ក្រោយ​មាន​ការ​រិះគន់, ​ប៉ូលិស​ច្រៀង​លេង​កម្សាន្ត​បទ ​លក់​គោយន្ត ដាក់​លើ​Tik Tok​ ចេញមុខ​បកស្រាយ​ច្បាស់​ៗ​ហើយ(មានវីដេអូ)

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​ មានការ​ចាប់អារម្មណ៍​ និង​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាយ​នៅ​លើ​បណ្តាញ​សង្គម​បន្ទាប់ពី​ឃើញ​នូវ​សកម្មភាព​របស់​លោក​មន្ត្រី​ប៉ូលិស​ម្នាក់ ​ដែល​បាន​ច្រៀង​បង្ហោះ​លេង​នៅ​លើ​បណ្តាញ​Tik Tok ក្រោយ​ចប់​ម៉ោង​បំពេញការងារ។

ជាមួយគ្នា​នៃ​ការ​ចែករំលែក​នេះ​ដែរ ​ភ្លាមៗ​នោះ​ក៏​មាន​មតិ​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​សម្តែង​ការ​មិន​ពេញចិត្ត​ និង​ធ្វើការ​រិះគន់​ចំពោះ​ទង្វើ​​របស់​មន្ត្រី​នគរបាល​រូប​នោះ​ផង​ដែរ​។ ​ប៉ុន្តែ​យ៉ាង​ណាមិញ​លោក​ ក៏បាន​ចេញមុខ​បកស្រាយ​ហើយ​ចំពោះ​រឿងរ៉ាវ​នេះ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ បានលើកឡើង​ថា​ លោកពូ​ប៉ូលិស​ឃួន​ សុជាតិ​ ចេញមុខ​បកស្រាយ​ថា​លោក​មិនបាន​យក​ម៉ោង​ការងារ​មកលេង Tik Tok ទេ គឺ​លោក​ច្រៀង​លេង​កម្សាន្ត​ពេលទំនេរ​ប៉ុណ្ណោះ​។

​លោ​កថា​ ការដែល​ច្រៀង​លេង​ថត​ដាក់​Tik Tok នេះ​ គឺធ្វើឡើង​អំឡុង​ពេល​​​ម៉ោង​សម្រាក​ពី​ការងារ​ហូបបាយ​ពេល​ថ្ងៃត្រង់​។​

​លោក​បន្តទៀតថា ​ដំបូង​គាត់​មិនដែល​ស្គាល់​បទ​លក់​គោយន្ត​នេះ​ទេ​ តែដោយសារ​មានការ​សំណូមពរ​ពី​ក្មួយប្រុស​ម្នាក់​ ទើប​ម៉ោង​សម្រាក​បាយ​ថ្ងៃត្រង់​ ក៏​បើក​យូ​ធូប​ស្តាប់​ហើយក៏​ច្រៀង​លេង​ដាក់​លើ Tik Tok​តែម្តង​ទៅ​ ពោលគឺ​មិនបាន​ប៉ះពាល់​ម៉ោង​ការងារ​ទេ​។​

សូមជម្រាបថា​ លោកពូ​ប៉ូលិស​ខាង​លើ ត្រូវបាន​គេ​ចាប់ អារម្មណ៍​ខ្លាំង​នៅពេល​ច្រៀង​បទ លក់​គោយន្ត ដែល​ជា​ប្រភេទ​បទ​សម្រាប់​យុវវ័យ​។​ សូម​ស្តាប់​សំ​ឡេង​របស់គាត់​ខាងក្រោម​នេះ​៕​

Related posts