ភ្នំពេញ ៖ ស្របពេល ដែលឃើញតារាចម្រៀងកញ្ញា ពេជ្រ សូលីកា ត្រូវបានមិត្តភក្តិកញ្ញា ថៃ នារីសុជាតា និងកញ្ញា ប៊េននី យ៉ាំង កំពុងរួមដៃគ្នាបកអាក្រាតរឿងភ្ជាប់ពាក្យមួយលោក គឹម ហាន ដែលកន្លងមកធ្លាប់ជាអតីតសង្សារ ថៃ នារីសុជាតា កក្រើកបណ្តាញសង្គមហ្វេសប៊ុកនោះ តារាចម្រៀងកំពូលទិសលោក ម៉ៃ សុគន្ធ បានចេញសារប្រកាសគាំទ្រកញ្ញា ពេជ្រ សូលីកា។
លោក ម៉ៃ សុគន្ធ បានបង្ហោះសារភ្ជាប់ជាមួយរូបភាពរបស់កញ្ញា ពេជ្រ សូលីកា ជាច្រើនសន្លឹកថា គូរដណ្តឹង គឺជាគូរអនាគតសំខាន់ចាស់ទុំសងខាងដឹងឭនឹងព្រមទទួលយក អតីតកាលអ្នកណាក៏មានសំខាន់បច្ចុប្បន្ននិងអនាគត។អតីតសង្សារវាគ្រាន់ជាតែស្រមោលសូមកុំយកស្រមោលខ្មៅ មកបាំងអនាគត។
តារាចម្រៀងលោក ម៉ៃ សុគន្ធ បានបន្តទៀតថា បើសិនយើងល្អគ្រប់ដប់ គេនឹងយកយើងជា ប្រពន្ធហើយ បើសិនយើងជាមិត្តល្អគួរត្រេកអរនឹងមិត្តយើងបានសុខទៅFake friend គឺ ហែកសារុងខ្លួនឯងអោយញាតិ ចាំសើច មនុស្សជំពូកនេះគួរគិតយ៉ាងណាដែរ?សូមមិត្តពិចារណា តាមការគួរ។តាមរយៈការលើកឡើងរបស់លោក ម៉ៃ សុគន្ធ នេះដែរក៏មានមតិមួយចំនួនបានបញ្ចេញទស្សនៈគាំទ្រផងដែរ។
ដោយឡែកមុននេះបន្តិច ឪពុកក្មេករបស់កញ្ញា ពេជ្រ សូលីកា ដែលត្រូវជាឪពុកបង្កើតរបស់លោក គឹម ហាន ក៏បានថ្លែងសារគាំទ្រពីចំណងស្នេហារបស់ពួកគេទាំងពីរ និងថែមទាំងលើកសរសើរពីចរិតរបស់កូនប្រសាគឺកញ្ញា ពេជ្រ សូលីកា ផងដែរ៕