បង្ក្រាប​ទីតាំង​លួចលាក់ ​និង​លក់​សត្វ​ព្រៃ​មួយ​កន្លែង​នៅ​កំពង់ធំ ​រំដោះ​សត្វ ​បាន​ជិត​១០០ក្បាល

កំពង់ធំ ​៖​ ទីតាំង​លួចលាក់​ជួញដូរ និង​លក់​សត្វព្រៃ​ដុះ​ស្លែ​នៅ​ខេត្ត​កំពង់ធំ ​មួយ​កន្លែង របស់​លោក ចេង ថែ​ន ត្រូវ​បាន​បង្ក្រាប ព្រមទាំង​រំដោះ​សត្វព្រៃ​បាន​ជិត ១០០០​ក្បាល កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ ២០២០។

អានបន្ត

ខ្មែរ​ជួយ​ខ្មែរ! តន់ ច័ន្ទ​សី​ម៉ា ប្រកាស​អំណោយ​មួយ​ចំនួន​ ជួយ​ស្ត្រី​កម្សត់​ចិញ្ចឹម​កូន​ជិត​១០​នាក់

ភ្នំពេញ​ ៖ បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ក្ដុកក្ដួល ​និង​មើល​ឃើញ​ពី​ក្តី​អាណិតអាសូរ​ខ្លាំង​នោះ​ តារា​ចម្រៀង​ម្ចាស់​បទ «គេ​​​ជា​ស្រី​កាប់​ដាវ» កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​ប្រកាស​ជួយឧបត្ថម្ភ​នូវ​អង្ករ គ្រឿង​បរិភោគ​ និង​ឧបភោគបរិភោគ ​រួម​ទាំង​ថវិកា​មួយ​ចំនួន ​ដើម្បី​ជួយ​ដល់​គ្រួសារ​ស្ត្រី​មេម៉ាយ​កម្សត់​រស់​ចិញ្ចឹម​កូន​តូចៗ​រហូត​ជិត​១០​នាក់​ ដើរ​សុំ​ឆ្អឹង​ត្រី​គេ​យក​ទៅ​ដាក់​ជាមួយ​នឹង​អំបិល ហូប​ជាមួយ​បាយ។

អានបន្ត

កុន​ហើយ! ផលិតផល​នាង​ខ្ញុង ឡាយ លក់ រាល់ថ្ងៃ ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប

ភ្នំពេញ ​៖ គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​  នៃ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​៨ ​ខែ​មករា ​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ​បាន​ចុះ​ឆែកឆេរ ផ្ទះ​លក់​គ្រឿងសម្អាង​ ម៉ាក N&K ២​ទីតាំង ដែល​តារា​កំប្លែង​ដ៏​ល្បី នាង​ខ្ញុង​ឡាយ​លក់​រាល់ថ្ងៃ សង្ស័យ ក្លែងក្លាយ​និង​អត់​ច្បាប់។

អានបន្ត

អបអរ! ភាពយន្ត​ខ្មែរ​រឿង លោកឪពុក លើ​ពាន​លើ​ឆាក​អន្តរជាតិ​នៅ​ម៉ា​កាវ

ភ្នំពេញ ​៖ ទីបំផុត​ខ្សែភាពយន្ត​ខ្មែរ​រឿង លោកឪពុក ត្រូវបាន​ប្រកាស​ឲ្យ​លើក​ពាន​ចំនួន​មួយ​ក្នុងចំណោម​ពាន​ ដែល​បានប្រកាស​នៅក្នុង​ការប្រកួត​ភាពយន្ត​អន្តរជាតិ អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២០។ នេះ​អាច​ចាត់ទុកជា​មោទនភាព​យ៉ាងខ្លាំង​សម្រាប់​វិស័យ​ភាពយន្ត​របស់​កម្ពុជា​និង​ផលិតកម្ម​មហាហង្ស​ទាំងមូល។

អានបន្ត

ក្រសួងពាណិជ្ជកម្ម​ ប្រកាស​ពី​ការប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ

ភ្នំពេញ​ ៖ ​ក្រសួងពាណិជ្ជកម្ម ​បាន​ប្រកាស​ពី​ការប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ ដែល​មិនអាច​ព្យាករ​បាន​។​ តែ​យ៉ាងណាមិញ​អន្តរក្រសួង​នឹង​នៅតែ​បន្ត​អនុវត្តតាម​គោលការណ៍​ចាស់ ដោយ​កំណត់​តម្លៃ​ប្រេង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ម្តង។

