ក្រសួង​សុខាភិបាល បញ្ជាក់​ពី​ការ​ស្លាប់​ជនជាតិ​ខ្មែរ​៣​នាក់ ដោយសារ​ជំងឺ​កូ​វីដ​១៩ សុទ្ធសឹងតែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ពី​ករណី​ស្លាប់​ជន​ជាតិខ្មែរ​ចំនួន​៣​រូប​ ដោយសារ​ជំងឺ​កូ​វីដ​១៩ ហើយ​ឃើញថា សុទ្ធសឹងតែ​ជា​មនុ​ស្ស​មាន​វ័យ​ចំណាស់ រួមមាន​បុរស​អាយុ​៦១​ឆ្នាំ ស្ត្រី​អាយុ​៦៧​ឆ្នាំ និង​ស្ត្រី​អាយុ​៧៦​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះហត្ថលេខា​ដោយ​លោកជំទាវ​ឱ វណ្ណឌី​ន បានបញ្ជាក់​ដូច្នេះ​ថា ទី​១៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា បុរស​ជនជាតិខ្មែរ​អា​យុ ៦១​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ចូល​សម្រាក​ពេទ្យ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២២៖០០​នាទី ជាមួយ​ស្ថានភាព​ក្តៅខ្លួន ក្អក ហត់​ខ្លាំង និង​មាន​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម ប្រចាំកាយ ពេលមកដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​ភ្លាមៗ ព្រមទាំង​យក​សំណាក ជា​លទ្ធផល​សំណាក​បញ្ជាក់ថា​មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ការវិវត្ត​របស់​ជំងឺ​ចេះតែ​ធ្ងន់ធ្ងរ​ឡើង អ្នកជំងឺ​មាន​ស្ថានភាព​ហត់​ដង្ហក់​ខ្លាំង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស យ៉ាង​យកចិត្តទុកដាក់​រួមទាំង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ក៏​នៅតែ​មិនអាច ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៣៖០៥​នាទី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ បុរស​ជនជាតិខ្មែរ​អា​យុ ៦១​ឆ្នាំ ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង ដោយសារ​វីរុស​កូ​វីដ​-១៩ លើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​២៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ​៦៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ចូល​សម្រាក​ពេទ្យ នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២២៖០៤​នាទី ជាមួយ​ស្ថានភាព​ក្តៅខ្លួន ក្អក ហត់​ខ្លាំង​និង​មាន​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ ពេលមកដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​ភ្លាមៗ ព្រមទាំង​យក​សំណាក​ជា​លទ្ធផល​សំណាក​បញ្ជាក់ថា មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ការវិវត្ត​របស់​ជំងឺ​ចេះតែ​ធ្ងន់ធ្ងរ​ឡើងៗ អ្នកជំងឺ​មាន​ស្ថានភាព​ហត់​ដង្ហក់​ខ្លាំង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស យ៉ាង​យកចិត្តទុកដាក់​រួមទាំង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ៣៖១០​នាទី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៧​ឆ្នាំ ខាងលើ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង ដោយសារ​វីរុស​កូដ​-១៩ លើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​៣៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៧៦​ឆ្នាំ រស់នៅ​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចូល​សម្រាក​ពេទ្យ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣៖០៤​នាទី ដោយមាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហត់​ខ្លាំង និង​មាន​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ ពេលមកដល់​មន្ទីរ​ពែទ្យ ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​ភ្លាមៗ ព្រមទាំង​យក​សំណាក ជា​លទ្ធផល​សំណាក​បញ្ជាក់ថា មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ការវិវត្ត​របស់​ជំងឺ​ចេះតែ​ធ្ងន់ធ្ងរ​ឡើង អ្នកជំងឺ​មាន​ស្ថានភាព​ហត់​ដង្ហក់​ខ្លាំង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួ​យស​គ្រោះ តាម​លក្ខណៈ​បច្ចេកទេស យ៉ាង​យកចិត្តទុកដាក់​រួមទាំង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង​ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣៖១៥​នាទី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​សន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​ ៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៧៦​ឆ្នាំ​ខាងលើ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង ដោយសារ​វីរុស​កូ​វីដ​-១៩ លើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួងសុខាភិបាល សូម​ចូលរួមចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា មាន​សរុប​ចំនួន​៩៦​នាក់​៕

Related posts