ចូលរួម​រំលែក​ទុក្ខ​ផង! នាយ សាន​ម៉ៅ ទទួលមរណភាព​ហើយ

ភ្នំពេញ​ ៖ នេះ​ជា​ដំណឹង​ដ៏​គួរ​អោយ​សោកស្ដាយ ​និង​ក្រៀមក្រំ​បំផុត​សម្រាប់​មហាជន​ និង​អ្នក​សិល្បៈ​ចំពោះ​ការ​បាត់បង់​តារា​កំប្លែង​ជើងចាស់​នាយ សាន​ម៉ៅ ​នា​ល្ងាច​ថ្ងៃនេះ​​ បន្ទាប់ពី​ធ្លាក់​ខ្លួន​ឈឺ​មួយ​រយៈ​កន្លង​មកនេះ។

បើតាម​ការបញ្ជាក់​ពី​លោក អ៊ឹម ជីវ៉ា បានលើកឡើង​ដូច្នេះ​ថា​ ជួយ​ស៊ែរ​ផង​ដំណឹង​​​បន្ទាន់​តារា​កំប្លែង នាយ សាន ម៉ៅ ទ​ទួ ល មរណភាព​ហើយ នៅវេលារ​ម៉ោង​០៦​រ សៀ​ល ថ្ងៃទី ២ នៅ​មន្ទីរ​ពេទ្យ​នៅ​ខេត្ត អ៊ូ​ប៊ុន ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា ​នាយ សាន​ម៉ៅ បាន​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ​ ខណៈ​ដែល​បំពង់​ក​របស់​គាត់​ក៏​ត្រូវ​បាន​ចុះ​ផង​នោះ។ តាមរយៈ​នេះ ​បាន​ធ្វើ​អោយ​អ្នក​គាំ​និង​សិល្បៈ​ជាច្រើន​សម្តែង​ការសោកស្តាយ​គ្រប់គ្នា៕

 
https://www.facebook.com/CambodiaStarLife/videos/2341853202550241/

Related posts