តាមពិត​ចឹ​ង​សោះ!​ បុរស​ជិះ​ឡាន​highlander ដែល​រើស​លុយ​២០​ដុល្លារ​ចេញមុខ​បកស្រាយ​ច្បាស់ៗ​ហើយ (មានវីដេអូ)

ភ្នំពេញ ​៖ ​ក្រោយពេល​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល ​ខណ​:​នារី​វ័យក្មេង​ម្នាក់​ បានធ្វើការ​បង្ហោះ​វីដេអូ​រិះគន់​ទៅលើ​បុរស​ម្នាក់ទៀត​ដែល​ជិះ​រថយន្ត​highlander ថា​រើស​បាន​លុយ​របស់ខ្លួន​២០​ដុល្លារ​ដល់ពេល​ទៅ​សុំ​វិញ​បែរជា​មិន​ព្រម​ឲ្យ​ ហើយ​ថែមទាំង​ហែក​ចោល​ទៀត​នោះ​ ពេលនេះ​បុរស​ខាងលើ​ចេញមុខ​បក​ស្រាយ​ការពិត​។​

ជាការ​ពិត​បើ​យោង​តាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុល​ដែល​មាន​ឈ្មោះថា​Nith Nith បានធ្វើ ការសរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​វីដេអូ​ថា ​បងប្អូន​ជួយ​មើល​ទៅ​លុយ​ខ្ញុំ​ជ្រុះ​ហើយ ​ខ្ញុំ​សូម​គាត់​តាម​សម្រួលហើយ​មិច​គាត់​មិន​ព្រម​ឲ្យ​ខ្ញុំ​ ហើយ​និយាយ​ចេញ​ឡើង​ថា បើ​ប្រាប់​គាត់​ពី​ដំបូង​ថា​ លុយ​ខ្ញុំ​គាត់​ឲ្យ​បាត់​ហើយ​។ ​ចុះ​ខ្ញុំ​ប្រាប់​ថា​លុយ​ខ្ញុំ​ជ្រុះ​ខ្ញុំ​សូម​វិញ​បាន​អត់​ពូ​?​គាត់​ថា​មែន​លុយ​ខ្ញុំ។

ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បន្តថា​ ហើយ​ខ្ញុំ​ខំ​បក​មក​រើស​វិញ​ហើយ​មិច​គាត់​នៅតែ​អោន​រើស​ទៀត​លុយ​២០​ដុល្លារ​វា​មិន​ច្រើន​ទេ​សម្រាប់​អ្នក ​តែ​ច្រើន​សម្រា​ប់​ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ​ទម្រាំ​បាន​លុយ​ប៉ុណ្ណឹង​សម័យ​កូ​វីដ​ពិបាក​រក​ខ្លាំង​ណាស់​។​ ជួយ​ស៊ែ​ឲ្យ​វា​បានឃើញ​ផង​។ ​បន្ទាប់ពី​មានការ​បង្ហោះ​បែបនេះ​ភ្លាមៗ​នោះ​គេ​ឃើញ​មានមតិ​មួយចំនួន​ បានធ្វើការ​រិះគន់​ចំពោះ​បុរស​ដែល​រើស​បាន​លុយ​នោះ​។​

យ៉ាងណាមិញ​បន្ទាប់ពី​មានការ​ចែករំលែក ​និង​រិះ​គន់​នោះ​ភ្លាមៗ​នេះ​ដែរ ​បុរស​ជិះ​ឡាន​highlander ដែល​រើស​លុយ​២០​ដុល្លារ​ ក៏​ចេញមុខ​បកស្រាយ​ច្បាស់ៗ​ពី​ដំណើររឿង​ដើម្បី​ស្រាយ​ការពិត​ឲ្យ​មហាជន​បានដឹង​និង​អស់​ចម្ងល់​។​

តាម​ការរៀប​រាប់រប​ស់បុរ សរូប​នោះ​គាត់​ថា​ខ្លួន​ពិតជា​រើស​បាន​លុយ​២០​ដុល្លារ​មែន​អំឡុងពេល​កំពុង​បើកឡាន​ធ្វើដំណើរ​តាម​ផ្លូវ​ តែ​លុយ​២០​ដុល្លារ​មិនដឹង​ជា​របស់​ន​រណា​ពិត ប្រាកដ​ទេ​។​

លោក​បន្ត​ថា​ ពេល​ដែល​រើស​បាន​លុយ​នោះ​ហើយក៏​ស្រាប់​តែ​មាន​ក្មេង​ស្រី​ម្នាក់​មក​សុំ​ដោយ​អះអាង​ថា​ លុយ​បងស្រី​របស់​នាង​បាន​ជ្រុះ​ ហើយ​ប្រើ​មក​ឲ្យ​សុំ​វិញ​។ ​ប៉ុន្តែ​ដល់ពេល​សួរនាំ​ និង​ឲ្យ​ក្មេង​ស្រី​នោះ​តេ​ទៅ​បង​របស់​ខ្លួន​ដើម្បី​បញ្ជាក់​ថា​ពិតជា​លុយ​របស់គាត់​មែន​ឬ​អត់​នោះ ​ក៏​ស្រាប់តែ​ក្មេងស្រី​ខាងលើ​បែរ​ជា​ច្រឡោតខឹង​តែម្តង​។​ ដូច្នេះ​ដើម្បី​បានដឹង​ច្បាស់​សូម​ស្តាប់​ការ​បកស្រាយ​លម្អិត​ខាងក្រោម​នេះ​៕​

Related posts