អានបន្ត

ផ្ទុះ​ការ​រិះគន់ ​ក្រោយ​ទារក​ដ៏​កម្សត់​ម្នាក់​ បាន​ស្លាប់ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត

ភ្នំពេញ ​៖​ យោង​តាម​ការ​បង្ហោះ​របស់​ម្ចាស់​Account Facebook ឈ្មោះ Sunneng Neat បាន​រៀប​រាប់ទាំង​ក្តុកក្តួល​ពី​រឿងអាស្រូវ​នៃ​ការ​ធ្វេសប្រហែស​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​មន្ទីរពេទ្យ​កាល់​ម៉ែត​ បណ្តាល​ឲ្យ​ទារក​ម្នាក់​ស្លាប់។ ប្រភព​បាន​លើកឡើងថា​ ខ្ញុំបាទ​ឈ្មោះ នាត ស៊ុន​ណេង ត្រូវជា​ស្វាមី លោកស្រី ខេង សុវណ្ណ​រី ដែលជា​ម្តាយ​របស់​កូនស្រី​ដ៏​កំសត់​របស់ខ្ញុំ ។​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល​សោកស្តាយ​យ៉ាង​ក្រៃលែង​និង​សូម​ចែករំលែក​ជា​បទពិសោធ​ន៍​ពី​ការខ្វះ​ការទទួលខុសត្រូវ​រប​ស់​វេជ្ជបណ្ឌិត​នៅ​ផ្នែក​សម្ភព​កាល់​ម៉ែត្រ ដែល​បាន​ទុក​ឲ្យ​កូនស្រី​ខ្ញុំ​ស្លាប់​ដោយ​គ្មាន​ការជួយ​ស​ង្រោះ​ពី​ក្រុម​វេជ្ជបណ្ឌិត​វេន​ប្រចាំការ និង​សូម​ឲ្យ​ថ្នាក់ដឹកនាំ ក៏ដូចជា​គណៈ​គ្រប់គ្រង ពិនិត្យឡើងវិញ​នៅ​ផ្នែក​សម្ភព​កាល់​ម៉ែត្រ​។ លោក​បន្តថា​កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែមករា ឆ្នាំ ២០២០ ភរិយា​របស់លោក​បាន​ចូល​សម្រាលកូន​នៅ​សម្ភព​ពេទ្យ​កាល់​ម៉ែត្រ នៅ​អគារ​សម្ភព តេ​ជោ​សន្តិភាព ដោយ​បានមក​តាមដាន​នៅ​សម្ភព​កាល់​ម៉ែត្រ​រាល់​ខែ តាម​របាយការណ៍​វិភាគ​ពី​វេជ្ជបណ្ឌិត​សម្ភព បាន​បង្ហាញថា​លក្ខខណ្ឌ​ទារក​មាន​ភាពល្អប្រសើរ គឺអាច​កើត​តាម​ធម្មជាតិ​បាន ។​ចូលមក​ដល់​យប់​ថ្ងៃ​ដ​ដែរ​ឈានចូល​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០ ភរិយា​លោក​បានចាប់ផ្តើម​ឈឺពោះ​នៅ​ម៉ោងជាង​២​ទៀបភ្លឺ​និង​បាន​រុញ​ចូល​បន្ទប់​ត្រៀម​សម្រាល តែ​ពេល​ភរិយា​ឈឺពោះ​ខ្លាំង​ស្បូន​ក៏​បើក​៤​កាំ។ ប្រភព​ដដែល​និយាយទៀតថា​ដល់ពេល​ប្រពន្ធ​លោក​គាត់​ឈឺ​ខ្លាំង យើង​ក៏បាន​ស្នើសុំ និង​ទទូច​រៀបចំ​ឯកសា​សារ​វះកាត់​ព្រោះ​មិនអាច​ទ្រាំ​ទៀត​បាន តែ​ឆ្មប​នៅតែ​និយាយថា​អាច​កើត​តាម​ធម្មជាតិ​បាន គាត់​នៅតែ​អោយ​ទ្រាំ តែ​ក្នុង​យប់នោះ​មិនមាន​ស្រមោល​ឌុ​កទ័រ​ផ្នែក​សម្ភព​នៅ​វេន​ប្រចាំការ​នោះទេ ។ រហូត​ជិត​ភ្លឺ​បាន​ឈឺពោះ​ខ្លាំង​មែនទែន ក៏​ក្រុម​ពេទ្យឆ្មប ២​ឬ​៣​នាក់ រុញ​ភរិយា​ខ្ញុំ​ចូល​បន្ទប់​សម្រាល