អ្នក​ផលិត​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​លោក គួច ខេ​វិ​ន បញ្ចេញ​ប្រតិកម្ម​លើស​ម្តី​លោក សម រង្សី

ភ្នំពេញ ​៖​ លោក គួច ខេ​វិ​ន ដែលជា​ផលិតករ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​បាន​បញ្ចេញ​ប្រតិកម្ម​និង​ហួសចិត្ត​ខ្លាំង​ចំពោះ​ទណ្ឌិត​លោក សម រង្សី ប្រធានកិត្តិយស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លើក​ឡើង​ថា សញ្ញាបត្រ​ពីសា​លា West Point របស់​សហរដ្ឋអាមេរិក​ដែល​លោក ម៉ា​ណែ​ត​បានទទួល​កាលពី​ឆ្នាំ​១៩៩៩​នោះ​ ជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​ជា​សញ្ញាបត្រ​ការទូត។

ដោយសារ​មានការ​លើកឡើង​ដូច្នេះ​លោក គួច ខេ​វិ​ន ដែល​ក្នុងនាម​ជា​អតីត​និស្សិត​ជាប់​អាហាររូបករណ៍​ម្នាក់ នៅ​សកល​វិទ្យាល័យ Northeastern University នៃ​រដ្ឋ Boston, Massachusetts សហរដ្ឋអាមេរិក​និង​ទទួលបាន​សញ្ញាបត្រ​ជា​អនុបណ្ឌិត​ផ្នែក​ទស្សន​វិទ្យា​ពី​ស​កល​វិទ្យាល័យ​ល្បីឈ្មោះ​មួយ​នេះ​កាលពី​ឆ្នាំ​១៩៩២​នោះ បាន​ប្រតិកម្ម​ដូច្នេះ​ថា ​តើ​ទណ្ឌិត​សម រង្សី មាន​មនសិកា សមជា​អ្នកនយោបាយ​ដែល​គួរ​ឲ្យ​ឈរឈ្មោះ ដើម្បី​ប្រជាជន​ខ្មែរ​បោះឆ្នោត​ជ្រើសរើស​ដឹកនាំ​ប្រទេស​បានដែរ​ឬទេ?។

លោក​បាន​បន្ត​ថាបើ​សូម្បីតែ​ជាតិខ្មែរ​មាន​កិត្តិយស​ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់ តាមរយៈ​នៃ​ការតស៊ូ​សិក្សា​នៅឯ​បរទេស ក៏ត្រូវ​ទណ្ឌិត​រូបនេះ​មើលងាយមើលថោក មិន​លើក​តម្លៃ​ជាតិ​ខ្លួនឯង​ផង​នោះ​?​។​ពិតជា​គួរ​ឲ្យ​ស្អប់ខ្ពើម​ខ្លាំងណាស់​បន្ទាប់ពី​បានឃើញ​សារ និង​វីដេអូ​ស្ដីពី​សកម្មភាព​អះអាង​របស់លោក​ទណ្ឌិត សម រង្សី ដែលថា​នៅ​អាមេរិក គេ​មាន​បែងចែក​សញ្ញាបត្រ​ជា​ពីរ​ប្រភេទ​ប្រភេទ​ទី​១ សម្រាប់​និស្សិត​នៅ​អាមេរិក រីឯ​ប្រភេទ​ទី​២ គឺ​សម្រាប់​និស្សិត​មកពី​ក្រៅប្រទេស គឺ​វា​គ្រាន់តែ​ជាការ​ឆ្លុះបញ្ចាំង​មួយ​នៃ​ចំណេះដឹង និង​ជំនាញ​កម្រិត​ទាប​តែប៉ុណ្ណោះ…។

