អាកា​រៈ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី​អាមេកាំ​ង មាន​ផ្ទៃពោះ​កើន​ឡើង​យ៉ាង​លឿន​រយៈពេល​ជាង​៤​ទសវត្ស​កន្លងទៅ

ចំនួន​ស្ត្រី​ដែលមាន​រោគលក្ខណៈ​លើស​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃពោះ ឬ​កំឡុងពេល​ពពោះ​បាន​២០​សប្តាហ៍​ដំបូង​បាន​កើនឡើង​យ៉ាង​លឿន​នៅ​សហរដ្ឋ​អា​មេ​រិ​ក​រយៈពេល​ជាង​៤​ទសវត្ស​ចុងក្រោយ​នេះ​។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បានលើកឡើង​ដូច្នេះ។

ការវិភាគ​ទៅលើ​កំណត់ត្រា​ស្ត្រី​ជាង​១៥០​លាន​នាក់ ដែល​ប្រសូត​បុត្រ​នៅតាម​មន្ទីរពេទ្យ​នានា​ក្នុង​សហរដ្ឋ​អាមេ​រិ​កបាន​រកឃើញថា មានការ​កើនឡើង​ដល់​ទៅ​១៣​ដង​នៃ​អាកា​រៈ​លើស​សម្ពាធ​ឈាម (Hyper tension) រវាង​ឆ្នាំ​១៩៧០​និង​ឆ្នាំ​២០១០ ដែល​ករណី​បែប​យ៉ាងនេះ​កើតមាន​យ៉ាង​សម្បើម​ចំពោះ​ស្ត្រី​អាមេរិ​កាំ​ង​កំណើត​ដ​មើ​អាហ្វ្រិក​ព្រមទាំង​ក្រុម​ស្ត្រី​ជា​មាតា​ដែលមាន​អាយុ​ច្រើន​ទៅហើយនោះ។ នេះ​បើ​យោងតាម​លទ្ធផល​ដែល​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Hypertension ។

មាន​កត្តា​មួយ​ក្នុងចំណោម​កត្តា​ទាំងឡាយ​ដែល​នាំ​ឲ្យ​មានការ​កើនឡើង​នៃ​អត្រា​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ អាច​ដោយសារតែ​គេ​មាន​បុត្រ ខណៈ​អាយុ​កាន់តែ​ចាស់​ទៅហើយ​នៅក្នុង​ដំណាក់​ការ​នៃ​ជីវិត​រស់នៅ​។ នេះ​ជាការ​លើកឡើង​ពី​អ្នកដឹកនាំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លោក Cande Ananth ជា​សាស្ត្រាចារ្យ​និង​ជា​ប្រធាន​ផ្នែក The Division of Epidemiology and Biostatistics នៃ​សាកលវិទ្យាល័យ Rutgers Robert wood Johnson Medical School នៅ New Jersey។

អ្នកសិក្សា​ស្រាវជ្រាវ​ផ្តោតជាសំខាន់​ទៅលើ​ករណី លើស​សម្ពាធ​ឈាម ចំពោះ​ការ​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​ដែល​បាន​កើតមាន​ចន្លោះ​ឆ្នាំ​១៩៧០​និង​ឆ្នាំ​២០១០​។ ក្នុងនោះ​មានការ​វិភាគ​ទិន្នន័យ​ចាប់ពី​ចំនួន​ស្ត្រី​សំរាកសម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​ចំនួន​១៥១.៥៥៤.៣២៥​នាក់៕

Related posts

Leave a Comment