អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រកាស​លក់​អង្ករ​ខាត​១​តោន​៤០​ដុល្លារ​ នៅសល់​តម្លៃ​១​បាវ​ត្រឹមតែ​ជាង​៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​!

ភ្នំពេញ ៖ បន្ទាប់ពី​ប្រកាស​ស្វែងរក​រោង​ម៉ាស៊ីន​កិន ស្រូវ​ជា​ដៃគូ​ទាំងឡាយណា​ ដែលមាន​ទឹកចិត្ត​និង​បេះដូង​សប្បុរសធម៌ ជួយ​ប្រជាជន​ក្នុងស្ថានភាព​លំបាក ក្នុងការ​ផ្គត់​ផ្គង​ការបញ្ជាទិញ​អង្ក​រលក់​ជូន​ពលរដ្ឋ​ក្នុងតម្លៃ​ធូរ​ថ្លៃ​នោះ​ ពេលនេះ​អ្នកឧកញ៉ា​ឡេ ង ណា​វ៉ា​ត្រា រក​បាន​ឃើញ​ហើយ​គឺ​ក្រុមហ៊ុន​City Rice Import Export Co., Ltd.​។​

ក្រុមហ៊ុន​លក់​អង្ករ​ចេញមុខ​ជួយ​បញ្ចេញ​អង្ករ​ផ្កាម្លិះ លេខ​២ នេះ​បាន​ឯកភាព​គ្នា​ដោយ​សម្រេច​ផ្គត់ផ្គង់​អង្ករ​ផ្កា​ម្លិះ​លេខ​២​មក​ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត្រា តម្លៃ​៤២០​ដុល្លារ​ក្នុង​មួយ​តោន​ក្នុងនោះ ផ្សារ​កសិផល ឡេង ណា​វ៉ា​ត្រា នឹង​លក់​ចេញ​វិញ​ក្នុង​តម្លៃ​ត្រឹមតែ​៣៨០​ដុល្លារ ក្នុង​មួយ​តោន គឺ​ចេញ​ខាត​៤០​ដុល្លារ ក្នុង​មួយ​តោន​។​ ខណ​:​ក្នុង​មួយ​បាវ ទម្ងន់​៥០​គីឡូក្រាម​តម្លៃ​តែ ១៩​ដុល្លារ ស្មើនឹង ៧ ៦,០០០​រៀល​ប៉ុណ្ណោះ។

បងប្អូន​អាច​កុម្ម៉ង់​ទិញ​បាន​ក្នុង​មួយ​គ្រួសារ​ច្រើន​បំផុត​ត្រឹមតែ ៦​បាវ​ស្មើនឹង ៣០០​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​មិនអាច​ទិញ​លក់​បន្ដ​បានទេ​។​ តម្លៃ​អង្ករ​លក់​ទាប​ជាង​ទីផ្សារ​ខ្លាំង​នេះ​ មានតែ​នៅតាម​ផ្សា​រកសិ​ផល​ធម្មជាតិ​ឡេង​ណា​វា​ត្រា​ប៉ុណ្ណោះ​។

ទទឹម​គ្នា​នោះដែរ អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ក៏បាន​បន្ត ប្រកាស​រក​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងឡាយណា ដែលមាន​ចំ ណាប់​អារម្មណ៍​អាចទាក់ទង​មក​ដើម្បី​សហការ​ជា មួយ​ផ្សារ ក្នុងការ​ដឹកជញ្ជូន​ជូន​ពុក​ម៉ែ​បងប្អូន​ដែល កម្មង់​ទិញ​នោះ​។

​សកម្មភាព​ខាងលើនេះ​គឺ​ពិតជា​បានរួម​ចំណែក​ជា មួយ​រដ្ឋាភិបាល ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លៀតឱកាស​កេងចំណេញ​ឡើងថ្លៃ​អង្ករ និង​ជួយ​សម្រួល​ដល់​ជី វ​ភាព​ប្រជាពលរដ្ឋ ដែល​កំពុងមាន​តម្រូវការ​ស្បៀង​នេះ​ជា​ចាំបាច់​ផងដែរ​។

កន្លងមក អ្នកឧកញ៉ា ដែលមាន​កំណើត​ក្នុង​ត្រកូល​កសិករ​មកពី​ខេត្តព្រៃវែង ដែល​តែងតែ គិតគូរ​ពី​សុខទុក្ខ​ប្រជាជន​ជាខ្លាំង​រូបនេះ​ក៏បាន​ចូលរួម​បរិច្ចាគ ទឹកប្រាក់​ជាមួយ​រដ្ឋាភិបាល​សរុប​រហូតដល់​ជិត​១០​លាន​ដុល្លារ​ក្នុង​យុទ្ធនា ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​កូ​វីដ និង​ការ​ទិញ​វ៉ាក់សាំង​កូ​វីដ​ចាក់​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

បងប្អូន ប្រជាពលរដ្ឋ ជាពិសេស​អ្នក​នៅ​ភ្នំពេញ​ច ង់​បាន​អង្គរ​ធូរ​ថ្លៃ​សុទ្ធ​ល្អ​មាន​គុណភាព​តាម​ស្ដង់ដារ​នេះ ​សូម​ទាក់ទង​ទិញ​នៅ ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត់​ត្រា គ្រប់​សាខា​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។

ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត់​ត្រា មាន​បន្លែ ត្រី សាច់​និង​គ្រឿងឧបភោគ​បរិភោគ ដែ ល​មាន​ប្រភព​ច្បាស់លាស់ ផលិត​តាម​ស្ដង់ដារ គិត គូរ​ពី​សុខភាព​អតិថិជន មាន​លក់​នៅ​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts