នៅ​ក្បែរ​គ្នា​រហូត​ហើយ ចៅ​បងប្រុស​សម្ដេច​តេ​ជោ​ម្នាក់​នេះ នៅតែ​រក​វិធី​surprise​គឹម ច័ន្ទ​បូរ​មី បាន​ទៀត

ភ្នំពេញ​ ៖​ ពិតជា​រំភើប​ខ្លាំងណាស់ សម្រាប់​អតីត​បេក្ខភាព Freshie Girl មុខ​កូនកាត់​ថៃ កញ្ញា គឹម ចាន់ បូរ​មី ដែល​ត្រូវ​បុរស​ត្រកូល​រាជសីហ៍​ម្ចាស់​ស្នេហ៍​រក​វិធី​surprise ទាល់តែ​បាន បើ​ទោះបី​ពួកគេ​នៅក្បែរ​គ្នា​រហូត​ទៅហើយនោះ។

អានបន្ត

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា សែរ​រឿង​តារា​ល្បី​២​ដួង ក្លាយ​ជា​តួអង្គ​ឯក​ ស្រាប់តែ​នារី​ម្នាក់​ដាក់​រូប​មក​ដាច់​ផ្ងារ

ភ្នំពេញ​ ៖​ មិនដឹង​ជា​ចេតនា ឬ​អា​ខោ​ន​ ត្រូវបាន​គេ​Hack​នោះទេ ស្រប​ពេលដែល​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា សែរ​រឿង​«​តារាចម្រៀង​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​២​រូប ត្រូវបាន​អ្នកដឹកនាំ​រឿង ចាប់​ឲ្យ​ក្លាយ​តួអង្គ​ឯក​មួយគូ ក្នុង​ខ្សែភាពយន្ត​ភាគ រឿង រាជិនី​ភូមិគ្រឹះ​» នោះ ស្រាប់តែ​ស្ត្រី​ម្នាក់​ខម​មិនជា​រូប​ក្រោម​រឿង​នោះ​យ៉ាង​ស្រើប​ស្រាល​តែម្ដង។

អានបន្ត

ក្រុង​ពាលី បញ្ចុះបឋមសិលា និង បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន ១​កន្លែង នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ

ភ្នំពេញ ៖ គម្រោង ស្ថាបនា​ស្ពាន​១​កន្លែង ប្រវែង ១៥ ម៉ែត្រ និង​ទទឹង ២ ម៉ែត្រ​កន្លះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១​ម៉ឺន​៥​ពាន់​ដុល្លា​អាមេរិក ស្ថិតនៅ​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដែល​ប្រើប្រាស់​មូលនិធិ​របស់ សប្បុរសជន និង ព្រះសង្ឃ ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី សុំ​សេ​ក្ដី​សុខ​សេចក្ដីចម្រើន បញ្ចុះបឋមសិលា បើក​ដំណើរការ​ស្ថាបនា​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ និង លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ។

អានបន្ត

នាយ​ឧត្ដមសេនីយ៍ មាស វិ​រិ​ទ្ធ ប្រាប់​ជន​បង្គោល​ ដែល​ទើប​ទទួលបាន​ការបណ្តុះ​បណ្តាល​ថ្មី

ភ្នំពេញ ​៖ ​នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានផ្តល់​បាឋកថា និង​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​ជ័យលាភី​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ជន​បង្គោល​នាយទាហាន​ទីចាត់ការ​សុខាភិបាល អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។

អានបន្ត

ក្រៅពី​ជិះ​កង់​មើលផ្លូវ លោក ស៊ុន ចាន់ថុល ក៏បាន​លើកទឹកចិត្ត មន្ត្រីក្រោមឱវាទ​រត់​ហាត់ប្រាណ​ដើម្បី​សុខភាព

សៀមរាប ៖ កាលពី​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប និង​មន្ត្រីក្រោមឱវាទ​រត់​ហាត់ប្រាណ​តាម​បណ្តា​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​ផងដែរ។

អានបន្ត

នាយ ព្រែក ផ្តាច់​ស្នេហ៍​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​សាច់​សខ្ចី​វ័យក្មេង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល

ភ្នំពេញ​ ៖ ​តារា​កំប្លែង​និង​សម្តែង​កូនប្រុស​សំណព្វចិត្ត​របស់លោក​យាយ យ៉យ គឺ​នាយ ព្រែក ពេលនេះ​ក៏​ស្រាប់តែ​ធ្លាយ​ដំណឹង​នៃ​ការបែកបាក​ស្នេហា​ជា​មួយគូ​ដណ្តឹង​វ័យក្មេង​រូប​ស្រស់​បង្ក​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ដល់​មហាជន​អ្នកគាំទ្រ​។ ខណៈដែល​មាន​ខ្លះទៀត​បានលើកឡើង​ថា​ឃើញតែ​អ្នក​ទាំងពីរ​ធ្លាប់​ស្រា​លាញ់​និង​ល្អុ​ក​ល្អើ​ន​គ្នា​ខ្លាំងណាស់​ហេតុអ្វី​ទៅជា​អញ្ចឹង​វិញ។

អានបន្ត

ប្រកាស​សុពលភាព​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​ថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប

សៀមរាប ៖ នៅ​សាលា​ខេត្តសៀមរាប កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​ថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន សរុប​ទាំងអស់​ប្រមាណ​៣០០​នាក់។

អានបន្ត

បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​វាង​ក្រុង​សៀមរាប​ប្រវែង​២.២៣០​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ

សៀមរាប ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ឡើងវិញ​កំណាត់​ផ្លូវ​វាង​ក្រុង (​ផ្លូវ​២SR៣) មួយ​ខ្សែ​ប្រវែង ២.២៣០​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

អានបន្ត

អាល្លឺម៉ង់​គ្រោង​ហាមឃាត់​ការប្រើ​ថង់​ប្លា​ស្ទិ​ច​ដែល​ប្រើតែ​មួយដង​នៅ​ឆ្នាំក្រោយ​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អាល្លឺម៉ង់​គ្រោង​នឹង​ហាមឃាត់​ការប្រើ​ថង់​ប្លា​ស្ទិ​ច​ដែល​ប្រើតែ​មួយដង​ចោល​ចាប់ពី​ឆ្នាំក្រោយ​នេះ​ទៅ ដោយ​ចូលរួម​ក្នុង​ចលនា​ដែល​កំពុងមាន​ការរីក​ធំ​កាន់តែខ្លាំង​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​សាកលលោក។

អានបន្ត

ផ្នែក​ខ្លះ​របស់​វិ​ប​សាយ Wikipedia​ត្រូវ​គាំង ក្រោយពី​មានការ​វាយប្រហារ​ពី​ក្រុម​ទុច្ចរិត

Wikipedia ដែលជា​វិ​ប​សាយ​សម្រាប់​ឯកសារយោង​នៅលើ​អ៊ីនធឺណិត​ដ៏​មាន​ប្រជាប្រិយភាព​បាន​គាំង​បើក​មិន​ចេញ​ក្នុងប្រទេស​មួយចំនួន បន្ទាប់ពី​វិ​ប​សាយ​មួយ​នេះ​ត្រូវបាន​ក្រុម​ទុច្ចរិត​វាយប្រហារ​រួចមក។

អានបន្ត