តាម​ពិត​ចឹង​សោះ! បុគ្គលិក​អគ្គិសនី​កម្ពុជា​ម្នាក់ ​លើក​ហេតុផល​ច្បាស់ៗ​ ក្រោយ​ពលរដ្ឋ​ផ្ទុះ​ប្រតិកម្ម​រឿង​អគ្គិសនី​កម្ពុជា​ អំពាវនាវ​ឲ្យ​បង់​ថ្លៃ​ភ្លើង

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដោយអំពាវនាវដល់អតិថិជន មេត្តាព្យាយាមជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី តាមរយៈកម្មវិធីប្រព័ន្ធទូទាត់របស់បណ្ដាដៃគូ ដែលជាធានាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទូទាត់ផ្ទាល់នៅទីតាំង ដែនៅជិតបំផុត។

ក្រោយពី​មាន​ការ​អំពាវនាវ ខណៈ​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ត្រូវ​បានបិទខ្ទប់ បុគ្គលិក​មួយ​ចំនួនធំ ត្រូវបាន​ផ្អាក​ពី​ការងារ គ្មាន​ប្រាក់ចំណូល​នោះ ជា​ហេតុធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ប្រតិកម្ម​ជាបន្តបន្ទាប់​ជុំវិញ​រឿងនេះ។

ឆ្លើយ​តប​នឹង​ប្រតិកម្មនេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា «Sokyet Soung» បុគ្គលិក​អគ្គិសនី​បាន សរសេរ​រៀបរាប់​ឆ្លើយតប​ដូចនេះ​ថា ​ ៖ «​ចង់​ឲ្យ​ទេវតា​ជួយ លុះត្រាតែ​យើង​ជួយ​ខ្លួនឯង ជាមុនសិន​» «​ដេក​ផ្សំ​ដួល រមួល​ផ្សំ​គ្រេច​»​រំលឹក​ដល់ ពាក្យស្លោក ខាងលើ ច្បាស់​ណាស់ ចង់អោយ ទេវតា​ជួយ (​ការជួយ​ដែល​ធ្លាក់ ពីលើ​មេឃ​) ត្រូវ​ជួយ​ខ្លួនឯង ជាមុនសិន តែ​កុំ​គ្រាន់ តែ​ដួល​ក៏​បន្លំ​ដេក ហើយ​ស្រែកថា​ ក្រោក​​មិន​រួច​នោះ​។​

ត្បិតតែ​អគ្គិសនី​កម្ពុជា​ជា ក្រុមហ៊ុន​របស់​រដ្ឋ តែ​គឺជា​ក្រុមហ៊ុន​ស្វយ័ត​មួយ​ដែល ត្រូវ​ទទួលខុសត្រូវ​នូវ​រាល់ ចំណូល ចំណាយ និង​គ្រប់គ្រង​បំណុល ដោយ​ខ្លួនឯង​។ ​ការលក់​ថាមពល ជូន​ប្រជាពលរដ្ឋ ត្រូវ​ធានា​សេវាកម្ម​ល្អប្រសើរ 24/24h ធានា​នូវ​ស្ថិរភាព​បណ្តាញ​បញ្ជូន​ និង​ចែកចាយ កុំអោយ​មានការ​ដាច់ ចរន្ត ឬ​ដាច់​តែ​រយៈពេល​ខ្លី​ជាដើម​

ហើយ​យក​ចំណូល​លក់ ថាមពល​ទាំងនោះ ដើម្បី​ទូទាត់​ថ្លៃ​ទិញ​ថាមពល ពី​ប្រភព​ផ្គត់ផ្គង់ ចំណាយ​ថ្លៃ​ប្រង​ផលិត ចំណាយ លើ​ការ​វិនិយោគ​បណ្តាញ​ផ្គត់ផ្គង់ ចំណាយ​លើ​ការ​ថែ ទាំ​បណ្តាញ​បញ្ជូន​-​ចែកចាយ ចំណាយ​លើ​សម្ភារៈ​បរិក្ខារ​សម្រាប់ ថែទាំ ជួសជុល ផ្លាស់ប្តូរ​ឧបករណ៍​នានា ចំណាយ​លើ​កម្លាំង​ពលកម្ម ដើម្បី​ធានា​ថា គ្រប់​លំនៅដ្ឋាន​មាន​អគ្គិសនី​ប្រើប្រាស់​និង​ថ្លៃ​សមរម្យ​។​

ការលក់​ថាមពល​រប​ស់​អគ្គិសនី​កម្ពុជា​នេះ ​គឺ​លក់​ជូន ប្រជាពលរដ្ឋ​ជាមុន ទើប​បង់​ប្រាក់​តាម​ក្រោយ មិន​ដូចគ្នា នឹង​ការផលិត​ផ្គត់ផ្គង់ ​ដែល​អគ្គិសនី កម្ពុជា​ត្រូវ​ចំណាយ ទិញ​ប្រេង ទិញ​សម្ភារៈ និង​ចំណាយ ផ្សេងៗ​ជាមុន ទើប​អាច ផលិត​ថាមពល លក់​តាម​ក្រោយ​ទេ​។ ដូចនេះ បើ​អគ្គិសនី​កម្ពុជា ពុំ​អាច​ប្រមូល ប្រាក់​បាន​គ្រប់គ្រាន់ ទាន់​ពេលវេលា​ទេ អគ្គិសនី​កម្ពុជា​ក៏​មិន​អាច​ផ្គត់ផ្គង់​ថាមពល​ជូន​បន្តបាន​ដូចគ្នា​។​

