ភ្នំពេញ ៖ តារាចម្រៀងរបស់ផលិតកម្មហង្សមាសអ្នកនាង សុគន្ធ នីសា បានបង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយពេលដែលលោកជំទាវចិត្តធម៌ ហ៊ុន ម៉ាណា បានទិញវត្ថុអនុស្សាវរីយ៍ ដែលជាផលិតផលរបស់ខ្មែរធ្វើជាកាដូសម្រាប់ខ្លួនយ៉ាងភ្ញាក់ផ្អើល។
បង្ហោះភ្ជាប់ជាមួយរូបភាពនៃវត្ថុអនុស្សាវរីយ៍នោះអ្នកនាង សុគន្ធ នីសា បានលើកឡើងថា «សូមគោរពថ្លែងអំណរគុណដល់លោកជំទាវ ហ៊ុន ម៉ាណា ដែលជូនកាដូរកាបូបដ៏ស្រស់ស្អាតដែលជាផលិតផលខ្មែរមកដល់នាងខ្ញុំ។សូមគោរពអរគុណលោកជំទាវដែលតែងតែផ្តល់ការស្រលាញ់និងការរាប់អានដល់ប្អូនស្រីម្នាក់នេះតាំងពីដើមមក»។
តារាចម្រៀងស្រីសម្លេងស្រទន់អ្នកនាង សុគន្ធ នីសា បានបន្តទៀតថា «នេះជាកិត្តិយសយ៉ាងធំធេងសម្រាប់ប្អូន សូមគោរពជូនពរលោកជំទាវមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»។ជាមួយគ្នានេះក៏មានការលើកឡើងថា វត្ថុអនុស្សាវរីយ៍ដែលតារាស្រីអ្នកនាង សុគន្ធ នីសា បានទទួលពីលោកជំទាវ ហ៊ុន ម៉ាណា ពេលនេះពិតជាស្រស់ស្អាតនិងសក្ដិសមខ្លាំងណាស់៕