ពិធី​មង្គលការ​បងប្អូន​សិល្បៈ​ជាប់ៗ​គ្នា​ពេក នី រតនា ក៏​ពោល​ពាក្យ​ចាក់ដោត​មួយ​ភ្លាម

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ពិធី​មង្គលការ​អ្នក​សិល្បៈ បាន​រៀបចំ​ធ្វើឡើង​ជាប់ៗ​គ្នា​តែម្ដង រហូត​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យក្មេង​ជ្រក​ក្រោម​ផលិតកម្ម​ហង្ស​មាស លោក នី រតនា រអ៊ូ រឿង​រកលុយ សង​ចំណងដៃ​មិន​ចង់​ទាន់។

អានបន្ត

ពិសេស​ណាស់! ថ​មមី ប្រកាស​គម្រោង​នាំ​ភរិយា សួស វី​ហ្សា ទៅ​ក្រេបទឹក​ឃ្មុំ​រហូត​ជិត​៨​ប្រទេស​នៃ​តំបន់​អឺរ៉ុប

ភ្នំពេញ ​៖​ តារាចម្រៀង​ប្រុស​-​ស្រី​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ម្សិលមិញ ​បានរៀបចំ​ពិធី​មង្គលការ​យ៉ាង​អធិកអធម​ ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​​​​​​ក្នុងនោះ​ មាន​ទាំង​តារា​សិល្បៈ​ល្បីៗ​មួយ​ចំនួនធំ​បង្ហាញ​វត្តមាន​ផងដែរ។

អានបន្ត

សម្តេច​តេ​ជោ​ ៖ ​ថវិកា​ទទួល​បាន​ពី​សប្បុរសជន ​និង​ថវិកា​រដ្ឋ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​សរុប​ជាង​៩៤​លាន​ដុល្លារ

ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ​គិត​មក​ទល់​ពេល​នេះ ​ថវិកា​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​បូករួម​ទាំង​ថវិកា​រដ្ឋ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កាលម៉ែត​ មាន​ចំនួន​ជាង​៩៤​លាន​ដុល្លារ​អាមេរិក។

អានបន្ត

សម្តេច​តេ​ជោ​ថ្លែង​សារ​អបអរ​ខួប​៣​ឆ្នាំ​នៃ​ការ​ដាក់បញ្ចូល​ចាប៉ី​ដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ

ភ្នំពេញ ​៖ ​ទន្ទឹមពេល​នៃ​ខួប​៣​ឆ្នាំ​នៃ​ការ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ បា​នស​ម្តែ​ង​ការចូលរួម​អបអរ​នេះដែរ​ សម្តេច​តេ​ជោ ហ៊ុ ន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ ​ក៏បាន​ថ្លែង​សារ​ចូល​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ផងដែរ។

អានបន្ត

ក្តៅ! កា​តុ ចេញ​Trailer​បទ «សុដន់​ម៉ែ» កាន់តែ​ប្លែក​ភ្នែក​ និង​ផ្ទុះ​ការចាប់អារម្មណ៍​

ភ្នំពេញ ​៖ ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង កា​តុ ថ្មីៗ​នេះ ​ត្រូវបាន​ផលិតកម្ម​ថោ​ន​ ​​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​Trailer​ចម្រៀង​បទ «សុដន់​ម៉ែ» បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ​និង​អ្នកគាំទ្រ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​មានការ​បន្ត​ចែករំលែក​ជា​បន្តបន្ទាប់។

អានបន្ត

កក្រើក​ពិភព​សិល្បៈ! សួស វី​ហ្សា និង ថ​មមី រៀប​មង្គល​ការ​អញ្ជើញ​ភ្ញៀវ​ជាង​១០០​តុ​ជាមួយ​ថ្លៃ​បណ្ដា​ការ​យក​លេខ​ហុងស៊ុយ

