ព្រោះតែ​រឿង​បែបនេះ​លោក បញ្ញា សិទ្ធ ដល់​ថ្នាក់​លើកដៃ​អង្វរ​សុំ​ឲ្យ​បញ្ឈប់​…!

​ភ្នំពេញ​ ៖ ព្រោះតែ​សង្កេតឃើញ​មួយ​រយ​:​ចុងក្រោយ​នេះ​ មាន​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន ​បានធ្វើ​ការផ្សាយ​ព័ត៌មាន​ ដែល​មិន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​នោះ ​តារា​សម្តែង​លោក បញ្ញា សិទ្ធ បាន​ធ្វើការ​អំពាវ​មេត្តា​គួរតែ​បញ្ឈប់​ការ​ចែករំលែក​ដំណឹង​ទាំងនេះ​។​

តារា​សម្តែង​លោក បញ្ញា សិទ្ធ បាន​រៀបរាប់ថា​ សូម​អង្វរ​បងៗ​សារព័ត៌​មាន​ស្រុក​ខ្មែរ​ទាំងអស់​មេត្តា​កុំ​យករឿង​របស់​បុគ្គល​ដែល​ជេរ​ហែកហួរ​គ្នា​មក​ផ្សព្វផ្សាយ​អោយ​បងប្អូន​ប្រជាជន​ខ្មែរ​បានដឹង​ព្រោះ​អ្នក​ទាំង​នោះ​មិនមែន​ជា​បុគ្គល ​ដែល​មាន​ប្រយោជន៍​ដល់​សង្គមជាតិ​ទេ​។​

លោក ​និយាយទៀតថា ​ខ្លះ​បាន​ជេរ​គ្នា ហែកហួរ​គ្នា បង្កើត​រឿង​ឈ្លោះ​គ្នា​ធ្វើ​អោយ​ផេ​ក​មាន​គេ​ឡាយ​ច្រើន​មាន​កម្មវិធី​ទូរទស្សន៍​ខ្លះ​ហៅ​ឡើង ​សារព័ត៌មាន​ផ្តល់​បទ​សម្ភាសន៍​ហៅ​ស្ទើរ​គ្រប់​កម្មវិធី រីឯ​តារា​អាជីព​ទម្រាំ​តែ​ម្នាក់ៗ​ល្បី​មិន​ប្រើ​ពេល​តិច​ឆ្នាំ​ទេ ​មិនមែន​ដូច​សម័យនេះ​មនុស្ស​ឆ្កួត​ក៏​តារា​ដែរ។

បន្ថែម​ពីនេះ​ លោក បញ្ញា សិទ្ធ លើកឡើង​ទៀតថា ​ឥឡូវ​ពួកគាត់​សឹងតែ​ដេក​ផ្ទះ​គ្រប់គ្នា​មួយទៀត​បើ​ម្ចាស់​ប្រេន​មួយចំនួន​វិញ​យក​បុគ្គល​នោះ​ធ្វើ​តំណាង​ផលិតផល​ខ្លួន​ថែមទៀត​អោយ​តែ​ពូកែ​ជេរ​ពូកែ​ធ្វើ​ឡប់​គឺថា​ល្បី​តែម្តង​។ ​ការលើកឡើង​របស់លោក បញ្ញា សិទ្ធ បានធ្វើ​ឲ្យ​មហាជន​គាំទ្រ​គ្រប់គ្នា​៕​

Related posts