​នៅ​តំបន់ Lockdown មិនមែន​សុទ្ធតែ​ជា​ពលរដ្ឋ​ក្រីក្រ ទាំងអស់​ឡើយ ប្រាកដ​ជា​មាន​ប្រជាពលរដ្ឋ ដែលមាន​ស្ថានភាព​ជីវភាព​ខុសៗ​គ្នា ដូចនេះ ទ​ម្លា​ប់​នៃ​ការរស់នៅ​ក៏​ខុសគ្នា​ដែរ ដូចជា​សម្ភារៈ​ប្រើប្រាស់ អគ្គិសនី រយៈពេល​នៃ​ការប្រើប្រាស់ ថាមពល​អគ្គិសនី ចំនួន​អ្នកប្រើប្រាស់ ថាមពល​អគ្គិសនី មិន​ដូចគ្នា​ទេ​។​

​អគ្គិសនី​កម្ពុជា ​បានចេញ​វិធាន​ការជួយ​ពលរដ្ឋ​ក្រីក្រ ពិតប្រាកដ​ជាច្រើន​មកហើយ និង​បន្ថែមទៀត​នៅ ពេល Lockdown នេះ មានដូចជា​៖​កា បញ្ចុះ​ថ្លៃ​ជូន​ពលរដ្ឋ​ក្រីក្រ ត្រឹមតែ 380៛/kwh ព្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រាកដ ជា​ប្រើប្រាស់​តិច​អាច ប្រហាក់ប្រហែល 50kwh/​ខែ ដែល​គិត​ជា ទឹកប្រាក់ គឺ​19,000៛ ទេ ហើយ​បើ​គាត់ មាន​ទម្លាប់ សន្សំសំចៃ ប្រាកដជា ប្រើប្រាស់​អស់​កាន់តែ តិច​ជាងនេះទៀត​។​

​ការ​ពន្យារពេល បង់ប្រាក់ ឬ​លើកលែង​ការ​កាត់​ចរន្ត ទោះជា បង់ប្រាក់​យឺត​ក៏​មិន​ដាច់ ចរន្ត​នៅ​តំបន់​បិទ​ខ្ទប់ និង​ការដោះស្រាយ​អោយ មាន​ចរន្ត​ប្រើប្រាស់ 24/24h ដើម្បី​ធានាថា នៅតែមាន​ថាមពល ប្រើប្រាស់​គ្រប់គ្រាន់ គ្រប់ពេលវេលា ទោះជា​និយោជិត​អគ្គិសនី រង​ហានិភ័យ ក៏ត្រូវ​ទៅ​បំពេញ​កាតាព្វកិច្ច​ជួសជុល ថែទាំ ដើម្បី​បន្ត​និរន្តរ ភាព​ផ្គត់ផ្គង់ នៅ​តំបន់​បិទ​ខ្ទប់​ដែរ ហើយ​សេវា​កម្មនេះ ២៤​ម៉ោង ទោះជា​ថ្ងៃ​សម្រាក​ក៏ដោយ​។​

​ប្រជាពលរដ្ឋ​អាច​នៅ ក្នុងផ្ទះ​ដោយ​មិន បារម្ភ​គ្មាន​ចរន្តអគ្គិសនី​ប្រើប្រាស់ គ្រប់គ្រាន់ និង​គ្រប់ពេលវេលា មែន ប៉ុន្តែ តើ​ព្រោះតែ​បែបនេះ ក៏​បណ្តោយអោយ​ការប្រើប្រាស់​ថាមពល​ហួសហេតុ រហូត​ខ្លាចរអារ​នឹង​ចំណាយ​ប្រាក់​មែន​ទេ​? (​ញុំា​ឆ្អែត​ឡើង​ហល់​ក៏​ក្រោក​លែងរួច លែង​ចង់​បង់ប្រាក់​)?

​ក្នុងនាម​លោកអ្នក ដែលជា​បុគ្គល​មានចំណេះដឹង មាន​ព័ត៌មាន មាន​វិចារណញ្ញាណ ខ្ញុំ​សំណូមពរ សូម​យក ពេលវេលា​នេះ​ជួយ​បន្ត​អប់រំ​ដល់ អ្នក​ដែល​មិនសូវ យល់ដឹង ឬ​អ្នក​ដែល​ខ្វះខាត ព័ត៌មាន ដើម្បីអោយ​ពួកគាត់ បានដឹង និង​ចូលរួម​សហការ ដោយ​ភាព​អត់ធ្មត់ ព្រមទាំង​ផ្លាស់ប្តូ​រទម្លាប់​រស់នៅ​របស់គាត់ ដោយ​សន្សំសំចៃ ជាង​មុន ជាជាង ដុត អោយ​ខ្លោច រោច អោយ​ឆៅ​។​​

សូម​ចូលរួម​ទាំងអស់គ្នា និង​សូម​ផ្លាស់ប្តូរ​ទម្លាប់ ប្រើប្រាស់​ថា​ម​ព ល​របស់​អ្នក ដើម្បី​ធានា​និរន្តរភាព នៃ​ការផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ប្រទេសជាតិ​យើង»៕​


Related posts