អា​យ៉ៃ​ឆ្លើយឆ្លង​រវាង ម៉ែង កែវពេជ្ជតា និង ច​ន ច័ន្ទ​លក្ខិណា ផ្ទុះឡើង​ទៀតហើយ

ភ្នំពេញ ​៖​ ជាថ្មី​ម្តងទៀត​សង្គ្រាម​ផ្លែផ្កា​ពាក្យសម្តី​របស់​តារា​វ័យ​ជ្រេ​ពី​ដូង​គឺ​កំពូល​តារា​ស្រី​សំឡេង​ពីរោះ​​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវ​ពេជ្ជ​តា និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានចាប់ផ្តើម​ផ្ទុះឡើង​ទៀតហើយ​ ស្របពេល​ដែលមាន​ទស្សនិកជន​ជាច្រើន​ធ្លាប់​ដឹង​ហើយពី​ជម្លោះ​អ្នក​ទាំងពីរ។

អា​យ៉ៃ​ឆ្លើយឆ្លង​របស់​តារា​ស្រី​ទាំងពីរ​រូបនេះ​ដោយ​គេ​កត់សម្គាល់ថា ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នកនាង ម៉េង កែវពេជ្ជតា ថ្មីៗ​នេះ ​បាន​ថ្លែងថា ​ឆ្នាំង​តូច​ឆាប់​ក្តៅ​មនុស្ស​ខ្លៅ​ឆាប់​ច្រលោត​អាយ​ដូ​លន​រណា​ទេ​អើយ​គ្រាន់​តែឯង​និយាយ​ឯណា​ឯ​ណី​សោះ ក៏​ក្តៅក្រហាយ ប្រកាច់ប្រកិន រត់​ទៅ​កៀរគរ​បន​ភឿន​អោយ​ប្រែ​ក្រឡា បិទមុខ​បិទ​ម៉ាស់​មក​រោម​ជេរ​ឯង​ឡើង​ព្រាត។

អ្នកនាង​និយាយថា​ខ្លះ​ខំ​ប្រឌិត​ពាក្យ​ចោទប្រកាន់​ដដែលៗ ខ្លះ​ធ្វើជា​តួឯក​សម្រប​ម្រួ​ល ខ្លះ​ចូលមក​ដុត​អោយ​ឈ្លោះ ហាស​ហា ..​។​ប៉ុន្តែ​សុទ្ធតែ​អត់​បាន​ការណ៍​ទាំងអស់ សម្តី​អន់​ជាង​ក្មេង​ថ្នាក់​ទី​១​ទៅទៀត​អី​ក៏មាន​ខ្លួន​ម្ល៉េះ​អាយ​ដូ​ល ? គេ​និយាយ​ពីអ្វី​ម្តេចក៏​រើស​ដាក់ខ្លួន ? ឬ​ចំ​សាច់រឿង​ដែរ ?​កុំ​តែ​ជាប់រវល់ កុំ​អី​មិន​ទុកអោយ​រំលង​សម្តី​មួយ​ម៉ាត់​ទេ !​។​សូម​ជម្រាប​ទៅ​អ្នក​មានខ្លួន​ផង​ថា មិនបាច់​ប្រឹង​យក​ចំណង​មក​ចង​អ្នក​ឯណា​ទៀត​ទេ ទុក​កម្លាំង​រើស​ពី​ចំណង​ដែល​ខ្លួនឯង​ចង​ខ្លួនឯង​នោះ​អោយ​រួច​សិន​ទៅ ចាំ​គិត​ទៀត។

អ្នកនាង​ម៉េង កែវពេជ្ជតា បញ្ជាក់ថា​កុំ​ភ្លេច​មហាជន និង​បងប្អូន​សិល្បករ​ច្រើនណាស់​ដែល​ខឹង​និង​កំពុង​ដាក់​បណ្តា​សារបើ​មិន​ចង់​អោយគេ​ដឹង​លុះត្រាតែ​កុំ​ធ្វើ ។​សូមបញ្ជាក់​កុំ​ថា​ខ្ញុំ​ឆ្លៀតឱកាស​ពេល​គេ​ដួល​ព្រោះ​ចរិត​ថោកទាប​នេះ​មានតែ​ខាង​ហ្នឹង​ទេ​ដែល​ធ្លាប់ធ្វើ​ខ្ញុំ​ចាំបាន​ថា​កាលពី​ពួក​ឆ្លៀត​នយោបាយ​ចូលមក​ជេរ​ខ្ញុំ ក៏មាន​ក្បាល​ពួក​ហ្នឹង​ដែរ​បន្លំ​ចូលមក​ជេរ​ម្តេច​គិតថា​គេ​មិនដឹង​ឬ ?​តែ​ការនិយាយ​របស់ខ្ញុំ​នាពេលនេះ​គឺ​ដើម្បី​ស្វែងរក​ភាពថ្លៃថ្នូរ​អោយ​សិល្បៈ​ចង់​និយាយ​អ្វី និយាយ​ទៅ អត់​ទាន់​មាន​ពេល​តប​ទេ​ចាំ​រួច​ដៃ​សិន។

