៧​សំនួរ​ដែល​លោក ប៉ាង សុខឿន ត្រូវតែ​ឆ្លើយ​បញ្ជាក់​ទៅ ម៉េង កែវ​ពេ​ជ្ជា​តា ​បើ​ចិត្តជា​កូនប្រុស

ភ្នំពេញ ​៖ ​អ្នកនាង ម៉េង កែវពេជ្ជតា កាលពី​រសៀល​ថ្ងៃមិញ ​បាន​ប្រតិកម្ម​ដោយ​ដាក់​ឱសានវាទ​ឲ្យ​លោក ប៉ាង សុខឿន ត្រូវតែ​ប្រ​ញាប់​ចេញមុខ​ឆ្លើយ​សំនួរ​របស់​នាង​ចំនួន​៧​ចំណុច​ បើ​មិន​ដូច្នោះ​ទេ​ពុំមែន​ជា​ចិត្ត​កូនប្រុស​ ដែល​លួច​ខាំ​គេ​ហើយ​ដាក់​កន្ទុយ​រត់​នោះឡើយ។

ប្រត្តិកម្ម​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នេះ​ បាន​ធ្វើឡើង​ក្រោយ​ពេលដែល​លោក ប៉ាង សុខឿន ត្រូវ​អ្នកនាង ម៉េង កែវពេជ្ជតា ចោទប្រកាន់ថា ​បាន​បញ្ចេញ​ព័ត៌មាន​មាន​ចេតនា​រិះគន់​និង​ជាន់ពន្លិច​លើ​ខ្លួន​ដែល​នាង​ចាត់ទុកថា​នេះ ​ចេតនា​បរិហារកេរ្តិ៍​កិត្តិយស ​និង​ភាព​ថ្លៃថ្លា​​​ស្អាតស្អំ​របស់​នាង​ជា​សាធារណៈ។

អ្នកនាង ម៉េង ម៉េង​កែវពេជ្ជតា ថ្លែង​សារ​រៀបរាប់ថា ៧ សំនួរ​សម្រាប់​លោក ប៉ាង សុខឿន ឆ្លើយ​ក្នុងពេលដែល​លោក​យក​ព័ត៌មាន​គេ​សរសេរ​អំពី​ខ្ញុំ​សោះ យក​មក​ឆ្លៀតឱកាស​បញ្ចេញ​Comment​វាយប្រហារ​បែបនេះ​ដល់ពេល​ខ្ញុំ​សួរ លោក​មិន​ត្រឹម​មិន​ឆ្លើយ​ តែ​បែរជា​ប្លុក​ខ្ញុំ​មិនអោយ​ចូល​ខ​មិន​លោក​ទៅវិញ ។​ដូច្នេះ​មានតែ​លើក​មក​ទីនេះ !​ហើយ​អ្នក​ដែល​ចូលចិត្ត​ជេរ​បញ្ចោរ​ក៏​សូម​បើកភ្នែក​មើល​ផង !

អ្នកនាង ម៉េង កែវ​ពេ​ជ្ជា​តា លើកឡើង​សំនួរ​ទាំង​៧​ចំណុច​នោះ​ថា ​សូម​សួរ​លោក ប៉ាង សុខឿន ដូចនេះ​៖១.​លោក​ជាម​នុស្ស​ប្រុស​ដើមទ្រូង​ប្រាំ​ហត្ថ​មែន តើ​លោក​គួរតែ​អបអរ​ដែរ​ទេ នៅពេលដែល​ឃើញ​ស្ត្រី​ម្នាក់​ក្រោយ​លែងលះ​ធ្លាក់ខ្លួន​ក្រ​សល់​តែ​កូន​ពីរ​តែ​អាច​ងើបឈរ​ដើម្បី​កូនៗ​ខ្លួនឯងបាន​មកវិញ ដោយ​មិន​សម្លាប់ខ្លួន ឬ​បោះបង់​កូន​រត់តាម​ប្រុស​ដូច​ស្រី​ខ្លះ ?។ ២ . តើ​លោក​នឹង​សប្បាយ​មែន​ទេ​ពេលដែល​លោក​ឃើញ​ម្តាយ​ម្នាក់នេះ​នាំ​កូន​ធ្លាក់ខ្លួន​អានា​ថា​ជក់​ថ្នាំ សេព​គ្រឿងញៀន ឬ​ប្រើ​ជីវិត​ក្នុង​អបាយមុខ​បំផ្លាញ​សង្គម ? បើ​ដូច្នេះ​មែន​លោក​នឹង​នាំគ្នា​ដៀលត្មះ​មិន​ឈប់​មាត់។

