គ្រាន់តែ​ដឹង​ភេទ​កូន​របស់​ខ្លួន​ភ្លាម នី រតនា បង្ហាញ​ដំណឹង​ល្អ​នេះ​ភ្លែត

ភ្នំពេញ ៖ ដូចដែល​បាន​សន្យា​ជាមួយ​អ្នកគាំទ្រ ទីបំផុត តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក នី រតនា បាន​ប្រកាស​ឲ្យ​ដឹង​ពី​ភេទ​របស់​កូនលោក​ហើយ ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។

តារា​ចម្រៀង​សំឡេង​ស្រទន់ មាន​មន្ត​ស្នេហ៍ មកពី​ខេត្តកំពង់ធំ​រូប​នេះ បាន​បង្ហោះ​តាម​ផេ​ក​ផ្លូវការ​របស់ខ្លួន កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ថា Finally, it’s a baby girl !!!Daddy & Mommy រង់ចាំ​ការមកដល់​របស់​ព្រះ​នាង​តូច​ឆាប់ៗ​នេះ …!!! កូនស្រី​មាន​សុខភាព​ល្អ និង​រឹងមាំ​ណាស់។

ជាការ​ស្វាគមន៍​ចំពោះ​ដំណឹង​មួយ​នេះ អ្នកគាំទ្រ​លោក​ជាច្រើន បាន​ចូលរួម​អបអរសាទរ​ជាមួយ​តារា​ចម្រៀង​នី រតនា និង​ជូនពរ​ឲ្យ​កូន​របស់​លោក និង​ភរិយា មាន​សុខ​ភាព​ល្អ។

គួរ​បញ្ជាក់​ថា កាលពី​កូន​របស់​ខ្លួន​ទើបតែ​បាន​17 សប្ដាហ៍​នោះ លោក​នី រតនា ក៏បាន ប្រាប់​ទៅ​អ្នកគាំទ្រ​លោក​ឲ្យ ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ថា​តើ កូន​របស់​លោក ស្រី ឬក៏ ប្រុស​? ជាមួយគ្នា​នោះ លោក​ក៏បាន​សន្យា​ថា ដើមខែ​១១ លោក​នឹង​ប្រាប់​ពី​ដំណឹង​ល្អ​មួយ​នេះ​។ ទីបំផុត ក្រោយពី​កូន​របស់​លោក​បាន​២០​សប្ដាហ៍ ហើយ​លោក​នាំ​ភរិយា​ទៅ​ពិនិត្យ​អេកូ ឃើញ​ថា ស្រី​នោះ លោក​ក៏​ប្រកាស​ពី​ដំណឹង​នេះ ភ្លាម ដូច​ដែល​​​ធ្លាប់​សន្យា​ដូច្នោះ​ដែរ៕

 

Related posts