ភ្នំពេញ ​៖ ​ទីបំផុត​តារា​ចម្រៀង​ស្រី​របស់​ហង្ស​មាស​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី បានសម្រេច​ចូល​រោងការ​ក្រាប​ក្បាល​ដល់​កន្ទេល​ហើយ ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ​ខែវិច្ឆិកា​នេះ ខណៈ​មង្គលការ​ពួកគេ​ក៏​មាន​អ្នក​សិល្បៈ​ល្បីៗ​ចូលរួម​អបអរ​យ៉ាង​ច្រើន​កុះករ​ផងដែរ។

អានបន្ត

សួស វី​ហ្សា និង Tommy ដឹក​ដៃ​គ្នា​ចូល​រោងការ​ថ្ងៃនេះ

ភ្នំពេញ ​៖ ដូច​ការគ្រោងទុក​នៅ​ទីបំផុត​តារាចម្រៀង សួស វី​ហ្សា និង​តារា​សម្តែង​លោក Tommy បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​មជ្ឈមណ្ឌល​ដឹ​ព្រី​មៀ រាជធានី​ភ្នំពេញ។

អានបន្ត

សម្តេច​ទាំង​ទ្វេ ​ផ្តល់​ពរជ័យ​និង​ថវិកា​ចំណងដៃ​១​ម៉ឺន​ដុល្លារ​ដល់​មង្គលការ ប៉ែន ចំ​រ៉ុង

ភ្នំពេញ ​៖ ​ពិតជា​មហា​កិត្តិយស​ខ្លាំងណាស់​សម្រាប់​លោក​ប៉ែន ចំ​រ៉ុង និង​ភរិយា​អ្នកនាង ហ៊ុន ម៉ា​ណេ នៅ​ឱកាស​ថ្ងៃ​ចូល​រោងការ​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ខណៈដែល​សម្តេច​ទាំងពីរ​បានផ្តល់​ពរជ័យ​សិរី​មង្គល​និង​ចូលរួម​ថវិកា​ចងដៃ​ចំនួន​១​ម៉ឺន​ដុល្លារ​យ៉ាង​ភ្ញាក់ផ្អើល​រហូត​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​រំភើប​ញញឹម​បិទមាត់​មិន​ជិត​ទៀតផង។

អានបន្ត

គាំទ្រ​ទាំង​អស់​គ្នា ​ព្រឹត្តិការណ៍​អបអរ​ខួប​១​ឆ្នាំ​ ដែល​ល្ខោនខោល​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ

ភ្នំពេញ​ ៖ ​សូម​ចូលរួម​អបអរ​និង​គាំទ្រ​ ទាំងអស់គ្នា​នៅវេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ មាន​ការរៀបចំ​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដើម្បី​ចូលរួម​អបអរ​ខួប​១​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​មាន។ នេះ​បើ​តាក​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ផេ​ក​ផ្លូវការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប។

អានបន្ត

សរសើរ​ទឹកចិត្ត!​ តារា​ស្រី អាណា​រ៉ូ​ស មិន​ត្រឹមតែ​ស្អាត​សិច​ស៊ី​ទេ ​ថែមទាំង​មានទឹក​ចិត្តល្អទៀត

ភ្នំពេញ ​៖​ កញ្ញា អាណា​រ៉ូ​ស បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ថត​សិច​ស៊ី​ស្រើបស្រាល​រហូត​មានការ​រិះគន់​និង​ត្រូវបាន​ក្រសួង​អញ្ជើញ​ទៅ​ណែនាំ​មក​នោះ ​ក៏​ស្រាប់តែ​តារា​ស្រី​រូបនេះ​បែរជា​ធ្វើ​ឲ្យ​មហាជន​ងា​កមក​ចាប់អារម្មណ៍​ស្ងើចសរសើរ​គ្រប់គ្នាៗ​ ខណៈ​ឃើញ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​តាមរយៈ​ការចែក​បាយ​ និង​ថវិកា​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ក្មេង​កំព្រា ក្មេង​អនាថា​ និង​ចាស់ៗ​ជាដើម។

អានបន្ត