តែ​គាត់​នៅតែ​មិនទាន់​អាច​កើត​បាន ខ្ញុំ​បាន​ទទូច​ស្នើ​ឲ្យ​វេជ្ជបណ្ឌិត​សម្ភព​វេន​ប្រចាំការ ឬ​ឌុ​កទ័រ​ផ្សេង​មកជួយ​អន្តរាគមន៍ ហើយ​ក្រុម​ឆ្មប​បាន​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​ប្រចាំការ​ជាច្រើន​ដង តែ​គាត់​ឆ្លើយថា​គាត់​រវល់​មិន​អាចម​កបាន។ វេន​គាត់​ប្រចាំការ​តែ​មិនឃើញ​ស្រមោល​របស់គាត់​មក​ប្រចាំការ​នៅ​កន្លែង​សម្ភព មិនដឹង​គាត់​រវល់​ទៅណា កូន​របស់ខ្ញុំ​បាន​សន្លប់​ពេល​កំពុង​កើត​ដោយ​មិនមាន​វិធានការ និង​ប្រើប្រាស់​ឧបករណ៍​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈពេលដែល​សមត្ថភាព​មាន​ត្រឹម​ពេទ្យឆ្មប (​ឬ​ពេទ្យ​មធ្យម​ធម្មតា​)​។​ការឆ្លើយបំភ្លឺ​របស់​ប្រធាន​សម្ភព​ឆ្លើយថា យប់នោះ​វេជ្ជបណ្ឌិត​ប្រចាំការ​និង​ឌុ​កទ័រ​៣​នាក់​ទៀត​ជាប់រវល់​វះកាត់​អ្នក​សម្រាល​មក​តាម​ខេត្ត និង​មកពី​គ្លីនិក​ឯកជន ទើប​មិនអាច​មកជួយ​អន្តរាគមន៍​បាន ហើយ​អ្វី​ដែរ​ខ្ញុំ​មិនអាច​ទទួលយកបាន គឺ​គាត់​និយាយថា​វា​ជា​រឿង​ចៃដន្យ និង​មានតែ​ពាក្យ​ចូលរួម​សោកស្តាយ ។​នេះ​បើតាម​សម្តី​របស់​ប្រភព​ខាងលើ​លើកឡើង។ ម្ចាស់​Account Facebook​ដដែល​បាន​បន្ត​ថាបើ​ទោះ​ត្រូវ​វះកាត់​នៅ​ម៉ោង​ដូចគ្នា​ឬ​ខុសគ្នា​ក្តី តើ​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព ឬ​ផ្នែក​វះកាត់​នៅ​កាល់​ម៉ែត្រ​មានតែ​៤​នាក់​ហ្នឹង​ទេ​ឬ ?​។ គ្រួសារ​ខ្ញុំ​ខំ​ផ្ញើរ​ទំនុកចិត្ត​លើ​មន្ទីរពេទ្យ​សម្ភព​កាល់ម៉ែ​ត្រ​ទើប​មក​ផ្ញើរ​ជីវិត​ប្រពន្ធ​និង​កូន តែ​ជាល​ទ្ធ​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​បែរជា​មិនមាន​ការទទួលខុសត្រូវ​។ ទុកអោយ​ប្រពន្ធ​ខ្ញុំ​ឆ្លងទន្លេរ​ជាមួយ​តែ​ក្រុម​ឆ្មប ៣​ឬ​៤​នាក់ ដែល​លទ្ធផល​អាច​ស្លាប់​ទាំង​ម្តាយ​និង​កូន ។ តែ​ជា​លទ្ធផល​ជាក់ស្តែង​ភរិយា​ខ្ញុំ​បាន​ឆ្លងទន្លេរ​ផុត តែ​កូន​ដ៏​កំសត់​របស់ខ្ញុំ​ត្រូវ​សន្លប់ មិនដឹង​ខ្លួន​ពេល​យក​ចេញពី​បន្ទប់​សម្រាល និង​លាចាក​លោក​នៅ​យប់​ថ្ងៃទី​០៧ វេលា​ម៉ោង ១១​និង​៣០​នាទី​ជិត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០៨​ខែ មករា ទាំង​ដែរ​មិនទាន់​បានឃើញ​ពន្លឺព្រះអាទិត្យ​ផង។ លោក​បាន​បន្ថែមថា​ខ្ញុំ​មិនមាន​ការទាមទារ ឬ​ប្តឹង​អ្វី​នោះទេ ហើយ​ខ្ញុំ​ពិតជា​ឈឺចាប់​ណាស់…

អានបន្ត