ភ្លាមៗ​នៃ​កា​រលើ​ឡើង​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នេះដែរ​បានធ្វើ​ឲ្យ​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ព​ន្ល​យ​ពាក្យ​ផ្លែផ្កា​ទៅវិញ​ថា​សម្រាប់​ខ្ញុំ​ខ្ញុំ​មិន​ថ្លៃថ្នូរ​មិនមាន​កេរ្តិ៍ឈ្មោះ​ល្អ​មិនមាន​តម្លៃ​និង​ហ៊ាន​និយាយ​សាង​ភាពថ្លៃថ្នូរ​ឲ្យ​អ្នកសិល្បៈ​ទេ ដូច្នេះ​ខ្ញុំ​និង​ដើរចេញ​ឲ្យ​ផុតពី​ពិភព​សិល្បៈ​នេះ​ដើម្បី​កុំអោយ​អ្នកសិល្បៈ​ត្រូវគេ​មើលងាយមើលថោក​ដោយសា​រ​ខ្ញុំ​។​ខ្ញុំ​បានប្រកាស​ឈប់​ពី​ការងារ​សិល្បៈ​រយៈពេល​ជាង​២​ឆ្នាំ​ហើយ​។​នៅសល់​រូបភាព​សម្តែង​កាលពី​២​ឆ្នាំមុន​ដែល​មិនទាន់បាន​បញ្ចាំង និង ផ្សាយ​ហើយ​រាល់ថ្ងៃនេះ​ខ្ញុំ​នៅតែ​ធ្វើ​ការងារ​តាម​តួនាទី​និង​មុខងារ​របស់ខ្ញុំ​ទេ ចប់​តួនាទី​គឺ​ខ្ញុំ​និង​លែងមាន​ឈ្មោះ​ជា​អ្នកសិល្បៈ​ទៀតឡើយ។

តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ថែមថា​ សូមបញ្ជាក់​ខ្ញុំ​មិន​ថ្លៃថ្នូរ​ទេ តែ​ក៏​មិនដែល​យកប្តី​គេ​ដែរ​ទោះ​ខ្ញុំ​មានឈ្មោះ​ជា​ស្រី​អាក្រក់ ថោកទាប​ក៏ដោយ​ក៏​អត់​ដែល​ធ្វើអោយ​មនុស្ស​ស្រី​ដូចគ្នា​មក​ស្រែកយំ​ដោយ​ភាពឈឺចាប់​ក្នុងការ​បាត់បង់​ប្តី​សូម្បី​ម្តង​។​បន្ទាប់ពី​មានការ​រៀប​ខាងលើ​ក៏​ស្រាប់តែ​អ្នកនាង ម៉េង កែវពេជ្ជតា និយាយទៀតថា​ចង់​ធ្វើជា​អ្នកសិល្បៈ​វា​មិន​ងាយស្រួល​ឲ្យ​គេ​ទទួលស្គាល់​ទៅហើយ ទម្រាំ​ធ្វើជា​អ្នកដឹកនាំ​សិល្ប​:​ក៏​រិត​តែ​ពិបាក​ឲ្យ​គេ​គោរព​ណាស់​បើ​យក​ចរិត​ពាល​ខាតលក្ខណ៍​មក​ដឹកនាំ​នោះ ចង់បង្ហាញ​ថា​ដែល​រវល់​មិនបាន​ឆ្លើយឆ្លង​នេះ​ក៏​ព្រោះតែ​ជាប់ដៃ​កាត់ដេរ​សមលៀកបំពាក់​ច្រៀង៕


Related posts