ក្ដុកក្ដួល​ណាស់!​ មុន​ឪពុក​ស្លាប់​ គៀត សុ​វណ្ណា​ឡាង ហ៊ាន​យកអាយុ​ខ្លួន​តថ្លៃ​​​ជាមួយ​មច្ចុរាជ​ តែ​ចុង​ក្រោយ…

ភ្នំពេញ​ ៖ ពិតជា​ក្តុកក្តួល​ និង​រន្ធត់ចិត្ត​ខ្លាំងណាស់​សម្រាប់​តារា​សម្តែង​កញ្ញា គៀត សុ​វណ្ណា​ឡាង និង​ក្រុម​គ្រួសារ ​ខណ​:​ពេលនេះ​ លោកឪពុក​ជាទី​ស្រលាញ់​របស់​នាង ​បានទទួល​មរណភាព​ទាំង​អាល័យ​បំផុត។

ឪពុក​របស់​តារា​ស្រី គៀត សុ​វណ្ណា​ឡាង បាន​ទទួល​មរណ​ភាព​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា​ ឆ្នាំ​២០២១​ម្សិល​មិញ​ដោយសារ​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​។ ​ចំពោះ​ដំណឹង​មរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ​គេ​ឃើញ​មាន​មិត្តភក្តិ​សិល្ប​:​ដែល​ស្និទ្ធ​ជាមួយ គៀត សុ​វណ្ណា​ឡាង ជាច្រើន​ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​សោកសៅ​និង​ក្រៀម​ក្រំ​នេះ​គ្រប់គ្នា​ផងដែរ​។​

ជាមួយគ្នា​នៃ​ការស្លាប់​របស់​ឪពុក​នេះដែរ​ កញ្ញា គៀ ត សុ​វណ្ណា​ឡាង បាន​សម្តែង​ការ​សោកសៅ​និង​ក្រៀម​ក្រំ​បំផុត​។ ​ម្យ៉ាងទៀត​អ្វីដែល​គេ​កត់សម្គាល់​និង​ចាប់​អារម្មណ៍​នោះ​អំឡុង​ពេលមុន​ដែល​ឪពុក​ស្លាប់ សុ​វណ្ណា​ឡាង បាន​តថ្លៃ​ជាមួយ​មច្ចុរាជ​ដើម្បី​ដោះដូរ​ជីវិត​ឪពុក​មកវិញ​ ប៉ុន្តែ​ចុងក្រោយ​ឪពុក​នាង​នៅតែ​ស្លាប់​ដដែល។

កញ្ញា​គៀត សុ​វណ្ណា​ឡាង​បាន​ពោល​ពាក្យ​ទាំងនេះ ថា​ក្នុង​ជីវិត​របស់​ខ្ញុំៗ​មិន​សុំ​អ្វី​ច្រើន​ទេ​សុំអោយ​ក្រុម​គ្រួសារ​ខ្ញុំ​មាន​សុខភាព​ល្អ​រកស៊ី​មានបាន​ជួប​តែ​រឿង​ល្អៗ​មនុស្ស​ល្អ​ៗ​ចូល​មក​ជីវិត​អោយ​ច្រើន​ៗ​ជាពិសេស​ប៉ា​ឆាប់​ជា​ដូច​ដើម​វិញ​។​ នាង ​បាន​លើក​ឡើង​ទៀ ត​ថា ​សូម​អោយ​អ្វីៗ​នឹង​ល្អ​ចុះ ខ្ញុំ​ព្រម​ទោះ​កាត់​អាយុ​ខ្ញុំ​១០​ឆ្នាំ​ក៏​ខ្ញុំ​ព្រម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts