត។

តារាចម្រៀងផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ បន្ថែមថាមើពួកគាត់បើកជ្រែ វ៉ា រុល ទៅតែម្តងអោយតែបានទៅមុនមិនខ្វល់ថាប៉ះអ្នកណាទេ។ បញ្ជាក់៖ចំពោះតែអ្នកបើកតុៗមួយចំនួនទេអ្នកគេល្អបើកបរត្រឹមត្រូវ គឺគេនៅតែល្អ។កុំចេះតែហ៊ានជាមួយបងៗតុៗ(មួយចំនួន) តែគាត់ចង់បត់ឆ្វេងគឺឆ្វេង បត់ស្តាំគឺស្តាំ មិនខ្វល់ពីអ្នកណាទេ មិនខ្វល់ថាយើងជិះផ្លូវត្រូវស្អីទេ តែហ៊ានថតបង្ហោះFacebook គ្នាគាត់នាំគ្នាចូល comments ជេរយើងវិញទៀត។តើប្រិយមិត្តយល់ឃើញយ៉ាងមិចដែរ?៕

  

 

Related posts