អ៊ី​យ៉ា! ដេ​ន​នី ក្វាន់ និងក្មេងស្រី​ ពេល​តែងខ្លួន​បែបនេះ​ស្អាត​ប្លែក

ភ្នំពេញ ​៖​ មហាជន​ពិតជា​បាន​ស្គាល់​គ្រប់គ្នា​ហើយ​រវាង​តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ និង​ក្មេងស្រី​រូប​ស្រស់ ល្អ​ហួស ឬ​យ៉ា​យ៉ា ដែល​កន្លងមក​អ្នក​ទាំងពីរ​តែង​ទទួលបាន​ការគាំទ្រ​និង​មាន​ប្រជាប្រិយភាព​លេចធ្លោ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​តាមរយៈ​សកម្មភាព​រាំច្រៀង​ផ្សេងៗ​ជាដើម​។​

យ៉ាងណាមិញ​គិត​មកទល់ពេលនេះ​មីង​ក្មួយ​អ្នក​ទាំងពីរ​គឺ​នៅតែ​ទទួលបាន​ការគាំទ្រ​និង​មាន​ប្រជាប្រិយភាព​ដូច​មុខ ​ខណៈដែល ល្អ​ហួស ពេលនេះ​មាន​អាយុ​កាន់តែ​ពេញវ័យ​ និង​ស្រស់ស្អាត​ប្លែង​ផងដែរ​។​ ចំណែកឯ​កញ្ញា ដេ​ន​នី ក្វាន់ ដែល​ត្រូវជា​ម្តាយមីង​ឯ​ណោះ​វិញ​ក៏​នៅតែ​រក្សាបាន​ការគាំទ្រ​ហើយ​រូប​សម្ផស្ស​ស្រស់ស្អាត​ដូចដើម​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ​។​

ជាក់ស្តែង​រូបភាព​១​សន្លឹក​ស្ថិតក្នុង​ឈុត​ប្រពៃណី​បុរាណ​ដ៏​ស្រស់ស្អាត​ត្រូវបាន ដេ​ន​នី ក្វាន់ និង ល្អ​ហួស គ្រង​ដូចគ្នា​ទទួល​បាន​ការចាប់​អារម្មណ៍​គាំទ្រ​ពី​ទស្សនិកជន​។ ​ភ្ជាប់​មកជា​មួយរូប​ភាព​នេះ ដេ​ន​នី ក្វាន់ បាន​និយាយថា​ ក្មេង​តូច​ម្នាក់នេះ​គឺជា​មេ​រំខាន មិន​ថា​ខ្ញុំ​ទៅណា​មក​ណា​ទេ​គឺ​តាម​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​ចឹ​ង​។​

តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បន្ថែមទៀតថា​ ស្រលាញ់​ត្រង់​ឆ្លាត​នឹង​តែម្តង និយាយថា​មើលទៅ​ក្មេង​ទេ តែ​ពូកែ​លើកទឹកចិត្ត​មនុស្ស​ចាស់​ណាស់​។​ តាមរយៈ​រូបភាព​នេះ​គឺ​ទទួលបាន​ការគាំទ្រ​និង​សរសើរ​ពី​មហាជន​ជាច្រើន​៕​

Related posts