អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បរិច្ចាគ​៣​លាន​ដុល្លារ ប្រើ​ពាក្យ​​ប៉ុន្មាន​ប្រយោគ​នេះ​ចាក់​ចំ​បេះដូង​មហាជន​យ៉ាង​ខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ​”​ខ្ញុំ​មិន​អាច​រស់នៅ​តែឯង បើ​ប្រទេសជាតិ​មាន​ច.លាចល​គ្មាន​ស្ថិរភាព​គ្មាន​សុខ​សន្តិភាព​ខ្ញុំ​ក៏​មិនដឹង​យកលុយ​ទាំងនេះ​ទៅ​ចាយ​ឯណា​ដែរ ​ខ្ញុំ​កើត​នៅ​កម្ពុជា​ស្លា.ប់​នៅ​កម្ពុជា​ជួយ​ប្រជាជន​កម្ពុជា​ជា​តួនាទី​របស់​យើងទាំងអស់គ្នា សាមគ្គីភាព​ទើប​មាន​ភាពរឹងមាំ ពេលនេះ​មិនមែនជា​ពេល​បន្ទោស​អ្នក ណា​ម្នាក់​ទេ តែ​ជា​ពេល​យើង​ត្រូវ​សាមគ្គី​គ្នា​។​”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺ​ពាក្យ​ពេជ្រ​ប្រកបដោយ​អត្ថន័យ​របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ភ្ជាប់​ជាមួយ​ទឹកប្រាក់​ចំ​នួន​៣​លាន​ដុល្លារ​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន​ដើម្បី​ប្រើប្រាស់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាត ត្បាត​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍ ​សហគមន៍ ២០​កុម្ភៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាសា​ចេញពី​បេះដូង ដែល​និយាយ​ទៅកាន់​ជនរួមជាតិ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ដ៏​មោះមុត​មិនអាច​កាត់ថ្លៃ​បាន​ខ្លួន​តូច​ថ្លើមធំ ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ក្នុង​ការ​សាមគ្គី រួម​ជា​កម្លាំង​ប្រឆាំង​នឹង​Covid 19 ជាមួយ​រដ្ឋាភិបាល​គ្រា​ដែល​ប្រទេសជាតិ​មានទុក្ខ​។ ទទឹម​គ្នា​នោះ​ បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ទឹកចិត្ត​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់ ផងដែរ​ថា ឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី​ឡេង ណា​វ៉ា​ត្រា គ្រុប ធ្លាប់​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ១​លាន​ដុល្លារ ម្ដង​រួច​មក​ហើយ ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង​ល​ការពារ​កូ​វីដ ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​

Related posts