អាចារ្យ​ធំ​ថា អ្នក​ចូល​មើល​ពេជ្រ សូលី​កា ឡាយ ម្សិលមិញ ភាគច្រើន​សុទ្ធតែ​ឆ្កែ

ភ្នំពេញ ​៖ ​ដោយ​សង្កេត​ឃើញ​ថា ការ​Live​វីដេអូ​បកស្រាយ​រឿងរ៉ាវ​របស់​កញ្ញា​ពេជ្រ សូ​លិ​កា កាលពី​ម្សិលមិញ មាន​អ្នកទស្សនា​រហូតដល់​៦២​ពាន់​នាក់ ហើយ​ភាគច្រើន​សរសេរ​ជា​ភាសា​អង់គ្លេស​នោះ ធ្វើ​ឲ្យ​អាចារ្យ​ធំ​ផ្ទុះ​កំហឹង​រិះគន់​ថា មានតែ​មនុស្ស​ខ្មែរ​២​នាក់​ប៉ុណ្ណោះ​ចូល​ខម​មិន ក្រៅពី​នឹង​សុទ្ធតែ​ឆ្កែ​ចូល​មើល។

អាចារ្យ​ធំ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដូច្នេះ​ថា  “៦២K!!! មនុស្ស​ខ្មែរ​ចូល​(​ខម​មិន​)​ប្រហែល​២​នាក់​!? ក្រៅពី​ហ្នឹង​សុទ្ធតែ​ឆ្កែ​ចូល​មើល និង​ខម​មិន ទាំងអស់ ព្រោះ​អត់​ឃើញ​មាន មនុស្ស​ណា​ចេះ​សរសេរ “​អក្សរ​ខ្មែរ​”​ទេ​។ ចប់ ២០​ឆ្នាំ​ទៀត​មនុស្ស​សរសេរ​អក្សរ​ឆ្កែ​។ ២០​ទៀត​ជាតិ​សាសន៍​នេះ​រលាយ​អក្សរ​?

ក្រោយមក​សំណេរ​អម​ជា​មួយ​រូប ដែល​ស្ក្រី​ន​ចេញពី​ការ​ឡាយ​របស់​ពេជ្រ សូ​លិ​កា ត្រូវ​បាន​លោក​លុបចោល​វិញ ហើយ​ជំនួស​ដោយ​ការ​សរសេរ​តែ​អក្សរ​ប៉ុណ្ណោះ ដោយ​លោក លើកឡើង​ថា រឿង​ប្រទេសជាតិ ១K, ការងារ​មនុស្សធម៌ ៣K, រឿង​លើ​គ្រែ ៧០K, បើ​មិន​រលាយ ទើប​ចម្លែក។

តាមរយៈ​សំណេរ​របស់​អាចារ្យ​ធំ​ខាង​លើ​នេះ លោក​ធ្វើឡើង​ក្នុង​ចេតនា​ឲ្យ​កូន​ខ្មែរ​ចេះ​ប្រើប្រាស់​ភាសាជាតិ​របស់​ខ្លួន កុំ​ប្រើ​តែ​ជា​ភាសាបរទេស​ក្នុង​ការ​បញ្ចេញមតិ ឬ​សរសេរ​សារ​ផ្សេងៗ​នោះ​។ ប៉ុន្តែ​ការប្រើប្រាស់​ភាសា​របស់​លោក​នា​ពេល​នេះ ក៏​ដូច​កន្លងមក ភាគច្រើន សុទ្ធតែ​ជា​ភាសា ដែល​មិន​ត្រូវ​នឹង​ត្រចៀក​របស់​អ្នក​ស្ដាប់​ឡើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​ពេញចិត្ត​នឹង​លោក ហើយ​ផ្ទុះ​ប្រតិកម្ម​ជារឿយៗ​នោះ៕

ទស្សនាឡើងវិញ នូវ ការបកស្រាយ របស់កញ្ញា ពេជ្រ សូលីកា ជុំវិញករណីជម្លោះបរិហាកេរ្តិ៍ របស់កញ្ញា ប៊េនីយាំង និងកញ្ញា ហ្វីយ៉ាតា

Posted by កំសាន្តអារម្មណ៍ on Saturday, November 9, 2019

Related posts