អស្ចារ្យ​ណាស់! អបអរ​ការ​សម្ពោធ​ដី​ឡូតិ៍ ដង្ខៅ នា​រាត្រី​ដើម​ឆ្នាំ​២០២០​នេះ​ មាន​ការ​ចាប់​រង្វាន់​ជូន​អតិថិជន​ និង​សម្ដែង​ល្ខោន​១​យប់​ទល់​ភ្លឺ

កំពង់ស្ពឺ ​៖​ ដើម្បី​ចូលរួម​អបអរ​ជាមួយ​ជោគជ័យ​របស់​ខ្លួន​ ហើយ​ជា​ការ​ប្រកាស​បើក​សម្ពោធ​គម្រោង​ដីឡូតិ៍ ដង្ខៅ នោះ ​នៅ​រាត្រី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២០​នេះ​ ទាំង​អតិថិជន​ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ចំណុច​ទីតាំង​នោះ​ នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​ការ​ជប់លៀង​ចាប់​រង្វាន់​ជូន​អតិថិជន​ខ្លួន​ និង​ការ​ទស្សនា​ការ​សម្តែង​ល្ខោនបាសាក់​ដោយ​ផ្ទាល់​តែម្តង។ ពិធីជប់លៀង​ដ៏​អស្ចារ្យ​នា​រាត្រី​នេះ​ នឹង​រំលេច​ធ្វើឡើង​នៅ​ចំណុច​ដី​ឡូ​តិ៍ ដង្ខៅ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី កំពង់ស្ពឺ​ខាងត្បូង​វត្ត​អង់​មេត្រី ផ្សារ​អង្គរ​ខណៈ​ការសម្តែង​ល្ខោនបាសាក់​គឺ​ក្រុម​របស់លោក ចំរើន គ​ន្ធា ដែល​សម្ដែង​ដល់​ចប់​សាច់រឿង ក្នុង​ដីឡូត៍​ពុះ​លក់​ថ្មី​នេះ​តែម្តង។ ក្រៅពី​ការសម្តែង​ល្ខោនបាសាក់​១​យប់​ទល់​ភ្លឺ​នៅ​ដើមដំបូង​នៃ​កម្មវិធី​ដ៏​សប្បាយរីករាយ​នេះ​ក៏មាន​ការចាប់​រង្វាន់​ធំ​ទី​១​គឺ​ម៉ូតូ​ចំនួន​២​គ្រឿង និង​ទូទឹកកក ព្រមទាំង​រង្វាន់​ជាច្រើន​ទៀត​ជូន​អតិថិជន​ផងដែរ​។​សូមជម្រាប់ថា​គម្រោង​ដី​ឡូ​តិ៍ ដង្ខៅ ចំនួន​៤០​ហិតា​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​លោកអ្នក​ព្រោះ​ហ៊ុមព័ទ្ធ​ដោយ​រោងចក្រ សួន​ឧស្សាហកម្ម ផ្ទះ​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ របស់​រដ្ឋ ដែលមាន​ស្រាប់​ជាដើម។ សម្រាប់​តម្លៃ​គឺមាន​ជម្រើស​ចាប់ពី​២៥០០​ដុល្លារ​ឡើងទៅ​ហើយ​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​៖០១២ ៧៧ ៦៦ ៦០ ,០៦០ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០៕

អានបន្ត