ភ្នំពេញ ៖ ក្រុមហ៊ុន D Diamondlensនិងផលិតផលម៉ាក12prettyកាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០ម្សិលមិញ បានធ្វើពិធីបើកសម្ពោធជាផ្លូវការនូវផលិតរបស់ខ្លួនក្រោមវត្តមាននៃការចូលរួមជាគណៈអធិបតីសំណាក់ឯកឧត្តម នឹម ច័ន្ទតារា និងលោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងសិល្បករប្រុស-ស្រីល្បីៗជាច្រើនរូបទៀត។
ថ្លែងនាសក្នុងឱកាសនោះលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តចំពោះការបើកដំណើរក្រុមហ៊ុន D Diamondlens និងផលិតផលម៉ាក12pretty។ លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា នេះគឺជាការសម្ពោធដាក់ឲ្យដំណើរការដល់ល្អបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនD Diamondlensនិងក្រុមហ៊ុនមេធាវីHNSដែលបានចូលរួមចំណែកក្នុងការពារសិទ្ធិនៃការលក់ស្របច្បាប់។
លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងទៀតថា ដូច្នេះសូមឲ្យក្រុមហ៊ុនទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានរឹងមាំនិងល្អប្រសើរថែមទៀតដើម្បីផ្សព្វផ្សាយម៉ាកផលិតផលឬសិទ្ធិស្រច្បាប់ផលិតផល។
ដោយឡែកលោកស្រី ភី សុណារ៉ែន តំណាងក្រុមហ៊ុនបានលើកឡើងថា ក្រុមបាននាំចូលនូវផលិតផលContacl Lendមកពីប្រទេសកូរ៉េនិងថៃដែលមានសិទ្ធិស្របច្បាប់លក់នៅប្រទេសកម្ពុជា។ចំណែកឯលោកស្រី សាយ ស្រីច័ន្ទក៏បានបញ្ជាក់បន្ថែមដែរថា គាំទ្រចំពោះកិច្ចសហការរវាងក្រុមហ៊ុនD Diamondlensនិងក្រុមហ៊ុនមេធាវីHNSដើម្បីការសិទ្ធនិងព្រឹក្សារាល់ចម្ងល់លើបញ្ហាខូចខាតណាមួយចំពោះផ្លូវច្បាប់ពិសេសគឺការពារសិទ្ធស្របច្បាប់តែម្តង។ ម្យ៉ាងទៀតក្រុមហ៊ុនមេធាវីក៏នឹងបកស្រាយជុំវិញផ្លូវច្បាប់មួយចំនួនជូនដល់អតិថិជនដែលគាំទ្រផលិតផលរបស់ក្រុមហ៊ុនD Diamondlens៕