អបអរសាទរ​! ឱក សុគន្ធ​កញ្ញា សម្រាល​កូនប្រុស​ប្រកបដោយ​សុវត្ថិភាព ​ចាំ​ថ្ងៃ​ពិសេស

ភ្នំពេញ​ ៖​ ទីបំផុត​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា បាន​សម្រាល​កូនប្រុស​ប្រកបដោយ​សុវត្ថិភាព​ហើយ ចំ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៩​ ធ្វើ​ឲ្យ​ក្រុមការងារ និង​ស្វាមី​របស់​អ្នកនាង សប្បាយចិត្ត​ខ្លាំង​ណាស់​ចំពោះ​វត្ត​មាន​កូន​ដំបូង​នេះ។

កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា បាន​សម្រាល​កូនប្រុស​ឈ្មោះ ឆ​លី អ៊ឹង ប្រកបដោយ​សុវត្ថិភាព​នៅ​ក្នុង​មន្ទីរពេទ្យ Bumrungrad ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែ​១១ ឆ្នាំ​២០១៩។

មុននឹង​សម្រាលកូន ម្ចាស់​ពានរង្វាន់​X Factor Cambodia ចាន់ សុ​បញ្ញា ដែល​ជា​កូន​ក្រុម​តារា​ចម្រៀង រូប​នេះ ក៏បាន​ជូនពរ​ផង​ដែរ​ថា «​សូម​ជូនពរ ម៉ាក់មីង កញ្ញា អោយ​មាន​សុខភាព​ល្អ ព្រមទាំង Baby Charlie របស់​ម៉ាក់មីង មាន​សុខ​ភាពល្អ​មាំមួន ជោគជ័យ​គ្រប់​ភារកិច្ច​ទាំងអស់ ពី​កូន បញ្ញា»។

ងាក​មក តារា​ចម្រៀង​ណុប បា​យ៉ា​រិ​ទ្ធ ក្រោយពី​ទទួល​ដំណឹង​ល្អ​ភ្លាម ក៏បាន​ធ្វើ​ការ​អបអរសាទរ ជាមួយ​នឹង​សំណេរ​ដូច្នេះ​ថា អបអរសាទរ ក្មួយប្រុស ឆ​លី អ៊ឹង កូនប្រុស​របស់​ប្អូនស្រី​ឱក សុគន្ធ​កញ្ញា និង ហ៊ា​អ៊ឹង សុខលី បាន​ប្រសូត​ជា​ស្ថាពរ ដោយ​សុវត្ថិភាព ទាំង​ម្តាយ​និង​កូន នៅ​ថ្ងៃនេះ ថ្ងៃ​ទី​១១ ខែ​១១ ម៉ោង​១​កន្លះ​ថ្ងៃត្រង់ Congratulations​។ ទោះយ៉ាងណា មិនទាន់មាន​ការទម្លាយ​រូបថត​កូនប្រុស​របស់​កំពូល​រា​ចម្រៀង​ឱក សុគន្ធ​កញ្ញា នៅឡើយ​ទេ៕

Related posts