លោក គួច ខេ​វិ​ន និយាយទៀតថា ​ខ្ញុំ​ចង់​សួរថា​តើ​បងប្អូន​ខ្មែរ​ដែល​កំពុង​សិក្សា​នៅឯ​សហរដ្ឋអាមេរិក យល់​យ៉ាងណាដែរ​ចំពោះ​ពាក្យសំដី គ្មាន​មនសិការ​របស់​ទណ្ឌិត​រត់គេច​ទោស​រូបនេះ​? ប៉ុន្តែ​ទោះជា​ទណ្ឌិត​សម រង្សី បំភ្លៃ​ការពិត ហើយ​អះអាង​យ៉ាងនេះ​ក៏ដោយ ក៏​កូន​ខ្មែរ​មួយចំនួន​ដូចជា​រូបខ្ញុំ​នេះ និង​កូន​ខ្មែរ​យើង​ជាច្រើន​ទៀត បាន​រៀន​ចប់​បានទទួល​សញ្ញាបត្រ បាន​យក​ចំណេះដឹង​ពី​ការរៀនសូត្រ​នោះ មក​បំពេញការងារ​ប​ម្រើ​ជាតិ​មាតុភូមិ​របស់ខ្លួន ដោយស្មោះ​និង​អស់ពី​សមត្ថភាព​…។

លោក​បញ្ជាក់​បន្ថែមថា តើ​កូនប្រុស​ស្រី​របស់​ទណ្ឌិត​សម រង្សី បានទទួល​សញ្ញាបត្រ​ប្រភេទ​ទី​ប៉ុន្មាន​ដែរ​? ហើយ​កូន​ទណ្ឌិត​រូបនេះ​ធ្លាប់​យកចំណេះ​ដឹង​ស្អី​ខ្លះ មក​បម្រើ​ជាតិ​មាតុភូមិ​ខ្លួនឯង​ហើយ​ឬ​នៅ​? បើ​ទណ្ឌិត​កំសាក​មិនបាន​ជួយ​កូន​ខ្មែរ មិនបាន​ការពារ​សន្ដិ​ភាព​ក៏​គួរ​កុំ​ប្រមាថមើលងាយ​ខ្មែរ កុំ​កុហក​បោកប្រាស់​ខ្មែរ ដើម្បី​ប្រយោជន៍ បុគ្គល​ខ្លួន​។ ខ្មែរ​ស្រលាញ់​ជាតិ​ទាំងអស់​សុទ្ធតែ​បាន​ស្គា​ល់ហើយ​ក្រ​យ៉ៅ​ទណ្ឌិត​សម រង្សី ដើម្បី​ទៅដល់​គោលដៅ​សូម​ជនរួមជាតិ​ខ្មែរ ឈប់​ស្ដាប់​ឆ្កែ​ព្រួស​នៅតាម​ចិញ្ចើមផ្លូវ​…​។​

សូម​រម្លឹកថា ​លោក​សម រង្សី កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​ដោយ​ចោទថា សញ្ញាបត្រ​ដែល​លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ពី​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ការទូត សម្រាប់​ផ្ដល់​ឲ្យ​និស្សិត​យោធា​បរទេស​ជាការ​លើកទឹកចិត្ត​ប៉ុណ្ណោះ ហើយ​និស្សិត​បរទេស​មិនចាំបាច់​រៀន ក៏បាន​ចូល​នឹង​បាន​ជាប់​ដោយ​ងាយ​ដែរ។

ការលើកឡើង​របស់លោក សម រង្សី នេះ​ក៏បាន​ធ្វើ​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត ប្រតិកម្ម​និង​បបួល​លោក​សម រង្សី ភ្នាល់​គ្នា​ដោយមាន​លក្ខខណ្ឌ​ថា បើសិន​អ្វីដែល​លោក​សម រង្សី លើកឡើងថា សញ្ញាបត្រ​ដែល​លោក​បានទទួល​ពីសា​លា West Point ជា​ញ្ញាប​ត្រ​ក្លែង​ក្លែង ឬ​ជា​សញ្ញាបត្រ​ប្រភេទ​ទី​២​មែន​នោះ លោក​នឹង​លាលែង​ពី​តួនាទី​ទាំងអស់ ហើយ​ព្រម​ធ្វើជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត៕

Related posts