ឃើញ​រូបភាព​២​សន្លឹក​នេះ ​សូម្បី​តារា​ស្រី ហង្ស ម៉ា​រី​នី និង​ទ្រី ដា​ណា ក៏ពោល​ពាក្យ​បែបនេះ

ភ្នំពេញ ​៖ ​រូបភាព​ចំនួន​២​សន្លឹក​ ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ហាញ​ពី​ទិដ្ឋភាព​ ដែល​កូនប្រុស​ក្រាបថ្វាយបង្គំ​ជូន​ដំណើរ​ឪពុក​អាយុ​៩២​ឆ្នាំ​ ទៅ​ព្យាបាល​ជំងឺ​កូវីដ​-១៩​កំពុង​អង្រួន​ចិត្ត​មហាជន​គ្រប់គ្នា។

ជាមួយ​គ្នា​នេះ​ដែរ​ គេ​ក៏​សង្កេតឃើញ​អ្នកជំនួញ​អន​ឡាញ​ល្បីឈ្មោះ ​និង​ជា​ថៅកែ​ហាង​ពេជ្រ​អ្នកស្រី​ទ្រី ដា​ណា ក៏បាន​ធ្វើការ​ស៊ែរ​ចែករំលែក​រូបភាព​នេះ​ផង​ដែរ​។ ​អ្នកស្រី ទ្រី ដា​ណា បាន​រៀបរាប់​ថា​មើល​រូប​ថត​នេះ​ហើយ មាន​អារម្មណ៍​ថា​ចង់​យំ។

អ្នកស្រី ទ្រី ដា​ណា​បាន​បន្តថា ​កូន​ថ្វាយបង្គំ​ជូន​ដំណើ​រ​ឪពុក​អាយុ​៩២​ឆ្នាំទៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។ មិន​ដឹង​មាន​ពាក្យ​អ្វី​រៀបរាប់​អស់ពី​ទំហំ​ទឹកចិត្ត​មនោសញ្ចេតនា​នេះ​។​ (​ជូនពរ​ឲ្យ​លោកតា​ឆាប់​ជា​) ព្រោះតែ​កូ​វីដ​-១ បងប្អូន​ត្រូវ​ផ្អាក​ការងារ ផ្អាក​ការ​រីក​ស៊ី គ្មាន​ចំណូល​។​

នាង​ខ្ញុំ​ក៏​ដូចគ្នា​ត្រូវ​ផ្អាក​អាជីវកម្ម​ទាំងអស់​ដើម្បី​ប្ដូរ​មកវិញ​នូវ​ក្ដីសង្ឃឹម​មួយ​ថា​ កូ​វីដ​នឹង​រលាយ​បាត់​ប្រទេស​យើង​នឹង​ស្រស់បំព្រង​ឡើង​វិញ។

អ្នក​ស្រី​និយាយ​ទៀត​ថា មានតែ​ពាក្យ​ថា​ទ្រាំ​សូម​បង​ប្អូន​គោរព​វិធានការ​សុខាភិបាល​សិន​ កុំ​ទាន់​ជួបជុំ​ឪពុកម្ដាយ បងប្អូន កូនក្មួយ បើ​យើង​ក៏​មិន​ច្បាស់​ថា​យើង​មាន​វីរុស​នេះ​ឬ​អត់​។​ ទ្រាំ​នៅផ្ទះ​មួយ​រយៈ​អត់​ឃ្លាន​ពង​ទា មី សិន​ទៅ​ថ្ងៃក្រោយ​យើង​នឹង​សប្បាយ​ជួបជុំ​មនុស្ស​ជាទី​ស្រលាញ់​។ ​ចូលរួម​អនុវត្ត​៣​កុំ ៣​ការពារ​ទាំង​អស់​គ្នា។

មិន​ខុសគ្នា​ពី​អ្នកស្រី ទ្រី ដា​ណា និង​មហាជន​ឬ​អ្នក ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ ​តារា​ស្រី​អ្នកនាង ហង្ស ម៉ា​រ៉ានី ភ្លាមៗ​នោះ ​ក៏បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ជាមួយ​ការ​ផ្ញើ​សារ​ឲ្យ​បុរស​វ័យ​ចំណាស់ ​ដែល​ជា​ឪពុក​ឆាប់​ជាសះស្បើយ​ពី​កូ​វីដ​ផង​ដែរ។

តារា​សម្តែង​អ្នកនាង ហង្ស ម៉ា​រី​នី បាន​រៀបរាប់​ភ្ជាប់​ខ្លឹមសារ​ដូច្នេះ​ថា​ ពេល​ឃើញ​រូប​២​សន្លឹក​នេះ ​មាន​អារម្មណ៍​ថា ​ក្ដុកក្ដួល​ណាស់​ទប់​អារម្មណ៍​មិនបាន​សូម​ ឲ្យ​លោកតា​ឆាប់​ជា​ណា​បាន​ត្រឡប់​មក​ផ្ទះ​ជួបជុំ​គ្រួសារ​វិញ​ឆាប់ៗ​ផង៕

Related posts