អ្នកសិក្សា​ស្រាវជ្រាវ​អូស្ត្រាលី​ រកឃើញ​មាន​ការ​ជាប់​ទំនាក់ទំនង​គ្នា រវាង​ភាព​រពិស​រំខាន​ឆាឆៅ​របស់​ក្មេង​ពី​កុមារភាព ​និង​ការកើត​អាកា​រៈ​ដេក​មិន​លក់​នៅពេល​អាយុ​ច្រើន​ទៅហើយ

កុមារ​ទាំងឡាយ​ដែល​រមែង​មាន​បញ្ហា​ពាក់ព័ន្ធ​និង​ឥរិយាបថរ​ពិស រំខាន ឆាឆៅ រាប់​ចាប់ពី​​ដើរ​សម្លុត​គេ​ឬ​រសាប់រសល់​អន្ទះអន្ទែង​មិនចេះ​នៅ​ស្ងៀម អាច​វិវត្តន៍​ទៅជា​កើត​អាកា​រៈ​ដេក​មិន​លក់​នៅពេល​អាយុ​កាន់តែច្រើន​ទៅ ហើយ​ឪពុកម្តាយ​អាចជួយ​កាត់បន្ថយ​អាកា​រៈ​ហានិភ័យ​បែបយ៉ាង​នេះ​ដោយ​ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ជា​លើក​ចុងក្រោយបង្អស់​មួយ​នៅ​ប្រទេស​អូស្ត្រាលី។

អាកា​រៈ​អត់ងងុយ​ដេក​មិ​េ​ន​លក់ (insomnia) គឺជា​អាកា​រៈ​រសាប់រសល់​ច្របូកច្របល់​នៃ​ដំណេក​ជាទូទៅ​កើតមាន​ចំពោះ​មនុស្ស​វ័យ​ធំតា​មកា​រប៉ាន់​ស្មាន​អាចមាន​ដល់​ទៅ​ម្នាក់​ក្នុងចំណោម​៣​នាក់ ដែល​កើត​អាកា​រៈរុំារ៉ៃដេក​មិន​លក់​ដែល​នាំ​ឲ្យ​កើនឡើង​នៃ​ហានិភ័យ​សុខភាព​ផ្លូវចិត្ត ព្រមទាំង​សុខុមាលភាព​ផ្សេងទៀត រួមទាំង​បច្ច័យ​នៃ​សេដ្ឋកិច្ច​ក្នុងនោះ​មាន​ទាំង​សមត្ថភាព​ការងារ​ទៀតផង៕

Related posts

Leave a Comment