អបអរសាទរ ​កីឡាការិនី​ជឺ​ជិត​ស៊ូ​ខាន់ ចេ​សា ឈ្នះ​មេដាយមាស​ហើយ​

អបអរសាទរ​កីឡាការិនី​ជឺ​ជិត​ស៊ូ (Jiu-jitsu) ខាន់ ចេ​សា ដណ្តើមបាន​មេដាយ មាស​ហើយ​ក្នុង​ទម្ងន់​៤៩​គីឡូក្រាម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​នា​ល្ងាច​ថ្ងៃ​៩​ធ្នូ​នេះ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Napolis Jenna Kaila ដោយ​ពិន្ទុ​ល្អ​ជាង ក្រោយ​លទ្ធផល​ស្មើ ២-២ (win by Advantages)។

នេះ​ជាការ​ទទួលបាន​មេដាយមាស​ទី​៤ របស់​កម្ពុជា បន្ទាប់ពី​មេដាយមាស​ទី​១ របស់​កីឡាករ ល្បុកតោ យ៉ុង ម៉េង​លី មេដាយមាស​ទី​២​របស់​ក្រុម​កីឡាការិនី​ប៉េតង់​៣​នាក់​ទល់​៣​នាក់ និង មេដាយ មាស​ទី​៣​វីរ​:​កីឡាការិនី​តេ​ក្វាន់​ដូ​ស៊ន សៀវ​ម៉ី​នោះ។

មកដល់​ម៉ោង​នេះ ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង 31 ប្រភេទ ដែល​កម្ពុជា​បញ្ជូនទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី 30 នៅ​ប្រទេស​ហ្វីលីពីន​នោះ កម្ពុជា​នៅ​សង្ឃឹម​កីឡាបាល់ទាត់​១​ទៀត​ដែល​នឹង​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៣​មេដាយ​សំរឹទ្ធ​នោះ៕

Related posts