៣ . តើ​លោក​គួរតែ​ខ្មាស់​កូនៗ​ខ្ញុំ​ទៅវិញ​ដែរ​ទេ ដែល​ក្នុងនាម​លោក​ក៏​ជា​ឪពុក​កូន​របស់លោក​ម្នា​ក់​ដែរ តែ​បែរជា​មិនបាន​ផ្តល់​គំរូ​ល្អ​អ្វី​ដល់​កូនៗ​របស់លោក ?។ ៤.​តើ​លោក​ខ្មាស់អៀន​ចំពោះ​ពិភពលោក​ទេ ដែល​លោក​ជា​មនុស្ស​ចាស់​ហើយ​តែងតែ​ស្រែកជេរ​រដ្ឋាភិបាល​កម្ពុ​ជា​ថា​មិនដែល​គិតគូរ​ដល់​សុខទុក្ខ​ប្រជាជន តែ​ពេលនេះ​លោក​បែរជា​កំពុង​យកជើងរាទឹក យកដៃ​សរសេរ បំផ្លាញ និង​មុខមាត់​របស់លោក​ស្រែក​ប្រកូក​ប្រកាស​ហៅ​អោយ​គ្នីគ្នា​មួយ​ក្តាប់​តូច​របស់លោក​ចូលមក​ជេរ​បញ្ចោរ​ធ្វើជា​ឧបសគ្គ​រារាំង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ?។

៥. តើ​លោក​គួរតែ​ខ្មាស់អៀន​កូនៗ​ខ្ញុំ​ដែរ​ទេ ដែល​ពួកលោក​សុទ្ធតែជា​មនុស្សពេញវ័យ និង​ជា​មនុស្ស​ចាស់ៗ​សក់​ពីរ​ពណ៌​ទៅហើយ ប៉ុន្តែ​ស្នាដៃ​ត្រឹមតែ​ចុង​ក្រចក​អ្វី​ក៏​មិនទាន់បាន​បន្សល់​ទុកជា​ចំណែក​ជួយ​ជាតិ​អោយ​ដូច​កូនៗ​ខ្ញុំ​ដែល​ត្រឹម​ជា​កូនក្មេង​នៅឡើយ​សោះ តែ​លោក​បែរជា​ក្លាហាន​ចូលមក​រុកកួន​កូនក្មេង និង មនុស្ស​ស្រី​ដែលមាន​កម្លាំង​តិច​ត្រឹមតែ​ជា​អ្នកសិល្បៈ​ទៅវិញ​នេះ តើ​ថ្លៃថ្នូរ​ទេ ?​។​

៦.​បើ​លោក​ឈ្នះ​ខ្ញុំ​តើ​លោក​នឹងមាន​មោទនៈភាព​មែន​ទេ​ដែល​ក្នុងនាម​លោក​ជាម​នុស្ស​ប្រុស​ពេញកំលាំង​បែរជា​មក​ប្រណាំង​ច្បាំង​ជាមួយ​មនុស្ស​ស្រី និង​ជា​អ្នកសិល្បៈ​គ្មាន​គ្រឿង​អាវុធ ហើយ​កំពុង​ដឹក​ដៃ​កូនតូចៗ​ដើររក​ផ្លូវ​ល្អ តើ​លោក​គិតថា​ធ្វើបែបនេះ​វា​អស្ចារ្យ​សម្រាប់​លោក ?​តើ​លោក​មាន​បេះដូង​ជាម​នុស្ស​ដែរ​ទេ ?​សម្រាប់​ខ្ញុំ​គ្រាន់តែ​និយាយ​ប៉ុណ្ណេះ​ខ្ញុំ​ញ័រ​រន្ធត់​ដោយ​ក្តី​អាណោច​ខ្លោចចិត្ត​ទៅហើយ​បើសិន​រូបខ្ញុំ​ជា​ម្តាយ ឬ​ជា​បង​ប្អូនស្រី​របស់លោក​វិញ​នោះ​?​តើ​លោក​នឹង​គិតថា​ពិភពលោក​លើក​ពាន​អ្វី​អោយ​លោក​ទេ ?។

បន្ថែម​ពីនេះ​តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយទៀតថា​ចំណុច​ទី​៧.​តើ​លោក​បានគិត​ទេ​ថាបើ លោក​នៅមាន​ចិត្ត​ច្រណែន​ព្យាបាទ​យ៉ាង​ថោកទាប​បែបនេះ តើ​ពាក្យសម្តី​របស់លោក​ដែល​តែងតែ​ស្រែក​អួតថា​បក្ស​លោក​ស្អាតស្អំ​នោះ តើ​នឹងមាន​ប្រយោជន៍​ស្អី​ទៅ ?​។​សរុបមក​ដោយសារ​លោក​និង​បក្សពួក​មួយចំនួន​នោះ​មាន​ចរិត​បំផ្លាញ​ជាតិ និង​គ្មាន​ស្មារតី​បង្រួបបង្រួម​ជាតិ​បែបនេះហើយ ទើបបានជា​គេ​អស់ជំនឿ ហើយ​បក្ស​របស់លោក​ក៏​រលត់រលាយ​គ្មាន​ថ្ងៃ​ងើប​គឺ​សម​ហេតុ​សម​ផល​ណាស់៕

Related posts