តម្លៃ​សាំង​ធម្មតា​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​១៥​ខែ​កុម្ភៈ​ សល់​ត្រឹម​៣៥៥០​រៀល

ភ្នំពេញ ​៖​ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ នឹង​ចុះមក​នៅត្រឹម​៣៥៥០​រៀល​ក្នុង​១​លីត្រ​ សម្រាប់​សាង​ធម្មតា​និង​៣៤០០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​គេហទំព័រ​Kh Stars​ទើប​ទទួលបាន​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ នេះ៕

អានបន្ត

អ្នក​និពន្ធ យឹម តា​ស្រង់ ប្រតិកម្ម​ឆ្លើយតប​ការ​រិះគន់​ករណី​បាន​២០​ភាគរយ​ពី​តន់ ច័ន្ទ​សី​ម៉ា

ភ្នំពេញ ​៖​ កវីនិពន្ធ​របស់​ផលិតកម្ម Galaxy Navatra​លោក យឹម តា​ស្រង់ ថ្មីៗ​នេះ ​មាន​ព័ត៌មាន​ជុំវិញ​ការចុះកិច្ចសន្យា​ផ្តិតមេដៃ​ព្រមព្រៀងគ្នា​ជាមួយ​តារាចម្រៀង​រួម​ដំបូល​កញ្ញា​តន់ ច័ន្ទ​សី​ម៉ា ទាក់ទង​នឹង​ការផ្តល់ប្រាក់​ចំណូល​ចំនួន​២០​ភាគរយ​ពី​ការចេញ​ចម្រៀង​មក​ឲ្យ​លោក​ដើម្បី​ជាការ​ដឹងគុណ​។​ ការប្រកាស​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​គាំទ្រ​និង​សាទរ​ចំពោះ​ដំណឹង​មួយ​នេះ​ជាមួយ​លោក យឹម តា​ស្រង់ និង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ថា​ជា​គំរូ​ម​ល្អ​សម្រាប់​តារាចម្រៀង​ឯទៀត​ដែល​ចេះ​គិតគូរ​ដល់​អ្នកនិពន្ធ​ជួយ​ឲ្យ​ល្បីឈ្មោះ​ពោលគឺ​ដូច​ពាក្យចាស់​ពោលថា​ផឹកទឹក​ត្រូវ​ដឹង​ប្រភព​។​ ប៉ុន្តែ​អំឡុង​ពេល​នោះដែរ​ ក៏មាន​បុគ្គល​មួយ​ចំនួន​ហាក់​មិន​សប្បាយ​ជាមួយ​រឿង​នេះ​ឡើយ ​ដោយ​បញ្ចេញ​ទស្សនៈ​រិះគន់​លើ​លោក យឹម តា​ស្រង់។ ដើម្បី​បញ្ជាក់​ការពិត​លោក យឹម តា​ស្រង់ បានចេញ​សារ​បែបនេះ​ថា ​គ្រប់យ៉ាង​អាចធ្វើ​ទៅបាន​ក្នុង​រឿងនេះ​មិនមែន​មកពី​ខ្ញុំ​ម្នាក់ឯង​ឡើយ​ដោយសារ​មានការ​យល់ព្រម​ពេញចិត្ត​ពេញ​ថ្លើម​សហការ​ពី​ឧកញ៉ា​ដែល​គាត់​ក៏​ជា​អ្នកនិពន្ធ​ដែរ​យល់ច្បាស់​ពី​ផលវិបាក​នៃ​អាជីព​អ្នកនិពន្ធ និង​គោលបំណង​ទាំងអស់គ្នា​ចង់​លើកកម្ពស់​តម្លៃ​នៃ​អ្នកនិពន្ធ​ក្នុង​បរិបទ​ថ្មី​មួយ​ដំបូង​គេ។ លោក យឹម តា​ស្រង់ បន្តទៀតថា​នេះ​ក៏​ដើម្បី​ឲ្យ​ប្អូនៗ​អ្នកនិពន្ធ​មក​ថ្មីៗ​ក្រោយៗ​មាន​ទឹកចិត្ត​លើ​វិថី​តែង​និពន្ធ​នេះ ព្រមទាំង​ការពេញចិត្ត​គោរព​និង​ផ្តល់​តម្លៃ​របស់​អ្នកចម្រៀង តន់ ចន្ទ​សី​ម៉ា ឲ្យ​ខ្ញុំ​ទើប​ខ្ញុំ​ទទួលបាន​២០​ភាគរយ​នេះ ។​ត​ទៅមុខទៀត​នេះ​និង​មាន​អ្នកចម្រៀង​ទី​២ ទី​៣​ទៀត​ដែល​ផ្តល់​តម្លៃ​សម្រាប់​អ្នកនិពន្ធ ហើយ​មានតែ​ពាក្យ​ជូនពរ​ប្អូនៗ​អ្នកនិពន្ធ​ផ្សេងៗ​ទៀត​និង​ធ្វើ​បានដែរ​ដើម្បី​លើកកម្ពស់​ស្នាដៃ​ខ្លួនឯង​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​

អានបន្ត

ក្តៅៗ! ករុណា ពេជ្រ ថ្លែង​សារ​ផ្លែផ្កា​ជូន​បុគ្គល​ល្បី​ម្នាក់

ភ្នំពេញ ​៖ ​អ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម​ថោ​ន​លោក ករុណា ពេជ្រ បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ហាក់​មាន​ចេតនា​ចង់​ផ្លែផ្កា​ដល់​បុគ្គល​ល្បី​មួយរូប​ស្ថិតក្នុង​ចង្កោម​សិល្បៈ​ដូចគ្នា​ បន្ទាប់ពី​មាន​ព័ត៌មាន​នៃ​ការចែក​ភាគរយ​ជាមួយ​តារាចម្រៀង​ស្ថិតនៅក្នុង​ផលិតកម្ម​ដែល​ខ្លួន​កំពុង​ធ្វើ​និង​គ្រប់គ្រង​សព្វថ្ងៃ​។​

អានបន្ត